នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៣ ខែសីហា ឆ្នាំ​២០២២ គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា បានរៀបចំ​សិក្ខាសាលា​ស្តីពី​៖ «​ការចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍ លើ​ការងារ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​មហាជន ក្នុង​បរិបទ​ឌីជីថល​» ក្រោម​វត្តមាន លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស និង​ជា ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​ ដែលសិក្ខាសាលានេះ មានគោលដៅស្វែងរក​វិធីសាស្ត្រ ក្នុងការ​ផ្សព្វផ្សាយ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែម លើ​កា​រប​ញ្ជ្រ​ប​ព័ត៌មាន និង​សមិទ្ធផល​នានា ដល់​ថ្នាក់មូលដ្ឋាន និង​សាធារណជន​។

Aug 13, 2022

គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ប្រជុំ​ស្វែងរក​វិធីសាស្ត្រ ក្នុងការ​ផ្សព្វផ្សាយ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែម លើ​កា​រប​ញ្ជ្រ​ប​ព័ត៌មាន និង​សមិទ្ធផល​នានា ដល់​ថ្នាក់មូលដ្ឋាន និង​សាធារណជន​

​ដោយៈ សុផល / ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៣ ខែសីហា ឆ្នាំ​២០២២ គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា បានរៀបចំ​សិក្ខាសាលា​ស្តីពី​៖ «​ការចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍ លើ​ការងារ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​មហាជន ក្នុង​បរិបទ​ឌីជីថល​» ក្រោម​វត្តមាន លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស និង​ជា ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​។

​សិក្ខាសាលា រយៈពេល ១ ថ្ងៃ កន្លះ​នេះ មានការ​ចូលរួម​ជា​សិក្ខាកាម ពី​សំណាក់​លោក ហ៊ុន ម៉ា​នី អគ្គលេខាធិការ គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​, ថ្នាក់ដឹកនាំ​, រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន រាជធានី​-​ខេត្ត ក្រុង ស្រុក ខណ្ឌ​, ជន​បង្គោល​ទទួលបន្ទុក​ការងារ ចលនា​មហាជន ពី​បណ្តា​គណបក្ស ក្រសួង​-​ស្ថាប័ន​, រចនាសម្ព័ន្ធ​ផ្សព្វផ្សាយ របស់​រាជរដ្ឋាភិបាល និង​គណបក្ស ប្រមាណ​ជាង ៧០០ នាក់​។