ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ(១២ សីហា ២០២២)បានឱ្យដឹង ថា មានជនខិលខូចមួយចំនួនបានក្លែងបន្លំប្រើឈ្មោះ តេឡេក្រាមរបស់សម្ដេច ដោយប្រើរូបភាពសម្ដេចនិងភរិយា។

សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា “មានជនខឹលខូចបាននិងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំ ដោយយករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះ@HUN SEN 24ដូចមានភ្ជាប់ជាមួយ។ សូមប្អូនប្រុងប្រយត្ឋ័កុំចាញ់បោកជនអាក្រក់នេះនិងសូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំលុបចោលជាបន្ទាន់បើពុំនោះទេនឹងទទួលខុសត្រូវចំពោះមុខច្បាប់”៕