​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ការ​ធ្លាក់ភ្លៀង​ខ្លាំង​បង្កឡើង​ដោយ​វិស​ម្ពាធត្រូពិច​មូឡាន​(Mulan)​បាន​បង្ក​ការលិចលង់​ភ្លាមៗ​កាលពី​ថ្ងៃ​សៅរ៍ ដោយ​បណ្តា​ទីប្រជុំជន​នៅ​តាម​ព្រំដែន​ថៃ​និង​មី​​យ៉ាន់​ម៉ា ជួប​ការ​ជន់​លិច​បន្ទាប់ពី​ទឹក​ឡើង​ហូរ​លើ​ទំនប់​ទឹក​មួយ​នៅក្នុង​រដ្ឋ​សាន​របស់​មី​យ៉ាន់​ម៉ា ។​

​ទឹកជំនន់ ដែល​បាន​ស្រក​ចុះ​នៅ​ថ្ងៃអាទិត្យ​ទី​១៤​សីហា​នេះ បាន​ពន្លិច​ផ្ទុះ​ជាង​២.០០០​នៅក្នុង​ទីក​ប្រជុំជន​មែ​សាយ​(Mae Sai)​នៅក្នុង​ខេត្ត​ឈៀង​រ៉ៃ (Chiang Rai)​ព្រមទាំង​ទីប្រជុំជន​តាជី​ឡេក​​របស់​មី​យ៉ាន់​ម៉ា​។​

​ទីប្រជុំជន​មែ​សាយ​ក្នុង​ខេត្ត​ឈៀង​រ៉ៃ​របស់​ថៃ​រង​ការ​ជន់​លិច​ដោយសារ​ទឹកទន្លេ​សាយ​កើនឡើង​យ៉ាង​លឿន​

​ក្នុងពេល​ជាមួយគ្នា មជ្ឈមណ្ឌ​បញ្ជាការ​ទឹក​ជា​តិថៃ​កាលពី​ថ្ងៃ​សៅរ៍បាន​ចេញ​ការព្រមាន​មួយ​អំពី​ការធ្លាក់​ភ្លៀង​ខ្លាំង​នៅ​ឡាវ ដែល​អាច​បង្ក​កំរិត​ទឹក​ក្នុង​ទន្លេ​ង​មេគង្គ​កើនឡើង​២​ម៉ែត្រ​នៅ​រវាង​ថ្ងៃ​១៤​និង​១៨​សីហា​។​រីឯ​នាយកដ្ឋាន​ទប់ស្កាត់​និង​សម្រាល​គ្រោះមហន្តរាយបាន​និយាយថា ផ្នែក​មួយ​ចំនួន​នៃ​ខេត្ត​ចំនួន​៦​នៅ​ភាគ​ខាងជើង​និង​កណ្តាល នៅក្រោម​ការ​ជន់​លិច​នៅ​ឡើយ ដោយសារតែ​ការ​ធ្លាក់ភ្លៀង​​បង្កឡើង​ដោយ​ព្យុះ​មូឡាន​។​

​នាយកដ្ឋាន​បានអោយដឹងថា សរុប​៦០៩​ភូមិ ក្នុង​១០៩​ឃុំ​នៅ​១១​ខេត្ត រង​ការ​ជន់​លិច​៕

​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បង្កឡើង​ដោយ​វិសម្ពាធ​ត្រូពិច​មូឡាន បង្ក​ការ​ជន់​លិច​នៅ​ផ្នែក​ខ្លះ​នៅ​ថៃ​ខាងជើង​និង​កណ្តាល​កាលពី​ថ្ងៃ​សៅរ៍ ហើយ​បន្ត​ដល់​ថ្ងៃអាទិត្យ​