ដោយ:វណ្ណៈ/ព្រះសីហនុ:កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងអន្តរាគមន៌សង្គ្រោះ៧១១
មកពីសាលាហ្វឹកហ្វឺនមិត្តភាពសង្គ្រោះកម្ពុជា ជប៉ុន កងពលតូចលេខ ៧០ ប្រចាំការនៅខេត្តព្រះសីហនុ
បានបន្តសកម្មភាពចុះបាញ់ថ្នាំសម្លាប់មេរោគការពារជំងឺឆ្លងកូវីដ១៩តាមគោលដៅមួយចំនួនក្នុងក្រុងព្រះសីហនុ។

លោកវរសេនីយ៌ត្រី គីម ណៃ ដែលដឹកនាំកម្លាំងចុះផ្ទាល់បានឲ្យដឹងថាក្នុងការចូលរួមទប់ស្កាត់ការពារជំងឺឆ្លងកូវីដ១៩នេះ កម្លាំងអន្តរាគមន៌សង្គ្រោះ៧១១សាលាហ្វឹកហ្វឺនមិត្តភាពសង្គ្រោះកម្ពុជា ជប៉ុន កងពលតូចលេខ៧០មានសកម្មភាពចាក់វ៉ាក់សាំងជូនពលរដ្ឋ ,សកម្មភាពបាញ់ថ្នាំសម្លាប់មេរោគតាមមន្ទីរពេទ្យ,ទីផ្សារនិងតាមលំនៅដ្ឋានពលរដ្ឋជាបន្តបន្ទាប់ ។

ក្រៅពីនេះសាលាហ្វឹកហ្វឺនមិត្តភាពសង្គ្រោះកម្ពុជា ជប៉ុន កងពលតូចលេខ ៧០ ក៏មានការសង្គ្រោះ
ដោយពុំមានការបង់ប្រាក់ ទៅលើគ្រោះថ្នាក់ឬគ្រោះមហន្តរាយផ្សេងៗ មានដូចជា គ្រោះអគ្គិភយ័,
គ្រោះថ្នាក់ចរាចរណ៏,គ្រោះទឹកជំនន់ឬគ្រោះថ្នាក់រលំបាក់អគារជាដើម។

ក្នុងករណីរកអន្តរាគមន៌បន្ទាន់ណាមួយ ពលរដ្ឋអាចទាក់ទងទូរសព្ទ័ទៅលេខ 088 777 1115 ,លេខ 097
613 1613ឬ086 818 227 ៕សរន