វត្ត​ចំនួន​៤​នៅក្នុង​សង្កាត់​បាវិត​ទ​ទួ​​ល​បាន​ទេយ្យទាន​ពី ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង​

1037
ចែករម្លែក

ដោយ : វ៉ៃកូ / ​ខេត្តស្វាយរៀង ៖ លោក ចាន់ សារ៉ាន់ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​សង្កាត់់ បាវិត ក្រុ​ុ​ង បាវិត ខេត្តស្វាយរៀង និង​លោកស្រី កែវ សា​រុំ តំណាង​លោក ម៉ឹ​ង សំផន ប្រធាន​ក្រុមការងារ​ថ្នាក់ ខេត្ត​ចុះជួយ​ក្រុង​បាវិត​និង​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង នៅ​ថ្ងៃទី​២៥ ខែមិថុនា​ឆ្នាំ​២០១៨​នេះ​បាន​នាំយក​នូវ គ្រឿង ឧបភោគ បរិភោគ និង​ទៀន​ព្រះវស្សា​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំំ​នួន​៣​វត្ត​ស្ថិត​ក្នុ​ង សង្កាត់ បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ។​

​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​ក្រុមការងារ បងប្អូន​ប្រជាពលរដ្ឋ លោកតា លោកយាយ ចូលរួម​យ៉ាងច្រើន​កុះករ​នៅ ក្រុង បាវិត ខេត្តស្វាយរៀង​។ ​ហើយ​វត្ត​ចំនួន​៣​ដែល​ទេយ្យទាន ទី​​១.​វត្ត ពោធិ៍​ថ្មី ទី​២.​វត្ត តាឡុ​ក ទី​៣.​វត្ត បុ​ពា​រាម ទី​​.៤ វត្ត តា​ពៅ ក្នុង​វត្ត​និ​មួយៗ​ទ​ទួ​​ល​បាន​ទៀនវស្សា ១​គូ គ្រឿង ឧបភោគ បរិភោគ និង ថវិកា​ចំ​នួ​​ន​៣០០,០០០រៀល ព្រះសង្ឃ​ចំំ​នួន​៣៩​អង្គ​ក្នង​មួយអង្គៗ​ទ​ទួ​​ល​បាន​សាដក​មួ​យ​ថវិការ​៣០,០០០រៀល តាជី​យាយជី​ចំ​នួ​ន​២០​នាក់់ ក្នុង​ម្នាក់ៗ​ទ​ទួ​​ល​បាន​ត្រ​ណាត់​ស​១​ដុំ ថវិកា​១,០០០០រៀល​ផងដែរ​។​

​លោក ចាន់ សារ៉ាន់ បាន​មានប្រសាសន៍​លើកឡើងថា​ ប្រទេស​មាន​សុខសន្តិភាព​ទើប​យើង​មាន​ឪ​កាស​បានធ្វើ​បុណ្យ​ធ្វើ​ទាន​និង​អភិវឌ្ឍន៍​ប្រទេស​ឥតឈប់ឈរ​ដូច​សព្វថ្ងៃនេះ​ដូច្នេះហើយ​យើង​ត្រូវ​រួមគ្នា​រក្សា​តំលៃ​នៃ​សន្តិភាព​​នេះ​អោយ​ស្ថិតស្ថេរ​គង់វង្ស​យូ​អង្វែង​។

​លោក បាន​មានប្រសាសន៍​បន្តទៀតថា​៖​ក្រោម​ដឹកនាំ​របស់់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា តែងតែ​នៅ​រួមសុខ​រួមទុក្ខជាមួយ​ប្រជាពលរដ្ឋ ហើយ​បាន​កសាង​ប្រទេស​តាំងពី​បាតដៃ​ទរ​ទេ​ឲ្យ​មាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​ជាពិសេស​នាំមក​នូវ​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​ដែល​គ្មាន​គណបក្ស​ណា​អាច​ធ្វើបាន​នោះឡើយ​ ហើយ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ខាងមុខនេះ ​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់ឆ្នោត​បាន​លេខ​រៀង​ទី​២០​ ដែលជា​លេខ​នាំមក​សំណាង ដល់​គណបក្ស​ប្រជាជន​យើង​ ៕B

​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ជឿ​ការ​ញុះញង់​របស់​បុគ្គល​មួយចំនួន​ដែល​ឃោសនា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ហើយ​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​ចំពោះ​បុគ្គល​ទាំងនោះ មក​អប់រំ​ផងដែរ​។​

​ក្នុងឱកាស​នោះ​លោក​ចាន់ សារ៉ាន់ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ត្រៀម​ឯកសារ​ដែល​ពាក់ព័ន្ធ ដើម្បី​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដោយ​មិនត្រូវ​ជឿ​តាម​ការ​ញុះញង់ របស់​បុគ្គល​មួយចំនួន​នោះឡើយ​។​ជាមួយគ្នានេះ​សូម​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន កម្ពុជា​នៅ​ថ្ងៃទី​២៩​ខែ កក្កដា​ឆ្នាំ​២០១៨ ខាងមុខនេះ​មាន​លេខ​រៀង​ទី ២០ ដើម្បី​បន្ត​រក្សាបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ ៕​វ៉ៃ​កូ​

ទីតាំងផ្សាយពាណិជ្ជកម្ម