​ដោយៈ មេសា / ភ្នំពេញៈ យុវជន​មកពី​ជុំវិញ​ពិភពលោក បាន​ចូលរួម​ជាមួយគ្នា ជា​អង្គការ​អន្តរជាតិ ដែលមាន​ឈ្មោះថា សាមគ្គី​អន្តរ​ជំនាន់ បានចេញ​សេចក្តីថ្លែងការណ៍ មួយ ដើម្បីឱ្យ​ក្រុមហ៊ុន​ថ្នាំជក់ មាន​គណនីភាព និង​ទំនួល​ខុសត្រូវ​ថា «​ពួកយើង​តំណាងឱ្យ មនុស្សជាតិ នៅលើ​ពិភពលោក ដើម្បី​ចូលរួម​ការពារ​យុវជន វ័យ​ជំទង់ កុមារ និង​មនុស្ស ជំនាន់​ក្រោយ ពី​ការ​ញៀន​យូរអង្វែង ដែល​បណ្ដាលមកពី​ឧស្សាហកម្ម​ថ្នាំជក់ ។ ដោយសារ តែ​ល្បិចកល​របស់​ឧស្សាហកម្ម​ថ្នាំជក់ ទើប​ធ្វើឱ្យមាន​យុវជន ញៀន​នី​កូន​ទីន ក្នុង​ចំនួន​ច្រើន យ៉ាង គួរឱ្យកត់សម្គាល់ ស្រប​ពេលដែល​ពួកយើង​ជាច្រើន​នាក់ ព្យាយាម​ពុះពារ​នឹង​ឧបសគ្គ ជីវិត ដើម្បី​ឆ្ពោះទៅមុខ ជាមួយនឹង​សុខភាព​ផ្លូវចិត្ត និង​ភាពល្អប្រសើរ របស់​ពួកយើង​។ ផលិតផល​របស់​ឧស្សាហកម្ម​ថ្នាំជក់ ក៏​បន្ត​សំដៅ​ទៅរក​ឪពុកម្ដាយ របស់​ពួកយើង​ផងដែរ ហើយ​ពួកយើង ពិតជា​មិន​ចង់ឱ្យ​កូន​ណា​ម្នាក់ ត្រូវ​បាត់បង់​ឪពុក ឬ​ម្ដាយ ដោយសារតែ ការប្រើប្រាស់ ផលិតផល​ថ្នាំជក់​ឡើយ » ។​

​សេចក្តីថ្លែងការណ៍​ដដែល បាន​បន្តថាៈ កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ ពួកយើង​បាន​សម្គាល់ ឃើញថា ឧស្សា​កម្ម​ថ្នាំជក់ បាន​បង្កើតឱ្យមាន​ការ​រីក​រាលដាល នូវ​ការប្រើប្រាស់​បារី អេឡិចត្រូនិក ដោយ​ការធ្វើ​ទីផ្សារ​ឌីជីថល ដោយ​យក​យុវជន​ជា​គោលដៅ​សំខាន់ របស់​ពួកគេ​។ ពួកគេ​បាន​ឧបត្ថម្ភ​កីឡា ឬ​ផ្សាយពាណិជ្ជកម្ម បន្ត​រំលោភ​កម្លាំង​ពលកម្ម​កុមារ បន្ត​បំផ្លាញ​បរិស្ថាន ដោយ​កាកសំណល់​បារី ធ្វើ​សកម្មភាព​សម្បុ​រសធម៌​ក្លែងក្លាយ បង្កើត​ក្រុមហ៊ុន​ឱសថ ដើម្បី​បិទបាំង​ការបំផ្លិចបំផ្លាញ និង​បញ្ចុះបញ្ចូល​រដ្ឋាភិបាល ដើម្បី​ដកចេញ​នូវ​វិធានការ​ត្រួតពិនិត្យ ផលិតផល​ថ្នាំជក់ ឬ​ដើម្បី​លុបចោល​នូវ សេចក្ដីណែនាំ ឬ​បម្រាម​ពាក់ព័ន្ធ​នានា​។ សកម្មភាព​ចូលរួម​សហការ​របស់​ឧស្សា​កម្ម​ថ្នាំជក់ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង ដល់​ភាគី​រដ្ឋាភិបាល ហើយ​ផលប្រយោជន៍​នឹង​ជួយ​ឱ្យ ឧស្សាហកម្ម​ថ្នាំជក់ អាច​ក្ដាប់បាន​នូវ អនាគត​មនុស្ស​ជំនាន់​ក្រោយ យ៉ាង​ពេញទំហឹង​។ ពួកយើង សូម​ថ្កោលទោស ចំពោះ​សកម្មភាព​របស់ ឧស្សាហកម្ម​ថ្នាំជក់ និង​ជន​ណា ដែល​ការពារ​ផលប្រយោជន៍​របស់​ពួកគេ ហើយ​យើង​ពិតជា​ត្រូវការ​នូវ​យុត្តិធម៌​។​

