ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ស្វាយចេក នៅ​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​មកកាន់​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ករណី​ជាប់ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ ទៅលើ​ក្មេងស្រី​អនីតិជន នៅ​ភូមិ​ភាស​ជើង ឃុំ​សារ​ង្គ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹងថា​៖​ជនសង្ស័យ​ឈ្មោះ មិន គឹម​ភួ​ន ភេទ​ប្រុស​អាយុ ៤២​ឆ្នាំ ទីលំនៅ​ភូមិ​ភាស​ជើង ឃុំ​សារ​ង្គ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ ឯ​ក្មេងស្រី​រងគ្រោះ ឈ្មោះ ភ​.​ស​.​វ អាយុ​១២​ឆ្នាំ រស់នៅ​គ្រួសារ​ផ្សេងគ្នា តែ​ភូមិ​ឃុំ​ជាមួយគ្នា​។​

​សូម​រំលឹកថា​៖ កាលពី​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០២២ វេលា ១១​និង​១០ ថ្ងៃត្រង់​មានឈ្មោះ ហ៊ុយ រ៉ង់ ជា​នាយក​សាលាបឋមសិក្សា​សា​រង្គ​ថា​បានឃើញ ក្មេងស្រី​រងគ្រោះ​បាន​អង្គុយ​យំ នៅក្បែរ​ថ្នាក់រៀន​។​
​គាត់​ក៏​ក៏បាន​សួរនាំ ហើយ​នាង​រៀបរាប​ប្រាប់ថា មាន​បុរស​(​ជនសង្ស័យ )​ឈ្មោះ មិន គឹម​ភួ​ន បាន​លោង​លោម គម្រាម និង​ចាប់​នាង​រំលោភ​បន្តបន្ទាប់​ក្នុង​វេលា​ខុសគ្នា​ដល់​ទៅ​ចំនួន​០៥​ដង ។​
​ក្នុងនោះ​បានសម្រេច​ចំនួន​០៣​ដង ក្នុង​ឆ្នាំ​២០២១ ។​

​ក្ន្ង​នោះ​លើក​ទី​០១ :​នៅ​ភ្នំ​ផ្គាំ ភូមិ​ផ្គាំ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក​, លើក​ទី​០២​នៅ​ភូមិ​ព្រីង​កោង ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ​,​លើក​ទី​០៣​នៅក្នុង​ផ្ទះ​(​ពេល​នាង​នៅ​ម្នាក់ឯង​ហើយ​ជនសង្ស័យ​ឡើងទៅ​ចាប់​) ។​
​និង​លើក​ទី​០៤​និង​ទី​០៥ នៅលើផ្ទះ​ដែរ​នៅ​យប់​ថ្ងៃទី​០១​ខែសីហា​ឆ្នាំ​២០២២) ប៉ុន្តែ​២​លើកចុងក្រោយ​នេះ​ចាប់​មិនបាន​សម្រេច ត្បិត​នាង​ដោះសារ​និង​រត់​គេចផុត ។​

​គេ​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សារ​ង្គ ហើយក៏​ស្នើ​បញ្ជារ​ជំនាញ​និង​ថ្នាក់លើ ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ​តាម​និតិ​វិធី ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ប្រព្រឹត្តល្មើស​មែន ប៉ុន្តែ​គ្រាន់តែ​បាន​បៀតបៀន​លើ​កេរ្តិ៍ខ្មាស់​របស់​ក្មេងស្រី មិនទាន់​គ្រប់​អាយុ​រៀបការ​នោះ ចំនួន​០៣​ដង​តែប៉ុណ្ណោះ​។ ឯការ​ចោទថា ខ្លះ បាន​ចាប់បង្ខំ​រំលោភ​បាន​ស៊ីជម្រៅ​៣​ទៅ​៥​ដងនោះ ខ្លះ​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះឡើយ គឺ​គ្រាន់តែ​បាន​លូកលាន់​(​កេរ្តិ៍​ភេទ​)​នាង​ប៉ុណ្ណោះ​។​

​ការិយាល័យ​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ទទួល​សួរចម្លើយ ស្រាវជ្រាវ​រក​អង្គហេតុ អង្គច្បាប់ សាក្សី ដើម្បី​កសាង​សំណុំរឿង​ទៅ​ចាត់ការ​បន្ត តាម​នីតិ​វិធី​៕​