​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ មនុស្ស​បី​នាក់​បាន​ស្លាប់​និង​ប្រាំបី​នាក់​ទៀត​កំពុង​បាត់​ខ្លួន​ក្រោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បង្ក​ការ​ជន់​លិច​ភ្លាមៗ​នៅ​វៀតណាម​ខាងជើង​។​ខេត្ត​ខ្ពង់រាប​ភាគ​ខាង​​ជើង ហ័រ​ប៊ិញ​(Hoa Binh)​បាន​រាយការណ៍​មនុស្ស​បី​នាក់​ត្រូវ​ទឹកជំនន់​បក់​ហូរ​នាំយក​ទៅ​បាត់ និង​សាកសព​ពួកគេ​ត្រូវបាន​រកឃើញ​នៅ​ពេល​ក្រោយមក​។​

​មនុស្ស​ប្រាំបី​បាក់​ទៀត​ក៏​ត្រូវ​ទឹក​ហូរ​នាំយក​ទៅ​បាត់​ផងដែរ ដោយ​ពីរ​នាក់​នៅ​ហ័រ​ប៊ិញ ម្នាក់​នៅ​ខេត្ត​ភូ​ថូ​(Phu Tho) ពីរ​នាក់​នៅ​ខេត្ត​ឡាវ​កាយ​(Lao Cai )​និង​បួន​នាក់​នៅក្នុង​ខេត្ត ណា​ម ឌិញ​(Nam Dinh)​។​

​ព្យុះ​មូឡាន បាន​ចុះ​ខ្សោយ​និង​ប្រែ​ទៅ​ជាវិ​ស​ម្ពាធត្រូវ​ពិច​មួយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ មិន​វា​ធ្វើដំណើរ​ចូល​ដល់​ខេត្ត ក្វាង​និ​ញ​( Quang Ninh )​និង​ក្រុង​ហាយ​ហ្វុង​(Hai Phong)​។​ចាប់ពី​ម៉ោង​៧​យប់​​ថ្ងៃ​ព្រហស្បតិ៍​ដល់​ព្រឹក​ថ្ងៃ​សុក្រ បណ្តា​ទីតាំង​ជាច្រើន​នៅ​វៀតណាម​ខាងជើង​ជួប​ការ​ធ្លាក់ភ្លៀង​ខ្លាំង​មិន​ដែល​ធ្លាប់​ជួប​។​ទឹកភ្លៀង​ក៏​បាន​បង្ក​ការ​ជន់​លិច​តំបន់​ខ្លះ​ក្នុង​ទីក្រុង​ហាណូយ​និង​បណ្តា​ខេត្ត​ភាគ​​ខាងជើង និង​បង្ក​បញ្ហា​ចរាចរណ៍​ដល់​ថ្ងៃ​សុក្រ​៕

​ទឹកជំនន់​នៅក្នុង​ខេត្ត​ភូ​ថូ​ភាគ​ខាងជើង​កាលពី​ថ្ងៃ​១២​សីហា​