ព្យុះ​មៀ​រី នៅក្បែរ​ប្រទេស​ជប៉ុន គ្មាន​ឥទ្ធិពល​អ្វី ដល់​ប្រទេស​កម្ពុជា​ទេ​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ វិ​សម្ពាធ​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ភាគ​អ​គ្នេ​យ៍​នៃ​ប្រទេស​ជប៉ុន បាន​បង្កើន​ឥទ្ធិពល ទៅជា​ព្យុះ​ទី​៨ ឈ្មោះ មៀ​រី (MEARI) ដោយមាន​ដំណើរ ស្រប​នឹង​ខាងកើត​ប្រទេស​ជប៉ុន បន្ទាប់ពី​ព្យុះ​ទី​៧ ឈ្មោះ មូ​ឡេ បាន​អស់​ឥទ្ធិពល នៅលើ​ប្រទេស​ឡាវ តែ​ភ្លៀង​នៅ​បន្ត​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​បង្គួរ ពីថ្ងៃ​ទី​១៤ ដល់ទី​១៦ ខែសីហា ជា​ភ្លៀង​ក្នុង​តំបន់ បន្ទាប់​ពីនេះ ចុះខ្សោយ ដោយសារ​ខ្យល់មូសុង​និរតី ចុះខ្សោយ​ប្រព័ន្ធ​សម្ពាធ​ទាប នៅលើ​តំបន់​អាង​មេគង្គ​លើ ក៏​រលាយ​អស់​ទៅវិញ​។​