បំផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​មនុស្ស​៣១​នាក់ និង​ការប៉ះទង្គិច​ជាតិ​សាសន៍​សម្លាប់​មនុស្ស​ជាង​៨០​នាក់​នៅ​នី​ហ្សេ​រី​យ៉ា​

1095
ចែករម្លែក

​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស​៣១​នាក់​ត្រូវបាន​សម្លាប់​ដោយសារ​ការផ្ទុះ​គ្រាប់បែក​អត្តឃាត​២​នៅ ប្រទេស​នី​ហ្សេ​រី​យ៉ា​។​

​លោក Babakura Kolo មេបញ្ជាការ​កងទ័ព បាន​និយាយប្រាប់​សារព័ត៌មាន​AFP​ថា មានការ​វាយប្រហារ​អត្តឃាត​២​និង​បំផ្ទុះ​គ្រាប់បែក​ជាច្រើន​គ្រាប់​នៅ​ទីក្រុង​Damboa ​កាលពី​យប់​ថ្ងៃអាទិត្យ ដោយបាន​សម្លាប់​មនុស្ស​៣១​នាក់​និង​ធ្វើឱ្យ​មនុស្ស​ជាច្រើន​ទៀត​រងរបួស​។​

​ការវាយប្រហារ​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​ជន​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម Boko Haram​ដែល​ធ្វើ​សកម្មភាព​ខ្លាំង​នៅ​ប្រទេស​នេះ​។​

​ក្នុងពេល​ជាមួយគ្នា​ក៏មាន​សេចក្តីរាយការណ៍​ថា មនុស្ស​ជាង​៨០​នាក់​បាន​ស្លាប់​ក្នុងការ​ប៉ះទង្គិច​កាលពី​ចុង​សប្តាហ៍​នៅ​នី​ហ្សេ​រី​យ៉ា​ភាគ​កណ្តាល​រវាង​ពួក​ចិញ្ចឹមសត្វ​ជន​​ជាតិ​អ៊ីស្លាម​និង​កសិករ​កាន់សាសនា​គ្រិស្ត​។​របាយការណ៍​មួយ​ដែល​យោងតាម​ប្រភព​ប៉ូលិស​បាន​និយាយថា​មនុស្ស​ដល់​ទៅ​៨៦​នាក់​ត្រី​វ​បានសម្លាប់​៕

ទាហាន​នី​ហ្សេ​រី​យ៉ា កាន់​បង្ហាញ​ទង់ជ័យ​ក្រុម​ជន​សកម្មប្រយុទ្ធ​Boko Haram​ដែល​ពួកគេ​ចាប់​យកបាន​ក្នុងពេល​វាយយក​បាន​ទី​ក្រុង​Damboa មកវិញ​

ទីតាំងផ្សាយពាណិជ្ជកម្ម