ដោយ:ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា មានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ២៨ នាក់  (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៤០ នាក់ និងអ្នក​ស្លាប់ថ្មី គ្មាន ។ ក្នុងនេះ ករណីឆ្លងសហគមន៍ ២៨ នាក់ ក្នុងនោះ​ ១៥ នាក់ ជាករណីសុំវិញ្ញាបនបត្រ ចេញទៅ​ក្រៅប្រទេស , ​ករណីនាំចូលថ្មីពី ក្រៅប្រទេស គ្មាន។

បើគិតចាប់ពីថ្ងៃទី៨ ឧសភា មកដល់ថ្ងៃទី២៧ មិថុនា គឺមានរយ:ពេល ៥១ថ្ងៃជាប់គ្នា ដែលគ្មានអ្នក​ឆ្លងជំងឺកូវីដ -១៩ ថ្មី ។ ប៉ុន្តែចាប់ពីថ្ងៃទី២៨ មិថុនា​ ដល់ថ្ងៃទី១២ សីហា គឺមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ជាថ្មី​ឡើងវិញ ចំនួន ៩៤៧ នាក់ ហើយជាសះស្បើយ ចំនួន ៦៨៧ នាក់​ ។

គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លងសរុប ១៣៧.២០៧ នាក់ , អ្នកជាសះស្បើយ ១៣៣.៨៩០ នាក់ និងអ្នកស្លាប់ ៣.០៥៦ នាក់។ ករណីឆ្លងសហគមន៍សរុប ១៥.៣៩១ នាក់ , ករណីនាំចូល ពីក្រៅប្រទេសសរុប ២១.២៣២ នាក់។

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