​ដោយៈ​សុផល​/ភ្នំពេញ​៖​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី «​ការចែករំលែក និង​ការផ្លាស់ប្តូរ​បទពិសោធ​លើ​ការងារ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​មហាជន​ក្នុង​បរិបទ​ឌីជីថល​» ដែល​រៀបចំ​ដោយ​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែ​សីហា លោក ហ៊ុន ម៉ា​នី អគ្គលេខាធិការ​គណៈ​ចលនា​មហាជន បាន​ប្រាប់​សកម្មជន​គណបក្ស​ប្រជាជន​ថា​៖ «​ការធ្វើ​នយោបាយ ជាពិសេស​តាមរយៈ​ការផ្សព្វផ្សាយ​ត្រូវធ្វើ​ជាមួយ​ប្រជាសាស្ត្រ​ផង ភូមិសាស្ត្រ​ផង និង​ស្រប​ជាមួយ​បរិបទ​ផង​»​។​

​ទន្ទឹមនឹង​ការលើកឡើង​នេះ​លោក​ក៏បាន​លើកទឹកចិត្ត និង​ផ្តាំ​ផ្ញើឱ្យ​សមាជិក សមាជិកា​គណបក្ស​ទាំងអស់​ត្រូវ​ចេះ​សម្រួច និង​ស្វែងរក​វិធីសាស្ត្រ​នៃ​ការរៀបចំ​ខ្លឹមសារ​ពិត ទាក់ទាញ ស្រប​ជាមួយ​តម្រូវការ​របស់​ប្រជាជន ហើយ​ដែលជា​ព័ត៌មាន​ដែលមាន​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ​លោក បាន​សង្កត់ធ្ងន់ថា​៖«​ទាំងនេះ​នឹង​អាច​ចូលរួម​លុបបំបាត់​ព័ត៌មាន​មិន​ពិតព័ត៌មាន​ទុច្ចរិត​នានា​ដែលមាន​បំណង​ញុះញង់បំបែកបំបាក់​សាមគ្គី​ឯកភាព​ជាតិ​ដែល​នឹង​អាច​បង្ក​ឲ្យ​មាន​ភាព​ច្រ​បូល​ច្របល់​ក្នុងសង្គម​»​

​លោក ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍​បន្តថា​៖ «​ខណៈ​យន្តការ​ប្រឆាំង​មានការ​សាកល្បង​កម្លាំង​សាមគ្គី​ផ្ទៃក្នុង​យើង​ជា​បន្តបន្ទាប់ តែ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា និង​អង្គការ​ចាត់តាំង​គណបក្ស​ប្រជាជន​នៅតែ​រឹងមាំ​ជាមួយគ្នា​»​។​

​លោក​អគ្គលេខាធិការ​គ​ណៈ​ចលនា​មហាជន ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​របស់​សមា​ជិ​ក សមាជិកា​ដែល​បានធ្វើការ​ពិភាក្សា​យ៉ាង​ផុលផុស​ឈានដល់​ការឯកភាព​ជា​ស្មារតី​រួមគ្នា និង​ផ្តល់​ជា​ធាតុ​ចូល​សំខាន់ៗ​ជាច្រើន​ដល់​អង្គសិក្ខាសាលា​ទាំងមូល​៕Ph