ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២ រដ្ឋបាល​ខណ្ឌដង្កោ បានរៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ ក្រោម​អធិបតីភាព​លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ​។

​ក្នុង​ពិធី​នេះដែរ លោកស្រី​អភិបាល​ខណ្ឌដង្កោ​បាន​ជំរុញ​ឲ្យ​កងកម្លាំង​សណ្តាប់ធ្នាប់​ទាំងអស់ ត្រូវ​ចូលរួម​ពង្រឹង​ការងារ​សន្តិសុខ​នៅក្នុង​មូលដ្ឋាន​ឲ្យ​បាន​ប្រសើរឡើង​ថែមទៀត​។

​នាឱកាស​នោះ លោកស្រី​អភិបាល​ខណ្ឌដង្កោ ក៏បាន​កោត​ស​សើរ​ដល់​កងកម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ ដែល​បាន​ខិតខំ​បំពេញការងារ​កន្លងមក​។ ជា​ចុងក្រោយ លោកស្រី​អភិបាល​បាន ឧបត្ថម្ភ​ជា​សម្ភារៈ និង​ថវិកា​មួយចំនួន​ផងដែរ​៕​