​ប្រែ​សម្រួលៈ​បំណង​(Xinhua)៖ ទោះជា​មាន​សញ្ជា​វិជ្ជមាន​ខ្លះ​ក៏ការស្លាប់​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​១៩​នៅតែ​មាន​កំរិត​ខ្ពស់​ជាប់​នៅក្នុង​សហរដ្ឋ​អាម៉េរិក ដោយ​ជនជាតិ​អាម៉េរិក​ជិត​៤០០​នាក់​ស្លាប់​​ដោយ​ជំងឺ​នេះ​ក្នុង​មួយថ្ងៃៗ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ABC News​។​

​គ្រាន់តែ​ប្រាំពី​រថ្ងៃកន្លងទៅ អាម៉េរិក​បាន​រាយការណ៍​ចំនួន​ស្លាប់​ដោយកូវី​ដ​ក្រោម​២.៧០០​នាក់ និង​ចាប់តាំងពី​ដើមឆ្នាំ​មក ជនជាតិ​អាម៉េរិក​ជិត​២០៥.០០០​នាក់​បាន​បាត់បង់​ជីវិត​ដោយ​ជំ​​ងឺ​ឆ្លង​សកល​នេះ​។​

​របាយការណ៍​បាន​និយាយថា «​កំណើន​ឆ្លង​ចុងក្រោយ​នេះ​ត្រូវ​ជំរុញ​ឡើង​ដោយ​វីរុស​បំប្លែង​ខ្លួន​ចម្លង​ខ្ពស់ ដែល​នៅ​បន្ត​ចម្លង​ប្រជាជន​អាម៉េរិក​ឡើងវិញ​។​ជាង​ប្រាំពីរ​ខែ​មក​ហើយ​ដែល​វីរុស​អូ​មី​ក្រុង​​ដើម​បាន​លេច​ចេញ​ឡើង​តែវីរុស​ដើម​នេះ​លែង​មាន​នៅក្នុង​សហរដ្ឋ​អាម៉េរិក​ទៀតហើយ នៅសល់តែអូ​មី​ក្រុង​បំប្លែង​ខ្លួន​បន្ត​ចម្លង​រាលដាល​»​។​

​របាយការណ៍​បាន​បន្ថែមថា វីរុស​អូ​មី​ក្រុង​បំប្លែង​ខ្លួន​ប្រ​ទ​ភេទ​BA.5​ឥឡូវ​តំណាងអោយ​ការឆ្លង​ថ្មី​ប្រមាណ​៨៧​ភាគរយ​នៅ​អាម៉េរិក ហើយ​វីរុស​នេះ​ងាយ​នឹង​បំផ្លាញ​ចោល​ប្រសិទ្ធភាព​វ៉ាក់សាំង ដែលនាំអោយ​​អាជ្ញាធរ​សុខាភិបាល​ធ្វើការ​អំពាវនាវ​អោយ​ពលរដ្ឋ​អាម៉េរិក​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ឬ​ដូស​ជំរុញ​។​

​កាលពី​សប្តាហ៍​មុន លោក​អ៊ែន​ថូ​នី ហ្វោ​ស៊ី​(Anthony Fauci)​អ្នកជំនាញ​ខាង​ជំងឺឆ្លង​កំពូល​របស់​ប្រទេស បាន​ព្រមាន​ថា ជនជាតិ​អាម៉េរិក​ដែល​មិន​បាន​ធ្វើ​បច្ចុប្បន្នភាព​វ៉ាក់សាំង​កូវី​ដ​១៩(​ចាក់​​បន្ថែម​តាម​កាល​កំណត់​នៃ​ការ​អស់​ប្រសិទ្ធភាព​វ៉ាក់សាំង​)​អាច​នឹង​មាន​បញ្ហា​សុខភាព​នៅ​រដូវរងារ​ខាងមុខ ដោយសារ​ភាពស៊ាំ​នៃ​រាង​កាយទល់នឹង​ជំងឺឆ្លង​នេះ​ថយចុះ​៕

​ប្រជាជន​ពាក់​ម៉ាស់​នៅ​គ្លីនិ​ចកូ​វីដ​១៩​មួយ​នៅ​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​៥​សីហា​