ដោយ​: សុផល / ភ្នំពេញ​: នៅក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច នៅ​សាធារណរដ្ឋ​ឥណ្ឌា គណៈប្រតិភូ​អន្តរ​សភា​អាស៊ាន (AIPA) ដឹកនាំ​ដោយ​លោក កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ប្រធានរដ្ឋសភា​កម្ពុជា និង​ជា​ប្រធាន​អាយ​ប៉ា លេ​ី​ក​ទី​៤៣ បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក SHRI JAGDEEP DHANKHAR អនុ​ប្រធានាធិបតី និង​ជា​ប្រធានសភា​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​ឥណ្ឌា​។

​នៅក្នុង​ឱកាស​នោះ លោក​អនុ​ប្រធានាធិបតី បាន​សម្តែង​ការស្វាគមន៍ យ៉ាង​រាក់ទាក់ និង​មាន​មោទកភាព ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ឥណ្ឌា និង​អាស៊ាន ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី នៃ​ស្ថាប័ន​នីតិប្បញ្ញតិ និង​នីតិប្រតិបត្តិ របស់​ប្រទេស​សមាជិក​អាស៊ាន​។

​លោក​ក៏បាន​រំលឹក​អំពី ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នានា នៃ​ចំណង​ការទូត​របស់​ឥណ្ឌា ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ជាមួយនឹង​ការរំពឹងទុក​ថា វឌ្ឍនភាព ដែល​ប្រសូត្រ​ចេញ ពី​ចំណង​ការទូត​នេះ នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក​ជា​បន្តទៀត ជាពិសេស​លេ​ី​វិស័យ អាទិភាព រួមមាន ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាដើម ។​

​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធាន​គណៈប្រតិភូ បាន​សម្តែង​មនោសញ្ចេតនា​រីករាយ ពេញចិត្ត និង​គាំទ្រ ចំពោះ​ការលើកឡើង​របស់​ភាគី​ឥណ្ឌា និង​បាន​អបអរសាទរ ចំពោះ លោក​ដែល​បាន​ជាប់ឆ្នោត ជា​អនុ​ប្រធានាធិបតី​ឥណ្ឌា និង​ជា​ប្រធានសភា​ជាន់ខ្ពស់​ឥណ្ឌា ជាពិសេស បាន​ចំណាយ​ពេលវេលា​លើកដំបូង​គេ ក្នុងនាម​ជា អនុ​ប្រធានាធិបតី ទទួល​ជួប​គណៈប្រតិភូ​អាយ​ប៉ា នៅពេលនេះ​។

​កិត្តិ​សេដ្ឋា​បណ្ឌិត ប្រធាន​គណៈប្រតិភូ បានផ្តល់​ឱកាស​ឱ្យ​សមាជិក​គណៈប្រតិភូ ប្រទេស​សមាជិក​អាយ​ប៉ា បានរួម​ចំណែក​ផ្តល់​ទស្សនៈ យល់ឃើញ​នានា ជុំវិញ​ផល​វិជ្ជមាន នៃ​ទំនាក់ទំនង​មិត្តភាព អាស៊ាន​-​ឥណ្ឌា និយាយ​ជារួម និង​ផលប្រយោជន៍​ផ្ទាល់ រវាង​ឥណ្ឌា និង​ប្រទេស​សាមី​នីមួយៗ និយាយ​ដោយឡែក ជាមួយ​ការប្តេជ្ញាចិត្ត​បន្ត​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​ស្ថាប័ន​នីតិប្រតិបត្តិ ឥណ្ឌា​-​អាស៊ាន ខិតខំ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង នេះ​ថែមទៀត ។

​បន្ទាប់ពី​ជំនួប​ខាងលើ កិត្តិ​សេដ្ឋា​បណ្ឌិត ប្រធាន​គណៈប្រតិភូ បាន​ដឹកនាំ​គណៈប្រតិភូ អាយ​ប៉ា ផ្តល់​បទសម្ភាសន៍ ជាមួយ​ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុក និង​ទូរទស្សន៍​សភា របស់​ឥណ្ឌា​។ ក្នុង​បទសម្ភាសន៍ លោក​ប្រធាន បាន​ជម្រាប​ពី​លទ្ធផល នៃ​ជំនួប​ទាំ​ឡាយ ជាមួយ​ថ្នាក់ដឹកនាំ​ឥណ្ឌា ក៏ដូចជា ការ​ទៅ​ទស្សនា​ទីតាំង​ប្រវត្តិសាស្ត្រ​របស់​ឥណ្ឌា និង​បាន​ចាត់តាំង​ឱ្យ​គណៈប្រតិភូ​សមាជិកសភា​តំណាង ប្រទេស​នីមួយៗ ចូលរួម​ជួប សម្ភាសន៍ ដោយផ្ទាល់​ទៀតផង ។​

​នៅក្នុង​អំឡុងពេល នៃ​ដំណេ​ី​រ​ទស្សនកិច្ច​នេះ ក៏មាន​ចេញ​នូវ ប្រកាស​ព័ត៌មាន​រួម ស្តីពី​លទ្ធផល​នៃ ដំណេ​ី​រ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​របស់ គណៈប្រតិភូ​អន្តរ​សភា អាស៊ាន នៅ​សាធារណរដ្ឋ​ឥណ្ឌា ផងដែរ​។​

​សូមជម្រាបថា កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប អនុប្រធាន​ទី​១ នៃ​រដ្ឋសភា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣ បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរ​សភា​អាស៊ាន អញ្ជើញ​ទៅ​បំពេញ ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព នៅ​សាធារណរដ្ឋ​ឥណ្ឌា ក្នុងនាម​ជា​តំណាង​ប្រធាន អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២៕/V​