ម៉ាឡេស៊ី​ចាប់ឃុំខ្លួន​ជនជាតិ​វៀតណាម​៤០​នាក់​ទៀត​ពីបទ​នេសាទ​ខុសច្បាប់​

1277
ចែករម្លែក

​កងទ័ពជើងទឹក​ម៉ាឡេស៊ី បាន​ចាប់​ទូក​២​គ្រឿង​ជាមួយនឹង​ក្រុម​អ្នកនេសាទ​វៀតណាម​៤០​នាក់ ដែល​ស្ថិតនៅលើ​ទូក​ទាំងនោះ ពីបទ​នេសាទ​ខុសច្បាប់​នៅ​ដែនទឹក​របស់​ពួកគេ​។ នេះ​បើ​យោងតាម​វេ​ប​សាយ VnExpress ។​

​មន្ត្រី​កងទ័ពជើងទឹក​ម្នាក់ បាន​និយាយថា ពួកគេ​ទាំងនេះ ត្រូវបាន​ចាប់ខ្លួន​នៅ​ដោយឡែក​ពីគ្នា​និង​ពេលវេលា​ខុសគ្នា​។​

​ចំនួន​ត្រី​ដែល​ចាប់បាន​សរុប​១៦.៣០០​ដុល្លារ ត្រូវបាន​ចាប់​រឹបអូស​យក ។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​។​

​ក្រុម​អ្នកនេសាទ​វៀតណាម​ច្រើន​នាក់ ត្រូវបាន​ចាប់ខ្លួន​ជា​ញឹកញយ​ពីបទ​ធ្វើ​ការនេសាទ​ខុសច្បាប់​នៅ​តំបន់​នោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ចាប់តាំងពី​ខែមេសា​មក ម៉ាឡេស៊ី​ចាប់​ក្រុម​អ្នកនេសាទ​វៀតណាម​ជាង​៧០​នាក់ ៕ ដោយ៖ សុខា

ទីតាំងផ្សាយពាណិជ្ជកម្ម