ដោយ​:​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​: លោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ទៅ​ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិ​ញ្ញា​ក្ខ​ន្ធ សព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ធន ធឿន អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដែលមាន​ទីលំនៅ​ស្ថិតក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​លោក ធន ធឿន បានទទួល​មរណភាព កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ឈានចូល ថ្ងៃទី​១៣​ខែសីហា ដោយ​រោគាពាធ ។​

​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម គន់ គីម បាន​នាំយក​នូវ​ថវិកា ចំនួន ៤​លាន​រៀល ដែលជា ថវិកា​របស់​ក្រុមការងារ​ដើម្បី ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព​ក្នុងការ​រៀបចំ​ពិធី​បុណ្យសព​ឯកឧត្តម​ធន ធឿន​ផងដែរ ៕​សរន​