​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្រុមកីឡា​ការិនី​ហុក​គី​កម្ពុជា នឹងត្រូវ​បន្ត​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់ AHF Women’s Indoor Asia Cup 2022 នៅ​ក្រុង​បាងកក​នៅ​ថ្ងៃទី​១៣​សីហា​នេះ​។​ ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល​B​ដោយ​ឈរ​នៅ​លេខ​៣ ដែល​បានបញ្ចប់​និង​រកឃើញ​លេខ​១​បាន​ទៅ​ម៉ាឡេស៊ី លេខ​២​បាន​ទៅ​ថៃ លេខ​៣​បាន​ទៅ​កម្ពុជា និង​លេខ​៤​បាន​ទៅ​សឹង្ហ​បុរី​។​

​កាលពី​ថ្ងៃទី​៨​សីហា​នៅក្នុង​ការប្រកួត​បើកឆាក​ក្រុមកីឡា​ការិនី​កម្ពុជា​បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី​លទ្ធផល​១៤​ទល់​១​។​ថ្ងៃទី​ថ្ងៃទី​៩​សីហា​ដែលជា​ការប្រកួត​ទី​ពីរ​កម្ពុជា​បាន​យកឈ្នះ​ក្រុម​សិង្ហ​បុរី ៣ ទល់​0 ហើយ​។ ថ្ងៃទី​១១​សីហា​កម្ពុជា​ប្រកួត​ចាញ់​ថៃ​០​ទល់​៥ ។​

​ពេលនេះ​ក្រុម​កម្ពុជា កំពុង អ៊ុត​មើលថា​ក្រុម​ណា​នឹង​ក្លាយជា​គូប្រកួត​នៅ​វគ្គ​បន្ទាប់ ខណៈ​ក្រុម​លេខ ៣ ពូ​ល B នឹងត្រូវ​ប៉ះ​ក្រុម​លេខ ៤ ពូ​ល A ហើយ​លេខ ៣ ពូ​ល A ជួប​លេខ ៤ ពូ​ល B​។ សម្រាប់​ពូ​ល A ជា​បណ្ដោះអាសន្ន​៖ លេខ​១ បាន​ទៅ​កា​ហ្សា​ក់​ស្ថាន​, លេខ​២​ឥណ្ឌូណេស៊ី​, លេខ​៣ អ៊ីរ៉ង់​, លេខ​៤​បាន​ទៅ ឆាយ​នី​ស​តៃប៉ិ និង​លេខ​៥​បាន​ទៅ ប៉ា​គី​ស្ថាន​។​

​កម្ពុជា​ត្រូវ​ប្រកួត​វគ្គ​ពាក់​ផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃទី​១៣ ខែសីហា​នេះហើយ​។ សង្ឃឹមថា​ក្រុម​កម្ពុជា​នឹង​បន្តធ្វើ​បានល្អ​៕​