ដោយៈ បាយ័ន / សៀមរាបៈ មគ្គុទ្ទេសក៍​ទេសចរណ៍ ដែលមាន​អាជ្ញា​បណ្ណ​ទេសចរណ៍ ហួស​សុពលភាព ត្រូវ​រួសរាន់ មក​ដាក់ពាក្យ​ស្នើសុំ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍ នៅតាម​មន្ទីរ​ទេសចរណ៍ រាជធានី​-​ខេត្ត​។​

​ក្រសួងទេសចរណ៍ មាន​កិត្តិយស​ជម្រាប​ជូនដំណឹង ដល់​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ទាំងអស់ មេត្តា​ជ្រាបថា ដើម្បី​ជា​យន្ត​ការលើក​ចិត្ត ដល់​លោក​-​លោកស្រី ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​គ្រប់​កម្រិត ក្នុងការ​ត្រៀម​ការ​ងើប​ទ្បើង​វិញ នៃ​វិស័យ​ទេសចរណ៍​កម្ពុជា និង​ឆ្ពោះទៅកាន់​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣ (Visit Cambodia Year 2023) ក្រសួងទេសចរណ៍ សម្រេច​ដាក់ចេញ​នូវ​យន្តការ ដូចខាងក្រោម​៖

១. ផ្តល់​រយៈពេល​អនុគ្រោះ​លើកលែង​ការពិន័យ​អន្តរការណ៍​ជា​ប្រាក់ ចំពោះ​ការ​ហួស​សុពលភាព​អាជ្ញា​- បណ្ណ​មគ្គុទ្ទេសក៍​ទេសចរណ៍​គ្រប់​កម្រិត ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ចុះហត្ថលេខា​នេះ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២២​។​
២. ផ្តល់​ការលើកលែង​ការស្នើសុំ​លិខិតបញ្ជាក់​សុខភាព ដោយ​យក​ជំនួស​មកវិញ​នូវ​លិខិត ឬ​កាត​បញ្ជាក់​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​គ្រប់​ដូ​ស​និង​ដូ​ស​ជំរុញ ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ចុះហត្ថលេខា​នេះ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៣​។​

​មគ្គុទ្ទេសក៍​ទេសចរណ៍​ដែលមាន​អាជ្ញា​បណ្ណ​ទេសចរណ៍​ហួស​សុពលភាព​ត្រូវ​រួសរាន់​មក​ដាក់ពាក្យ​ស្នើសុំ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍​នៅតាម​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​។ ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០១២ ៧៥៧ ៣៧៦ ឬ​០៩២ ៧៧៩ ៨៣៣ រៀងរាល់​ម៉ោង​ធ្វើការ​៕/V​