ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ បន្ទាប់ពី​សិក្សា​រយៈពេល​១២​ថ្ងៃ​(​ទី​ដល់​១២​សីហា​) មក​វគ្គ​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់ ITF/OS ថ្នាក់​តំបន់​កម្រិត​ដំបូង​សម្រាប់​ឣ​ត្ត​ព​លិ​ក​បានបញ្ចប់​នា​ល្ងាច​ថ្ងៃទី​១២​សីហា​។​

​វគ្គ​នេះ​មាន​សិក្ខាកាម​ចំនួន​១៩​នាក់មក​៥​ប្រទេស​រួមមាន​គឺ​កម្ពុជា មី​យ៉ាន់​ម៉ា ទី​ម័​រ បង់​ក្លា​ដែ​ស និង​ហ្វី​ជី​។ គ្រូឧទ្ទេស​មាន​ចំនួន​៣​រូប​គឺ លោក Jonathan Stubbs លោក Gary Pucell និង​លោក Amir Borghei មកពី​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ “ITF”​។

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិ​ញ្ញាប​ន​ប័ត្រ​ដល់​សិក្ខាកាម​។ វគ្គ​បណ្ដុះបណ្ដាល​នេះ​បានមក​ក្រោម​
​ការសហការ​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា “NOCC” និង​ឧ​ប​ត្ត​ម្ភ​ពី OS និង​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​។​

​វគ្គ​មាន​សារសំខាន់​ណាស់​សម្រាប់​សិក្ខាកាម​ជា​គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់ ITF/OS ថ្នាក់​តំបន់​កម្រិត​ដំបូង​ក្រៅពី​សិក្សា​ទ្រឹស្តី​ក៏មាន​ការអនុវត្ត​មាន​លើ​ទីលាន​ភ្លាមៗ ដើម្បី​អភិឌ្ឍន៍​សមត្ថភាព​ក្នុងការ​ពង្រឹង​បច្ចេកទេស​ជា​គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់​តាម​បណ្តា​ខេត្ត និង​តំបន់​របស់​ប្រទេស​នីមួយៗ​។​

​លោក ជា ពៅ អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បញ្ជាក់ថា ក្រោយពី​សិក្សា​អស់​រយៈពេល​១២​ថ្ងៃ​សិក្ខាកាម​ទាំងអស់ បានធ្វើ​តេ​ស្តិ៍​សាកល្បង​សមត្ថភាព​អនុវត្ត​ជាក់ស្តែង​របស់​ពួកគាត់ និង​ស្តាប់​ការណែនាំ​កែតម្រូវ​ពី​លោកគ្រូ​ឧទ្ទេស ហើយ​ទទួលបាន​វាយតម្លៃ​វគ្គ​ថា សិក្ខាកាម​ទទួល​និទ្ទេស​ល្អ ៧០​ភាគរយ សិក្ខាកាម​ទទួល​និទ្ទេស​ល្អ​បង្គួរ ៣០​ភាគរយ ចំពោះ​សិក្ខាកាម​ទាំងអស់​បាន​យល់ដឹង​យ៉ាង​ឆាប់រហ័ស ក្នុងការ​វគ្គ​បណ្តុះបណ្តាល​ខាងលើនេះ ព្រោះ​ពួកគេ​ភាគច្រើន​សុទ្ធសឹងតែ​ជា​គ្រូ​មូលដ្ឋាន​ជំនាញ និង​កីឡា​វាយ​កូន​បាល់ ព្រមទាំង​ជាម​ន្ត្រី​ពាក់ព័ន្ធ​ក្នុង​កីឡា​៕​