​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​ប្រាំពីរ​នាក់​បាន​រងរបួស ក្នុងនេះ​ពីរ​នាក់​របួសធ្ងន់​ក្រោយ​ខ្មាន់កាំភ្លើងម្នាក់​ធ្វើការ​បាញ់ប្រហារ​លើ​រថ​យន្ត​ក្រុង​មួយ​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ចាស់​កាលពីដើម​ថ្ងៃ​​អាទិត្យ​ទី១៤សីហា។​

​សេវា​វេជ្ជសាស្ត្រ​គ្រាអាសន្ន​អ៊ីស្រាអែល​MDA​បាន​ហៅ​ឧបទ្ទវហេតុ​នេះ​ថា​ជា​«​ការវាយប្រហារ​ភេរវកម្ម​នៅក្នុង​ទីក្រុង​ចាស់​»​។​

​អ្នកយក​ព័ត៌មាន​អោយ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​បាន​សង្កេតឃើញ​មាន​សន្តិសុខ​ច្រើន​នៅ​កន្លែងកើតហេតុ នៅ​មិន​ឆ្ងាយ​ពី​របង​ខាងលិច​នៃ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម នៅពេល​ប៉ូលិស​បាន​ធ្វើ​ការស្វែងរក​​ជន​វាយប្រហារ​ដែល​បាន​ភៀសខ្លួន​ក្រោយ​ការ​វាយប្រហារ​នៅ​មុន​ពេល​ព្រឹក​ព្រលឹម​។​

​អ្នកនាំពាក្យ​សេវា​វេជ្ជសាស្ត្រ​គ្រាអាសន្ន​អ៊ីស្រាអែល​បាន​និយាយថា បុរស​ប្រាំមួយ​នាក់​និង​ស្ត្រី​ម្នាក់​បាន​រងរបួស​ក្នុង​ការវាយប្រហារ តែ​ពួកគេ​នៅ​ដឹងខ្លួន​ទាំងអស់គ្នា​ហើយ​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​ក្បែរ​​នោះ​។​

​ការបាញ់ប្រហារ​នោះ​កើតឡើង​ប្រមាណ​មួយ​សប្តាហ៍​ក្រោយ​ជម្លោះ​បី​ថ្ងៃ​មួយ​រវាង​កងកម្លាំង​អ៊ីស្រាអែល​និង​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​ជី​ហាដ​(IJ)​នៅក្នុង​បរិ​ពន្ធ​ភូមិ​ហ្កា​ហ្សា​ដែល​មាន​ជន​ប៉ាឡេ​ស្ទីន​រស់នៅ​​យ៉ាង​ណែន​។​ជន​ប៉ាឡេ​ស្ទីន​យ៉ាងតិច​៤៩​នាក់ រួម​មាន​ពួក​យុទ្ធជន​IJនិង​កុមារ​បាន​ស្លាប់​ក្នុង​អំពើហិង្សា​ដែល​ទើប​បញ្ចប់​កាលពី​ថ្ងៃ​អាទិត្យ​មុន​ក្រោយ​អេ​ហ្ស៊ី​ប​សម្របសម្រួល​អោយ​មាន​បទ​ប្រយុទ្ធ​គ្នា​​មួយ​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ខែ​មីនា​មក មនុស្ស​១៩​នាក់​ភាគច្រើន​ជា​ជន​ស៊ីវិល​អ៊ីស្រាអែល ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហា​រ​បន្តបន្ទាប់​ដោយ​ភាគច្រើន​ពី​សំណាក់​ពួក​ប៉ាឡេ​ស្ទីន​។​ជន​វាយប្រហារ​ជា​​អារ៉ាប់​អ៊ីស្រាអែល​បីនាក់​ក៏​ត្រូវបាន​សម្លាប់​ផងដែរ​។​ជា​ការឆ្លើយតប អាជ្ញាធរ​អ៊ីស្រាអែល​បាន​បង្កើន​ការ​ឆ្មក់​ចូល​វាយប្រហារ​តាម​គោលដៅ​របស់​ពួក​សកម្មប្រយុទ្ធ​នៅ​តំបន់​ដែល​ខ្លួន​កាន់កាប់​នៅ​វ៉េ​ស​ប៊ែង​​ដែលនាំអោយ​ការផ្ទុះ​ជម្លោះ​ធំកា​លពី​មួយ​សប្តាហ៍​មុន​៕

​រថយន្តក្រុង​អ៊ីស្រាអែល​រងរ​ការបាញ់​ប្រហារ​នៅមុន​ព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ​នៅ​ទីក្រុង​ចាស់​បណ្តាលអោយ​របួស​ម​នុស្ស​ប្រាំពីរ​នាក់​