​តារា​សម្តែង​កញ្ញា CiCi បង្ហាញ​អារម្មណ៍​ប្លែក​ក្នុង​រឿង​ថ្មី​

2109
ចែករម្លែក

​ដោយៈ​ស្រី​ញឹ​ប​/​ភ្នំពេញ​-​តារា​សម្តែង​កញ្ញា​CiCi​បានបង្ហាញ​ខ្លួន​ជាមួយនឹង​សាច់រឿង​ដែល​កំពុងតែ​ដាក់​បញ្ចាំង​កាលពី​ព្រឹក​ថ្ងៃ​២៣​មិថុនា​២០១៨​នៅ​ផ្សារ​ទំនើប​សូរិយា​ក្រោម​វត្តមាន​តារា​សិល្បៈ​ជាច្រើនរូប​រួម​ជាមួយនឹង​ផលិតករ​ល្បីៗ​ផងដែរ​។

កញ្ញា​សិច​ស៊ី​ដងខ្លួន​ស្រ​លូន កញ្ញា CiCi បាន​ឲ្យ​ដឹងថា តាមរយៈ​ការសម្តែង​សាច់រឿង​បែប​ខ្មោច​នេះ នាង​មាន​អារម្មណ៍​ថា ភ័យ​ផង អរ​ផង​ជាមួយនឹង​ឈុត​ខ្លះៗ នៃ​សាច់រឿង​។ នាង​សង្ឃឹមថា សាច់រឿង​នៅក្នុង​រឿង​ថ្មី​ដែល​នាង​សម្តែង នឹង​អាច​នាំ​នាង​ឈានទៅ​កាន់​ភាពជោគជ័យ​មួយ​បន្ទាប់ពី​រឿង “​ស្នូរ​ជើង​អ្នកណា​”​ត្រូវបាន​សម្ពោធ​ដាក់​បញ្ចាំង​នៅតាម​រោងកុន​ទំនើប​ក្នុង​ក្រុងភ្នំពេញ​។

​សូម​រំលឹកថា​តារា​ឯក​ស្រី​កញ្ញា​CiCi​ក៏​ជា​ស្រី​ស្អាត​ជាប់​ចំណាត់ថ្នាក់​ជា​តារា​បង្ហាញ​ម៉ូត​ដែលមាន​ដងខ្លួន​ស្រ​លូន​ជាងគេ​ក្នុងចំណោម​បេ​ក្ខ​នារី​មកពី​បណ្តាល​ប្រទេស​វៀតណាម​និង​កម្ពុជា​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ទឹកដី​ប្រទេស​ម៉ាឡេស៊ី​។

ក្រោយពេល​ជាប់​ជា​កញ្ញា​ឯកមក CiCi ទទួលស្គាល់ថា បាន​ការងារ​ច្រើនជាង​មុន​ទាំង​ការងារ​សម្តែង និង​ការងារ​បង្ហាញ​ម៉ូត​។ ជាក់ស្តែង​ក្រៅពី​ថត​រឿង “​ស្នូរ​ជើង​អ្នកណា​?” ឱ្យ​ផលិតកម្ម Wonderfilm កញ្ញា CiCi មាន​ផលិតកម្ម​ជាច្រើន​បាន​ទាក់ទង​៕S/​

​តារា​សម្តែង​កញ្ញា CiCi បង្ហាញ​អារម្មណ៍​ប្លែក​ក្នុង​រឿង​ថ្មី​

ទីតាំងផ្សាយពាណិជ្ជកម្ម