បារី​ធម្មតា និង​បារី​អេឡិចត្រូនិក សុទ្ធតែ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព និង​អាយុជីវិត​មនុស្ស​ដែរ ( រូបៈ ឯកសារ​)

​តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល​នេះ អង្គការ​យុវជន ខាងលើ បានលើកឡើង​ថាៈ​
១.​ក្រុមហ៊ុន​ថ្នាំជក់​ជាច្រើន បាន​បង្កើតឱ្យមាន​ការ​រីក​រាលដាល នៃ​ការប្រើប្រាស់​បារី អេឡិចត្រូនិក ក្នុងចំណោម​យុវជន ដោយផ្ទាល់​ពី​ការជួល tobacco transnational’s marketing playbook ។​
២.​ក្រុមហ៊ុន​ថ្នាំជក់​ជាច្រើន បានធ្វើឱ្យ​មានការ​កើនឡើង នូវ​ការប្រើប្រាស់​បារី អេឡិចត្រូនិក ក្នុងចំណោម​យុវជន នៅក្នុង​ទីផ្សារ​ទាំងឡាយណា ដែល​ថ្នាំជក់​អន្តរជាតិ មានការ​ពង្វក់ យ៉ាងខ្លាំង នៅក្នុង​ការបង្ហាញ​ឱ្យ​ស្គាល់ ពី​ផលិតផល​នីកូទីន​ប្រភេទ​ថ្មី​និង​ផលិតផល​ថ្នាំជក់​។​
៣. ក្រុមហ៊ុន​ថ្នាំជក់​ជាច្រើន បាន​ចូលទៅ​កាន់​ក្រុមយុវជន តាមរយៈ​ការឧបត្ថម្ភ​កីឡា និង​ការផ្សាយពាណិជ្ជកម្ម ពី​ភាព​ថ្មី​ប្លែក នៃ​ផលិតផល​ថ្នាំជក់ និង​សម្ភារៈ​ពាក់ព័ន្ធ​។​
៤.​ក្រុមហ៊ុន​ថ្នាំជក់​ជាច្រើន បាន​បំភាន់​សាធារណជន ដើម្បី​ទទួលបាន​ការទទួលស្គាល់ ពី​សង្គម ស្រប​ពេលដែល​កំពុង​បន្ត​រំលោភ កម្លាំង​ពលកម្ម​កុមារ​។​
៥. ក្រុមហ៊ុន​ថ្នាំជក់​ជាច្រើន បាន​ក្លែង​បំភាន់​ពី​មហន្តរាយ ចំពោះ​បរិស្ថាន​របស់​ពួកគេ ដែល​នឹង​ធ្វើឱ្យ​មនុស្ស​ជំនាន់​ក្រោយ បាត់បង់​នូវ​ឱកាស​បានឃើញ នូវ​ធនធាន​ក្នុង​ទឹក (​ជា​ឧទាហរណ៍ កម្មវិធី​ប្រឆាំងនឹង​សំរាម គឺធ្វើឡើង​ដើម្បី​លាង​សម្អាត​ឈ្មោះ របស់​ក្រុមហ៊ុន​ពួកគេ ដែល​បាន​បង្ករ​គ្រោះថ្នាក់​ដល់​បរិស្ថាន ដោយសារតែ​កាកសំណល់ កន្ទុយបារី ដែលជា​ប្លា​ស្ទិ​ក​ពុល ដែល​មិនអាច​កែច្នៃ​ឡើងវិញ​បាន​។​)
៦. ក្រុមហ៊ុន​ថ្នាំជក់​ជាច្រើន បាន​បង្កើតជា​សកម្មភាព​ជួយ​សង្គម​ក្លែងក្លាយ ដើម្បី​ទាញយក ផលប្រយោជន៍ និង​បញ្ចុះបញ្ចូល អ្នកបង្កើត​គោលនយោបាយ ក្នុង​គោលបំណង​ថា នឹង​បង្កើន​ផលប្រយោជន៍​រួម ដោយ​ការបំផ្លាញ​សុខភាព​របស់​យុវជន​។​
៧. ក្រុមហ៊ុន​ថ្នាំជក់​ជាច្រើន បាន​ទិញ​ក្រុមហ៊ុន​ស្រាវជ្រាវ និង​ផលិត​ថ្នាំ រួមបញ្ចូល​ទាំង វ៉ាក់សាំង និង​គ្រឿង​ស្រវឹង​។​
៨. ក្រុមហ៊ុន​ថ្នាំជក់​ជាច្រើន បាន​បញ្ចុះបញ្ចូល​រដ្ឋាភិបាល ដើម្បី​ដកចេញ​នូវ​វិធានការ ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ឬក៏​លុបចោល នូវ​ការហាមឃាត់ និង​សេចក្ដីណែនាំ​រឹតបន្តឹង លើ​ឧស្សាហកម្ម​ថ្នាំជក់​។ ឧទាហរណ៍ សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស សហភាព​អឺរ៉ុប ។​ល​។ ដោយសារ​ផលិតផល​ថ្នាំជក់ បាន​បំផ្លាញ​ជីវិត​មនុស្ស ៨ លាន​នាក់ និង​ខាតបង់ សេដ្ឋកិច្ច​ប្រមាណ ១,៤ ពាន់​លាន់​ដុល្លារ ជា​រៀងរាល់ឆ្នាំ ពួកយើង​ទាមទារ​ឱ្យមាន សកម្មភាព​ដូចខាងក្រោម​៖

