ដោយៈ​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​គយ​ចល័ត​តំបន់​៥​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ឬ​ហៅថា​គយ​ចល័ត​ក្រសួង​ប្រចាំខេត្ត​បន្ទាយមានជ័យ សៀមរាប កំពង់ធំ ឧ​ត្ត​រ​មានជ័យ កំពង់ធំ និង​ខេត្តព្រះវិហារ មាន​ការិយាល័យ កណ្តាល​នៅ​ផ្លូវជាតិ​លេខ​៥​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​សហ​ការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ប្រ​ត្តិ​ប​ត្តិ​ការបង្ក្រាប​និង​ដកហូត​រថយន្ត​ចង្កូត​ស្តាំ​ដែល​មិនទាន់បាន​បង់ពន្ធ​គយ​ចំនួន​១៩​គ្រឿង​។​នេះ​បើតាម​មន្ត្រី​គយ​ចល័ត​តំបន់​៥ ម្នាក់​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០២២ ។​

​លោក​បន្តថា សមត្ថកិច្ច​ចម្រុះ​រួមមាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​អូរជ្រៅ​(​សង្កាត់​ថ្មី​) គយ​ចល័ត​តប​ន់​៥ ហើយ​មានការ​សម្របសម្រួល​ពី​លោក លឹម ប៊ុន​សុ​ភ័​ក្រ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បន្ទាយមានជ័យ ចុះបង្ក្រាប​និង​ដកហូត ព្រមទាំង​ទទួល​រថយន្ត​ចង្កូត​ស្តាំ​នៅ​ចំណុច​បុរី​ដួង​ច័ន្ទ ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​បាន​ចំនួន​សរុប ១១​គ្រឿង​។​
​ក្នុងនោះ បែង​ចែកជា ៖​ម្ចាស់​ដែល​មិន​ប្រគល់​ឡាន​ឱ្យ​គយ​តំបន់ ៥ មាន​ចំនួន​បួន​គ្រឿង ក្នុងនេះ មាន​៖
Mazda2 មួយគ្រឿង Mazda3 មួយគ្រឿង Nissan March​មួយគ្រឿង​និង Suzuki Swiff​មួយគ្រឿង ។​
​ចំណែក​ម្ចាស់​ដែល​បានប្រគល់​រថយន្ត​ឱ្យ​គយ​តំបន់​៥ មាន​ចំនួន​ប្រាំពីរ​គ្រឿងក្នុង​នេះ​មាន​៖ Mazda 2 បួន​គ្រឿង Mazda 3 មួយគ្រឿង Lexus 330 មួយគ្រឿង​និង​Lexus 400h មួយគ្រឿង ។​

​បន្ទាប់ពី​ធ្វើការ​ពិនិត្យ​រួចមក​បាន​ស្ទូច​ដឹក​និង​បើកបរ​យកទៅ​ស្នាក់ការ​កណ្តាល​របស់​គ​យ​ចល័ត​តំបន់​៥ ដូច​ទីតាំង​ខាង​ល​ល​ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ទៅ​បង់ពន្ធ​ជូន​រដ្ឋ ព្រោះ​នៅ​មិនទាន់​ផុត​ឱសានវាទ​នៅឡើយ​។​

​មន្ត្រី​ខាងលើ​បាន​បន្តថា ចំណែក​រថយន្ត​ប្រាំបី​គ្រឿង​ទៀត សមត្ថកិច្ច​ចម្រុះ​បាន​រឹបអូស នាំយក​នៅ​កន្លែង​ផ្សេងទៀត​ក្នុង​ក្រុង​ប៉ោយប៉ែត​និង​ស្រុក​ក្រុង ក្នុង​ខេត្ត ៕​សរន​