ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ ធ្វើ​បង្ហាញ​ពី​សក្តានុពល​ប្រាសាទបន្ទាយឆ្មារ ជូន​មន្ត្រី​ក្រសួងទេសចរណ៍​និង​ដៃគូ​អភិវឌ្ឍន៍​បរទេស កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២​។​

​លោក តាត សុផល ប្រធាន​សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ​និង​លោក ខ្លូត សុ​ផេង សមាជិក​បានធ្វើ​បទ​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ ដល់​គណៈប្រតិភូ​ក្រសួងទេសចរណ៍ ដឹកនាំ​ដោយ​លោក ជួប រតនា ប្រធាន​នាយកដ្ឋាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​គ្រប់គ្រង​គ​ម្រោ​ង​ហូ​កា (HOKA) លោក​គ្រី​ស្ទេ​ន វ៉ុល​ឌឺរ អី​ដេ (Christain  Volder Ide) ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​នៃ​អង្គការ Swiss Contact Cambodia និង​សហការី​។​

​អមដំណើរ​ទស្សនៈកិច្ច​នេះ មាន​លោក ឈឿន សេរី​វុ​ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​និង​សហការី​ផងដែរ​។​

​សូមបញ្ជាក់ថា សក្តានុពល​ទេសចរណ៍​ប្រាសាទ​នេះ​មាន​សង្ខេប​ពី​ប្រវត្តិ វិសាលភាព ទិដ្ឋភាព ទស្សនីយភាព​រួម​និង​តាម​ផ្នែក​សំខាន់ៗ ដោយ​សង្ខេប​ពី​ប្រាសាទ​ដែលជា​ស្នា​ព្រហស្ថ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ចុង​ស​.​វ​ទី​១២ មួយ​នេះ​ថា​ជា​ប្រាសាទ​ធំជាងគេ​ក្នុង​ខេត្ត មាន​រូបចម្លាក់​ស្តីពី​ដឹកនាំ​ទ័ព​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ រូប​អវតារ​លោ​កិ​ស្វរ​:​ព្រហស្ថ​៣២ ដែល​ខែ​ត្ត​បាន​យក​ធ្វើជា​និមិត្តរូប​ខែ​ត្ត​(LOGO) និង​អវតារ​លោ​កិ​ស្វរៈ​ព្រហស្ថ​១៦,១០៦ រូបអ្នក​ការទូត​ចិន​គាល់​ព្រះមហាក្សត្រ​ខ្មែរ រូ​បរា​ហ៊ូ​លេប​រទេះ​(​អ្នក​បរ គោ​និង​រទេះ​) និមិត្តរូប​សភាវៈ​អាក្រក់​យាយី​មនុស្ស (​រំលឹក​ចង់​ប្រៀបធៀប មេទ័ព​ចាម​ក្បត់​ហើយ​ធ្វើឃាត​ព្រះ​ស្រក​មក​ទ្រ​កុមារ ព្រះរាជបុត្រ​សំណព្វ​នៃ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដែលជា​មេទ័ព​ទៅ​ត្រួតត្រា​នគរ​ចម្ប៉ារ​ជា​ចំណុះ និង​ស​ញ្ជ​ក​ឬ​មេទ័ព​ជំនិត​៤​នាក់ ហើយ​ដែល​ប្រាសាទ​ពុទ្ធ​និយម​មហាយាន​មួយ​នេះ គេ​សាងសង់​ឧទ្ទិស​ថ្វាយ​ផងដែរ​ដល់​ព្រះរាជបុត្រ​និង​សេនា​) ការជួសជុល​ឡើងវិញ​ទ្រង់ទ្រាយ​ធំ​និង​ប្រាសាទ ឬ​បុរាណ​ដ្ឋា​ន​ជុំវិញ​ដែលជា​គោលដៅ​ទេសចរណ៍​៕​