​តម្រូវឱ្យ​ឧស្សាហកម្ម​ថ្នាំជក់ សង​នូវ​រាល់​ការខូចខាត​៖
​ក​. ជន​ដែល​ញៀន​ផលិតផល​ថ្នាំជក់ គឺ​ត្រូវបាន​អូសទាញ នៅក្នុងពេល​ពួកគេ នៅ​វ័យក្មេង និង​ទន់ខ្សោយ​។ សកម្មភាព​របស់​ឧស្សាហកម្ម​ថ្នាំជក់ បាន​ល្បួង​ឱ្យ​យុវជន​ទទួលយក និង​បង្ក​ឱ្យ​ពួកគេ បាត់បង់​នូវ​ទំនាក់ទំនង​គ្រួសារ ឬ​សង្គម និង​ការគាំទ្រ​សម្រាប់​ក្មេងៗ​។ ឧស្សាហកម្ម​ថ្នាំជក់ ត្រូវតែ​សង​សំណង ចំពោះ​ជំងឺ​រ៉ាំរ៉ៃ និង​ការឈឺចាប់​ដែល​ពួកគេ បាន​បង្កើតឡើង​។ យុវជន និង​មនុស្ស​ជំនាន់​ក្រោយ ត្រូវតែ​អាច​ទទួលបាន​នូវ​សំណង នៃ​ការខូចខាត​ឱ្យខាងតែបាន​។​

​ខ​.​ដោយសារ​មនុស្ស​ជំនាន់​ក្រោយ នឹង​ទទួល​បន្ត​នូវ​បរិស្ថាន ដែល​ក្រុមហ៊ុន​ថ្នាំជក់ បាន​បំផ្លាញ នាពេល​បច្ចុប្បន្ន ដូច្នេះ​ក្រុមហ៊ុន​ថ្នាំជក់ ត្រូវតែ​ចំណាយ​លើ​ការស្ដារ​ឡើងវិញ ពី​ការបំពុល​សមុទ្រ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ ដោយ​ប្លា​ស្ទិ​ក​ពុល (​កន្ទុយបារី​) ក្នុងចំណោម​ការបំផ្លាញ​បរិស្ថាន​ផ្សេងទៀត ដែល​បណ្ដាលមកពី​ក្រុមហ៊ុន​ថ្នាំជក់​ផងដែរ​។ ដើម្បី​ជៀសវាង​គ្រោះថ្នាក់ នាពេល​អនាគត រដ្ឋាភិបាល ត្រូវតែ​ហាមឃាត់​តំរង​បារី ដែលជា​ប្លា​ស្ទិ​ក ដែល​មិនដែល​កែច្នៃ​ឡើងវិញ​។ វិធីសាស្ត្រ​នេះ នឹង​ជួយ​កាត់បន្ថយ​ផងដែរ នូវ​ភាព​ទាក់ទាញ​របស់​បារី​។​

