​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ តារា​សម្តែង​ម៉ាឡេស៊ី មី​សែ​ល យ៉ូ (Michelle Yeoh) បាន​ក្លាយ​ជា​ស្រី​ជែម​ស៍ប៊ន មេបញ្ជាការ​ក្នុង​រឿង Star Trek ម្តាយ​ខ្លា​ហើយ​ឥឡូវ​លោកស្រី​អាច​​បន្ថែម​សញ្ញាបត្រ “​បណ្ឌិត​” ទៅក្នុង​បញ្ជី​ឈ្មោះ​តំណែង​ដ៏​គួរឱ្យ​ចាប់​អារម្មណ៍​របស់​ខ្លួន​។​

​តារា​ភាពយន្ត​និង​ទូរទស្សន៍​ជើងចាស់​រូបនេះ​ត្រូវបាន​ទទួលស្គាល់​ជាមួយ​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​វិចិត្រសិល្បៈ​ដោយ​វិទ្យាស្ថាន​ភាពយន្ត​អាម៉េរិក (AFI)​កាលពី​ថ្ងៃ​សៅរ៍ ទី​១៣ សីហា​សម្រាប់ “​ការរួមចំណែក​នូវ​លក្ខណៈ​ពិសេ​សប្លែក​ដល់​សិល្បៈភាពយ​ន្ត​”​។​

​បណ្តាញ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម The Hollywood Reporter បាន​និយាយថា លោកស្រី​យ៉ូ អាយុ ៦០ ឆ្នាំ​ត្រូវបាន​ផ្តល់​កិត្តិយស​នេះ​ក្នុងអំឡុង​ពិធី​ចាប់ផ្តើម​សម្រាប់​ថ្នាក់ AFI ឆ្នាំ ២០២២​ដែល​ធ្វើ​​ឡើង​នៅ​មហោស្រព TCL ជា​ប្រវត្តិសាស្ត្រ​នៅ​សាល Hollywood Walk of Fame ។​

AFI គឺជា​អង្គការ​មិន​រក​ប្រាក់ចំណេញ​ដែល​ឧទ្ទិស​ដល់​សិល្បៈ​នៃ​ការផលិត​ខ្សែភាពយន្ត​និង​មុខវិជ្ជា​ភាពយន្ត​ផ្សេងៗ​របស់ខ្លួន ហើយ​វា​រួមបញ្ចូល​ទាំង​ការអភិរក្ស​មួយ​ដែល​ផ្តល់​សញ្ញាប័ត្រ​អនុបណ្ឌិត​​ផ្នែក​សិល្បៈ​ជំនាញ​ដឹកនាំ​និង​តែង​និពន្ធ​ភាពយន្ត​ក្នុងចំណោម​មុខវិជ្ជា​ផ្សេងៗ​ទៀត​។​

​ក្នុងអំឡុង​សុន្ទរកថា​ទទួល​សញ្ញាបត្រ លោកស្រី​យ៉ូ​បាន​កត់សម្គាល់​ថា “​ការនិទាន​រឿងរ៉ាវ​មួយ​បាន​គឺជា​ឯកសិទ្ធិ ដែល​គ្រប់​គ្នា​ក្នុងចំណោម​ពួកយើង​គួរតែ​សាទរ​”​។​

​លោកស្រី​បាន​បន្ថែមថា “​ពួក​យើង​គឺ​ជា​អ្នកធ្វើដំណើរ​ឆ្លងកាត់​ពេលវេលា អ្នកបង្កើត​ពិភពលោក អ្នកបង្កើត​ការផ្លាស់ប្តូរ​។​ឈុត​ដែល​អ្នក​ថត​រាល់ថ្ងៃ​អាច​ក្លាយជា​សុបិន​ចំពោះ​កុមារ​តូចៗ​នៅ​កន្លែង​ផ្សេង​​ដ៏​សែនឆ្ងាយ បំផុស​គំនិត​ឱ្យមាន​កំពូល​តារា​នាពេល​អនាគត ឬ​សូម្បី​ចាប់ផ្តើម​ការសន្ទនា​ដ៏​សំខាន់​នៅក្នុង​សង្គម​របស់​យើង​”៕

​តារា​សម្តែង​ម៉ាឡេស៊ី មី​សែ​ល យ៉ូ ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ពី​វិទ្យាស្ថាន​ភាពយន្ត​អាម៉េរិក​កាលពី​ថ្ងៃ​សៅរ៍