ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖សម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកយុវជនអាយុ១៨ឆ្នាំសម្រាប់៨ក្រុមចុងក្រោយដែលខ្លាំងនោះបានរកឃើញហើយ។

ចំពោះលទ្ធផលនោះគឺក្រុមវិសាខាអេហ្វស៊ីឈ្នះក្រុមអគ្គិសនី៣ទល់០។ក្រុមបឹងកេតអេហ្វស៊ីចាញ់ក្រុមភ្នំបេញក្រោន០ទល់១ ។ក្រុមតម្រង់ទឹសខេត្តកំពង់ឆ្នាំងប្រកួតចាញ់ក្រុមអង្គរថាយហ្គឺរ១ទល់២ ។

ក្រុមសាលាតម្រង់ទិសខេត្តឧត្តរមានជ័យប្រកួតចាញ់ក្រុមសាលាតម្រង់ទិសខេត្ត
បន្ទាយមានជ័យ៣ទល់៤។សូមបញ្ជាក់ថាក្រុមទាំង២នេះលេងក្នុងម៉ោងធម្មតាគឺស្មើគ្នាតែត្រូវកាត់ក្ដីដោយការទាត់បាល់ប៉េណាល់ទីស។

ក្រុមណាហ្គាវើលដ៍ខេត្តកំពង់ស្ពឺឈ្នះក្រុមក្រុមសាលាតម្រង់ទិសខេត្ព្រះសីហនុ៨ទល់១។ក្រុមសាលាតម្រង់ទិសខេត្តកោះកុងចាញ់ក្រុមសាលាបាល់ទាត់ជាតិ១ទល់៣។សាលាតម្រង់ទិសខេត្តស្ទឹងត្រែង៣ទល់២និងសាលាតម្រង់ទិសខេត្តក្រចេះចាញ់សាលាតម្រង់ទិសខេត្តកំពង់ចាម០ទល់២។

ដោយឡែកសម្រាប់ក្រុមទាំង៨នៃពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំដែលត្រូវឡើងលើងវគ្គបន្តនោះក៏បានរកឃើញដែរបន្ទាប់ពីប្រកួតឈ្នះក្នុងវគ្គ១៦ក្រុមចុងក្រោយនោះ។ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយនោះគឺក្រុមព្រះខ័នរាជស្វាយរៀងចាញ់ក្រុមធីហ្វ៊ី អារមី៤ទល់៥ ។

សាលាតម្រង់ទិសខេត្តកំពង់ឆ្នាំងចាញ់អគ្គិសនីកម្ពុជា១ទល់៣ ។សាលាតម្រង់ទិស
ខេត្តឧត្តរមានជ័យចាញ់អង្គរថាយហ្គឺរ១ទល់៣ ។សាលាតម្រង់ទឹសខេត្តព្រះវិហារចាញ់សាលាតម្រង់ទិសបន្ទាយមានជ័យ០ទល់១ ។

ក្រុមណាហ្គាវើលដ៍ខេត្តកំពង់ស្ពឺឈ្នះក្រុមសាលាតម្រង់ទឹសខេត្តកែម៣ទល់០។សាលាតម្រង់ទិសខេត្តកំពតឈ្នះសាលាតម្រង់ទិសខេត្តកណ្ដាល២ទល់១។សាលាតម្រង់ទិសខេត្តស្វាយរៀងឈ្នះសាលាតម្រង់ទិសខេត្តក្រចេះ ៤ទល់០ និងសាលាតម្រង់ទិសខេត្តរតនគីរីឈ្នះសាលាតម្រង់ទិសខេត្តងឃ្មំ៤ទល់២៕សរន