​គ​. រដ្ឋាភិបាល ត្រូវតែ​ជួយ​ឱ្យ​ការស្វែងរក​យុត្តិធម៌ របស់​យុវជន មាន​ភាពងាយស្រួល ក្នុងការ​ដំណើរការ​។ គណនីភាព និង​ទំនួល​ខុសត្រូវ​របស់​ឧស្សាហកម្ម​ថ្នាំជក់ អាច​ចូល​បាន ក្នុង​ទំរង់​ជាការ​ស្នើសុំ​ឡើងវិញ នូវ​អាជ្ញាប័ណ្ណ​អាជីវកម្ម សំណង​នៃ​ការបង្ករ​គ្រោះថ្នាក់​ផ្សេងៗ ការវាយតម្លៃ​ទុក​មុន​នូវ​ហិរញ្ញវត្ថុ សម្រាប់​ផលប៉ះពាល់ នាពេល​អនាគត ដែល​អាចមាន ភាពច្បាស់លាស់ តាមរយៈ​ការកាត់ក្ដី​ក្នុង​តុលាការ ពន្ធ​បន្ថែម​លើ​ថ្នាំជក់ ការផាកពិន័យ ថ្លៃ​ពន្ធ ។​ល​។​

​ដក​ឧស្សាហកម្ម​ថ្នាំជក់​ចេញ ពី​ការអភិវឌ្ឍន៍​គោលនយោបាយ​៖
​ក​. រដ្ឋាភិបាល ត្រូវធ្វើ​ការស៊ើបអង្កេត អំពី​ឥទ្ធិពល​របស់​ក្រុមហ៊ុន​ថ្នាំជក់ ទៅលើ​អ្នកធ្វើ គោលនយោបាយ ដើម្បី​បង្ការ​កុំឱ្យ​មានទំនាស់ ផលប្រយោជន៍​កើតឡើង​។ សកម្មភាព​ឧបត្ថម្ភ​នានា របស់​ក្រុមហ៊ុន​ថ្នាំជក់ ដែលជា​ផ្នែក​មួយ នៃ​កលល្បិច​ស្វែងរក​ទីផ្សារ ក្នុងចំណោម​យុវជន គួរតែ​ត្រូវបាន​ហាមឃាត់​។​

​ខ​. ហា​នី​ភ័យ​នៃ​ការ​ញៀន និង​ការប្រើប្រាស់ ដើម្បី​កម្សាន្ត​របស់​យុវជន គួរតែ​ជា​គោល នៃ​គោលនយោបាយ​ទប់ស្កាត់ ការ​ផលិតផល​ថ្នាំជក់​ថ្មី ដែល​កំពុង​កើតឡើង​។ ក្រុមហ៊ុន ថ្នាំជក់ មិនគួរ​អនុញ្ញាតឱ្យ​កេង​ប្រយោជន៍ ពី​ផលិតផល​នេះ​ទេ​។ មានទំនាស់​ផល ប្រយោជន៍​ជា​មូលដ្ឋាន រវាង​ឧស្សាហកម្ម​ថ្នាំជក់ និង​សុខភាព​សាធារណៈ រួមទាំង សុខភាព​របស់​មនុស្ស​ជំនាន់​ក្រោយ ដែល​ពឹង​ផ្អែកលើ​គោលនយោបាយ​ទាំងនេះ​។
​ក្នុង​ឱ្យ​កាស​ទិវា​អន្តរជាតិ​នៃ​យុវជន យើងខ្ញុំ​ស្វែងរក​ការរួម​រួប​គ្រប់​ជំនាន់ ដើម្បី​បង្កើត​នូវ ពិភពលោក សម្រាប់​គ្រប់​វ័យ អនាគត ប្រកបដោយ​និរន្តរភាព ដោយ​គ្មាន​ការជ្រៀតជ្រែក ពី​ឧស្សាហកម្ម​ថ្នាំជក់​។ យើងខ្ញុំ ថ្កោលទោស ចំពោះ​ឧស្សាហកម្ម​ថ្នាំជក់ ដែល​នៅតែ​បន្ត​បង្ក​ហា​នី​ភ័យ ដល់​យុវជន និង​មនុស្ស​ជំនាន់​ថ្មី​។ នេះ​គឺជា​ពេលវេលា ដែល​រដ្ឋាភិបាល តម្រូវអោយ​ក្រម​ហ៊ុន​ថ្នាំជក់ សង​វិញ​នូវ​ផលប៉ះពាល់​ដែល​ខ្លួន​បាន​បង្ក ៕/V

បារី​ធម្មតា និង​បារី​អេឡិចត្រូនិក សុទ្ធតែ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព និង​អាយុជីវិត​មនុស្ស​ដែរ ( រូបៈ ឯកសារ​)

បារី​ធម្មតា និង​បារី​អេឡិចត្រូនិក សុទ្ធតែ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព និង​អាយុជីវិត​មនុស្ស​ដែរ ( រូបៈ ឯកសារ​)