ទឹកស្ទឹង​សែន នៅ​ក្រុង​កំពង់ធំ ឡើង​ហួស​ពី​កម្រិត ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន​ហើយ​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ ជំនន់​ទឹក​ស្ទឹងសែន នៅ​ក្រុង​កំពង់ធំ បាន​ឡើង​លើសពី​កម្រិត ត្រូវ​ប្រកាស​ឱ្យមាន ការប្រុងប្រយ័ត្ន​ហើយ នៅ​ថ្ងៃទី​១៥ ខែសីហា តែ​ទឹកស្ទឹង​នេះ អាច​នឹង​ចាប់ផ្តើម​ស្រក​ចុះទៅ​វិញ នៅ​ថ្ងៃស្អែក បន្ទាប់ពី​ទឹក​នៅ​ស្ថានីយ​ជលសា​ស្ត្រ រក្សា រវៀង និង​នៅ​សណ្តាន់ ភាគ​ខាងលើ នៃ​ខេត្តកំពង់ធំ បាន​ស្រក​ចុះ​វិញ ជា​លំដាប់​រួចមក​។ បើ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថែម​មក​ថ្មី ក៏​ក្រុង​កំពង់ធំ មិនទាន់​អី​ដែរ​។​