ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្រុមហ៊ុន Metfone ដែលជា​មែកធាង​មួយ​របស់​ក្រុមហ៊ុន Viettel Cambodia បាន​សន្យា​ជួយ​អភិវឌ្ឍន៍​កីឡា​អេ​ឡិច​ត្រូ​និ​ច (e-Sport) នៅ​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​

​ក្នុង​ពិធី​ចុះ MOU​នា​ល្ងាច​ថ្ងៃទី​១២​សីហា រវាង​ក្រុមហ៊ុន Viettel Cambodia និង​ក្រុមហ៊ុន Mineski Global​ដោយមាន​ការចូលរួម​ពី​លោក​លោក Ronald Robins ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន Mineski និង​លោក Phung Van Cuong អគ្គនាយក​នៃ​ក្រុមហ៊ុន Metfone គឺជា​ការបង្ហាញ​នូវ​ឆន្ទៈ​ពិតប្រាកដ​ក្នុងកា​លូកដៃ​ទៅ​ជួយ​ប្រភេទ​កីឡា​អេឡិចត្រូនិក (E-Sport) នៅ​កម្ពុជា​ឲ្យ​កាន់តែ​មានការ​រីកចម្រើន ។​

​ការប្រកួត E-Sport ទាំង​ទ្រង់ទ្រាយ​ធំ​ទាំង​តូច ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​ក្របខណ្ឌ​ពិភពលោក ដែល​ទាក់ទាញ​អ្នកទស្សនា​រាប់លាន​នាក់​។ ថ្មីៗ​នេះ E-Sport ត្រូវបាន​ដាក់ចូល​ក្នុង​កីឡា​ស៊ី​ហ្គេម (SEA Games) ទៀតផង​។ ទោះជា​យ៉ាងនេះ​ក្តី ឧស្សាហកម្ម​កីឡា​ប្រភេទ​នេះ នៅក្នុង​ប្រទេស​កម្ពុជា មាន​លក្ខណៈ​ក្មេងខ្ចី​នៅឡើយ ខណៈដែល​ការប្រកួត​លក្ខណៈ​ផ្លូវការ ត្រូវបាន​លេចឡើង​ជា​លំដាប់​។ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​នា​ឆ្នាំ ២០១៧ បាន​ទទួលស្គាល់ថា វត្តមាន E-Sport រួមទាំង​វីដេអូ​ហ្គេម​ត្រូវបាន​ចាត់ទុកថា​ជា​សកម្មភាព​កីឡា​នៅពេលដែល​អ្នកលេង​វា​នោះ ត្រូវបាន​ហ្វឹកហាត់ និង​រៀបចំខ្លួន​ឲ្យ​បានល្អ​ដូច​កីឡា​ដទៃទៀត​។​

​សព្វថ្ងៃនេះ Metfone មាន​អតិថិជន​ចំនួន ២​លាន​នាក់ ដែល​កំពុង​លេង MLBB និង PUBG Mobile នៅលើ​បណ្តាញ​របស់ខ្លួន​។ កី​ឡាអេ​ឡិច​ត្រូ​និ​ច​ទាំងនេះ ក៏​នឹង​ត្រូវដាក់​ឲ្យ​ប្រកួត​ជា​ផ្លូវការ​នៅ​ស៊ី​ហ្គេម ២០២៣ ដែលជា​ឆ្នាំ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។​

​តម្លៃ​នៃ​ការចុះ MOU នេះ វា​មិន​ត្រឹមតែ​ជាការ​ផ្តល់​កិច្ចសហការ​ក្នុងការ​ប្រឹក្សា​យោបល់ និង​ជួយ​រៀបចំ​ការប្រកួត EEE-Sport ឲ្យ​ទៅ Metfone នោះទេ Mineski ក៏​ផ្តល់​ដំណោះស្រាយ និង​ជួយ​បញ្ជ្រាប​ការយល់ដឹង​ផ្នែក E-Sport ដល់​អ្នកលេង​កីឡា​នេះ នៅ​ប្រទេស​កម្ពុជា​ទៀតផង​។ ជាមួយនឹង​កិច្ចសហការ​នេះ Mineski សង្ឃឹមថា នឹង​ជួយ Metfone ឲ្យ​ក្លាយជា​ជម្រើស​ទីមួយ សម្រាប់​បង្កើត​បទពិសោធ​ន៍​ដល់​អ្នកលេង E-Sport ដោយ​ប្រើប្រាស់​ទូរស័ព្ទ នៅក្នុង​ប្រទេស​កម្ពុជា​។​

Mineski ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៤ ដោយ​លោក Ronald Robins ជនជាតិ​ហ្វីលីពីន​ដែលជា​អត្ត​ព​លិ​ក​ជំនាញ​ផ្នែក​កីឡា E-Sport​។ Meneski បាន​បើក​កន្លែង​របស់ខ្លួន​ជា​លើកដំបូង​នៅ​ឆ្នាំ​២០០៨ បន្ទាប់មក​ពង្រីក​ខ្លួន​ដល់​ប្រទេស​ម៉ាឡេស៊ី ថៃ និង​ឥណ្ឌូនេស៊ី​ជាដើម​។​

​ដោយ​ក្តី​សុបិន​ដែល​ចង់ឃើញ​ប្រទេស​ហ្វីលីពីន ល្បីល្បាញ​ផ្នែក E-Sport នៅក្នុង​ឆាក​អន្តរជាតិ «Mineski​បាន​បើក​ការប្រកួត​ជាប្រចាំ​ដោយ​ការឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​នេះ​ផ្ទាល់ ដើម្បី​បង្កើន​សមត្ថភាព អ្នក​ប្រកួត​ក្នុងប្រទេស រហូត​គេ​ស្គាល់​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ថា Mineski Events Team or MET Events (MET)»៕​