សារពាង្គកាយ​ខ្វះ​សារធាតុចិញ្ចឹម​នឹងមាន​មុខសញ្ញា​ទាំងនេះ​

1625
ចែករម្លែក

​នៅពេលដែល​រាងកាយ​អ្នក​ខ្វះ​សារធាតុចិញ្ចឹម វា​នឹង​បង្ហាញ មក​ក្រៅ​ប្រាប់​អ្នក ប៉ុន្តែ​ទាល់តែ​អ្នក ចេះ​សង្កេត​ទើប​អ្នក​អាច​ដឹងថា​តើ​វា ខ្វះ​ឬ​មិន​ខ្វះ​។ ដូចនេះ​តើ​វា​មាន​អ្វី​ខ្លះទៅ​?

​ប្រេះ​អណ្តាត អណ្តាត​ហើម នៅពេល ដែល​អ្នក​បរិភោគ​អាហារ​បួស​យូរ អ្នកនឹង​ងាយ​ខ្វះ​វីតាមីន B ខ្លាំងណាស់ នោះ​វា​នឹង​បញ្ចោ​ញ​មក​ក្រៅ​តាមរយៈ អណ្តាត​ប្រាប់​អ្នក ដូចនេះ​អ្នក​គួរតែ បរិភោគ​អាហារ​ដែលមាន​វីតាមីន B ឱ្យបាន​ច្រើន​។​
​ ​
​ចុងមាត់​ប្រេះ​ស្ងួត​
​នៅពេលដែល​អ្នក​ខ្វះ​វិ​តា​មីន B1 ចុង​នៃ​បបូរមាត់​អ្នកនឹង​ប្រេះ​ហើយ ស្ងួត ដូចនេះ​អ្នក​អាច​បរិភោគ ថ្លើម​សត្វ ពងមាន់​ផ្នែក​លឿង និង​ទឹកដោះគោ​ជាដើម ព្រោះ​វា​មាន​ផ្ទុក​វីតាមីន​នោះ ជាច្រើន​។​
​ ​
​ធ្មេញ​ចេញឈាម​
​នៅពេលដែល​ធ្មេញ​របស់​អ្នក មាន​អាកា​រៈ​ចេញឈាម នោះ​ប្រហែល ជា​អ្នក​ខ្វះ​វីតាមីន C ដូចនេះ​អ្នក​គួរតែ បរិភោគ​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន អ្នក​អាច​ពិសា​បន្លែ​មួយថ្ងៃ​មួយ​គីឡូក្រាម រីឯ​ផ្លែឈើ​ពីរ​ទៅ​បី​គ្រាប់​បាន នោះ​វា នឹង​ធ្វើឱ្យ​រាងកាយ​អ្នកមាន​វីតាមីន C គ្រប់គ្រាន់​។​
​ ​
​ច​ង្ខុ​វិញ្ញាណ​ចុះខ្សោយ​នៅ ពេលយប់​
​នៅពេលដែល​អ្នកមើល​មិន​ច្បាស់​នៅពេល​យប់ មានន័យថា អ្នក​ប្រហែលជា​ខ្វះ​វីតាមីន A ដូចនេះ​អ្នក​គួរ តែ​ពិសា​ការ៉ុត និង​ថ្លើម​ជ្រូក​ឱ្យបាន​ច្រើន បើ​ពុំ​ដូច្នោះ​ទេ យូរ​ទៅ​វា​នឹង ធ្វើឱ្យ​ភ្នែក​អ្នក​ស្ងួត​បាន ហើយ​កាន់តែ​មើល​មិន​ច្បាស់​។​
​ ​
​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
​នៅពេលដែល​អ្នក​ខ្វះ​ប៉ូ​តា​ស្យូ​ម នោះ​វា​ងាយ​ធ្វើឱ្យ​សម្ពាធ​ឈាម​អ្នក ឡើង​ខ្ព​ស់បាន​ដូចនេះ​អ្នក​គួរ តែ​បរិភោគ បន្លែ និង​ផ្លែឈើ​ច្រើន ហើយ​មិនត្រូវ ពិសា​អំបិល​ច្រើន​នោះទេ ជាង​នេះ ទៅទៀត អ្នក​គួរតែ​បរិភោគ​ដំឡូងបារាំង ទឹក​ប៉េងប៉ោះ ចេក ពពួក​ត្រី និង​ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ ឱ្យបាន​ច្រើន ព្រោះ​វា​មាន​ប៉ូ​តា​ស្យូ​ម​ច្រើន​នៅក្នុង​នោះ ៕ ដោយ​៖ ​health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម