ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២ បានឱ្យដឹងថា ក្រសួង​និង​ដៃគូ​រៀបចំ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២២​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​២៨- ២៩ ខែតុលា ឆ្នាំ​២០២២​នៅ អគារ​ពាណិជ្ជកម្ម​ពិព័រណ៍​កោះ​ពេជ្រ​។​

​យោងតាម​សេចក្តីជូនដំណឹង​នេះ ក្រសួង​ការងារ​បានបញ្ជាក់​ប្រាប់​ដល់​អ្នកស្វែងរក​ការងារ សិស្ស​-​និស្សិត និង​សាធារណជន ឱ្យដឹងថា ដោយមាន​កិច្ចសហការ ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) រាជធានី​ភ្នំពេញ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ក្រសួង​នឹង​រៀបចំ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២២ (National Career and Productivity Fair 22) រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨-២៩ ខែតុលា ឆ្នាំ​២០២២ ពី​ម៉ោង ០៨:០០​នាទី​ព្រឹក ដល់​ម៉ោង ២០:០០​នាទី​យប់ នៅ​អគារ​ពាណិជ្ជកម្ម និង​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​ប្រ​ភ​ព្វ​ខាងលើនេះ បា​នប​ញ្ញាក់​ឱ្យដឹង​បន្ថែមថា ក្នុង​ពិធី​ពិព័រណ៍​កា​ងារ​នេះ​ក៏មាន​ការរៀបចំ​ឱ្យ ដាក់ពាក្យ​ស្វែងរក​ការងារ​តាម​ប្រព័ន្ធ​អន​ឡាញ ដែលមាន​គេហទំព័រ​ពិព័រណ៍​ការងារ www.careerfair.nea.gov.kh​។

​ក្រសួង​ការងារ​បានឱ្យដឹង​ដែរ​ថា​ក្នុង​ព្រឹត្តិការណ៍​ការងារ​ដ៏​ធំជាងគេ​ប្រចាំឆ្នាំ​២០២២​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​៖
– បង្កើតជា​វេទិកា​ប្រមូលផ្តុំ​ឱកាស​ការងារ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​មួយកន្លែង​ងាយស្រួល និង​អាច​ចូល​មើល តាម​ប្រព័ន្ធ​អន​ឡាញ​ពី​គ្រប់​ទីកន្លែង​ទូទាំងប្រទេស សម្រាប់​និយោជក អ្នកស្វែងរក​ការងារ និង​អ្នកផ្តល់​ការ អប់រំ​បណ្តុះបណ្តាល ស្វែងរក​
– និយោជក​អាច​តាំង​បង្ហាញ និង​ផ្សព្វផ្សាយ​ពី​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម ដើម្បី​ទាក់ទាញ​អ្នក ការងារ​ដែលមាន​សម​ត្ថ​ភាព​ជំនាញ និង​សក្តានុពល​ស្របតាម​តម្រូវការ​
– អ្នកស្វែងរក​ការងារ​អាចដាក់​ពាក្យ និង​សម្ភាស​ការងារ​ផ្ទាល់ និង​តាម​ប្រព័ន្ធ​អន​ឡាញ​ព្រមទាំង​ទទួលបាន ព័ត៌មាន​អំពី​ឱកាស​ការងារ និង​ឱកាស​ក្នុងការ​អភិវឌ្ឍ​ជំនា​
-​អ្នកផ្តល់​ការអប់រំ​បណ្ដុះបណ្ដាល​អាច​ផ្សព្វផ្សាយ​កម្មវិធីសិក្សា វគ្គ​សិក្សា និង​កម្មវិធី​អភិវឌ្ឍ​ជំនាញ​គ្រប់​ប្រភេទ លើកកម្ពស់​ការយល់ដឹង និង​បណ្ដុះ​គំនិត​អំពី​ការបង្កើន​ផលិតភាព​តាមរយៈ​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍ ដោយ​វាគ្មិន​ជាតិ​-​អន្តរជាតិ​ល្បីៗ​
– បង្កើត​វេទិកា​សម្រាប់​ពង្រីក​បណ្តា​ញ​ទំនាក់ទំនង​ផ្នែក​ធនធានមនុស្ស (HR Networking)៕​