ចូល​ទៅលេង​ហ្គេម​ទុក​ម៉ូតូ​ខាងក្រៅ​ចេញមក​វិញ​បាត់​សូន្យ​

1177
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប ៖ ​យុវជន​ម្នាក់​ដោយសា​តែ​ល្បែង​(​ហ្គេម​)​ពង្វក់​ទុក​ម៉ូតូ​ចោល​ខាងក្រៅ​ចេញមក​វិញ​សូន្យ លុះ​ប៉ុ​ន្មា​ម៉ោង​ក្រោយ​ប៉េអឹម​ក្របួច​បាន​ពីរ​នាក់​និង​ម៉ូតូ​។​ ​ហេតុការណ៍នេះ ​កើតឡើង នា​រសៀល​ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ហាង សាយ​ប័​រហោស (​ហ្គេម​អ៊ី​ន​ធ័​រ​ណិ​ត​)​ស្ថិត ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។

​មន្ត្រី​អាវុធ​ហ​ហត្ថ​បានឱ្យដឹងថា បន្ទាប់ពី​ទទួល​បណ្តឹង​កម្លាំង​បាន​ស្រាវជ្រាវ ចាប់ខ្លួន​ជន សង្ស័យ​ពីរ​នាក់ នៅ​ចំណុច​មុខ​អង្គរវត្ត ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។​ ជនសង្ស័យ​ទី​១.​ឈ្មោះ ភាន់ សុផាត ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ​រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក​ក្រុង​សៀមរាប​។​ទី​២.​ឈ្មោះ ឡាវ គឹម​សាន់ ភេទ ប្រុស​អាយុ​១៧​ឆ្នាំ ​មុខរបរ​ចុងភៅ រស់នៅ​ភូមិ​ទ្រាំង​ សង្កាត់​ស្លក្រាម​។ ជន​ទាំងពីរ​ធ្វើ​សកម្មភាព​លួច​កាច់​សោរ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​មសេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ២០១៨ ពាក់​ស្លាកលេខ សៀមរាប 1AA-១៣៧៥​។ ​ឯ​ជនរងគ្រោះ​ឈ្មោះ ប៉ាក់ លី​ហេង ភេទ​ប្រុស អាយុ១៧​ឆ្នាំ មុខរបរ នៅផ្ទះទីលំនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ ប្រភព​បន្តថា​ ជន​រងគ្រោះ​ទុក​ម៉ូតូ​នៅមុខ​ហាង សាយ​ប័​រ​ហោស (​ហ្គេម​អ៊ី​ន​ធ័​រ​នេ​ត​) ហើយ​ចូលទៅ​លេខ​ហ្គេម​។​

​ក្រោយពី​បាន​ឃាត់ខ្លួន​យកមក​សួរនាំ​ហើយ ជនសង្ស័យ​ទាំង​២​នាក់​ខាង​បាន​ឆ្លើយ​សារភាពថា ​រូបគេ​បាន​លួច​យក​ម៉ូតូ​របស់​ជន រងគ្រោះ ខាងលើ​ពិតប្រាកដ​មែន​។​ ​បច្ចុប្បន្ន​កំលាំង​ជំនាញ​អាវុធ​ហ​ត្ថ្ត​កំពុង​កសាង​សំណុំរឿង​តាម​និតិ​វិធី​ដើម្បី​ប​ញ្ចូ​ន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​។​ ចំណែក​ម៉ូតូ​យក​រក្សាទុក​រងចាំ​ប្រគល់អោយ​ម្ចាស់​វិញ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម