​ដោយៈ បាយ័ន / បាត់ដំបងៈ នៅ​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២២ នេះ លោក ផែង វណ្ណៈ និង​លោក​អភិបាល​ស្ដីទី ស្រុក​សំឡូត និង​លោក​មេឃុំ បាន​នាំយក​ថវិកា​ចំនួន ពីរម៉ឺន ដុល្លារ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មក​ប្រគល់ជូន​ដល់​កីឡាករ​ប្រដាល់​ក្បាច់គុន បុរាណ​ខ្មែរ ក្រាក់ ស​ម្ផ​ស្ប ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព ប្រចាំថ្ងៃ​។

​លោក ផែង វណ្ណៈ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃនេះ​ថាៈ ថវិកា​នេះ នឹងត្រូវ យកទៅ​ចាត់ចែង​សង់ផ្ទះ សមរម្យ​មួយ ។ ចំណែក​ថវិកា នៅសល់​ពី​ការ​សង់ផ្ទះ នឹង​ទុក​ធ្វើ ជា​ដេ​ី​ម​ទុន ប្រកប​របរ​ចិញ្ចឹមជីវិត ប្រចាំថ្ងៃ​។​

​កីឡាករ ក្រាក់ ស​ម្ផ​ស្ប និង​ភរិយា មាន​ក្ដីរំភើប​រីករាយ យ៉ាង​ក្រៃលែង ដែល​ទទួលបាន ការយកចិត្តទុកដាក់​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​។ កីឡាករ​ម្នាក់នេះ និង​ភរិយា បាន​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បាន​គោរព​ជូនពរ ជូន​ចំពោះ​សម្ដេច​ទាំង​ទ្វេ សូម​មាន​សុខ​ភាពល្អ​បរិបូណ៌ អាយុ យឺនយូរ ដេ​ី​ម្បី​បន្ត​ដឹកនាំ​នាវា​កម្ពុជា រក្សាបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ ៕/V​