ងោក​មួយភាំង​បើករថយន្ត​បុក​របង​តូប​លក់​ឥ​វ៉ាន់​ខូចខាត​ទ្រព្យសម្បត្តិ​ជាង​១​ពាន់​ដុល្លារ​

1005
ចែករម្លែក

​ដោយ : ​គ្រញូង​ / ​បាត់ដំបង ៖ ​កាលពី​រសៀល​ថ្ងៃទី​ថ្ងៃទី​២៥ ​ខែមិថុនា​ ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ (​បុក​របង​តូប​លក់​ឥ​វ៉ាន់​) មួយ​កើតឡើង​បង្កដោយ​រថយន្ត ០១ គ្រឿង ម៉ាក BT-50 PRO ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​-07 (2-6461) ។ អ្នកបើកបរ​មិន​ស្គាល់​សាវតា ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើងបាន​ជ្រុល​ចង្កូត​ទៅបុក​របង​តូប​លក់​ឥ​វ៉ាន់​របស់​ជនរងគ្រោះ​ឈ្មោះ ប៊ុន សំបូរ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ បណ្តាល​ឲ្យ​ខូចខាត​របង​តូប​លក់​ឥ​វ៉ាន់​ផ្នែក​ខាងមុខ​សរុប​ជា​ទឹកប្រាក់​ប្រមាណ ១០០០ ដុល្លា (​មួយ​ពាន់​ដុល្លា​) ។ ​ចំណែក​អ្នកបើកបរ​បាន​រត​គេចខ្លួន​បា​តប​ន្ស​លួ​ក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ពុំ​បណ្តាល​ឲ្យ​រងរបួស​ដល់​មនុស្ស​ឡើយ ។​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋានថា​មូលហេតុ​ដោយសារ​អ្នកបើកបរ​ងងុយដេក​មួយភាំង​ទើប​រេ​ចង្កូត​ទៅបុក​រប​ង​តូប​លក់​ចាប​ហ៊ួ​យ​ខូចខាត​យ៉ាងដំណំ​គិត​ជា​ទឹកប្រាក់​ប្រមាណ​១​ពាន់​ដុល្លារ​។​

​បច្ចុប្បន្ន​រថយន្ត​ខាងលើ ​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ យកទៅ​រក្សាទុក​បន្ត​នីតិ​វិធី ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម