​ដោយ​៖​ដេប៉ូ / កំពង់ធំ​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែងថាៈ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ នេះ មន្ត្រី​ក្នុង​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ចុះបង្ក្រាប​បទល្មើស​ជួញដូរ លក់​សាច់​សត្វព្រៃ នៅក្នុង​ផ្សារ​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​បើតាម​លោក​រដ្ឋលេខាធិការ បានឱ្យដឹងថាៈ ក្នុងការ​ចុះបង្ក្រាប​នេះដែរ ជា​លទ្ធផល ក្រុមការងារ​បង្ក្រាប បាន​រកឃើញ​មានដូចជា សាច់ជ្រូក​ព្រៃ ចំនួន​១១​គីឡូក្រាម​, សាច់​ឈ្លូស ចំនួន ៥​គីឡូក្រាម​, សាច់​ប្រ​ម៉ា ចំនួន ២​គីឡូក្រាម , ជញ្ជីង​១, កាំបិតប៉័ងតោ ចំនួន​២ , កញ្ច្រែង ២, ជ្រុ​ញ ១ និង​សត្វ​អា​ញី (​ងាប់​) ចំនួន ១​ក្បាល សរុប​សាច់សត្វ មាន​ចំនួន ១៨ គីឡូក្រាម ។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែង​ឱ្យដឹង​ដែរ​ថាៈ ក្រោយ​ការបង្ក្រាប​នេះ ក្រុមការងារ បាន​យកទៅ​ដុតបំផ្លាញ​ចោល​។ ចំណែកឯ​ម្ចាស់​សាច់សត្វ​ព្រៃ បាន​រត់គេចខ្លួន​អស់ បន្សល់ទុក​តែ​វត្ថុតាង នៅ​កន្លែងកើតហេតុ​៕/V​