​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ វិទ្យាស្ថាន​ស្រាវជ្រាវ​សម្រាប់​ការច្នៃប្រឌិត​ថាមពល​ស្អាត​ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​សីហា​នៅ​ទីក្រុង​យូ​លីន (Yulin) ខេត្ត​សាអាន​ស៊ី (Shaanxi) ភាគ​ពាយព្យ​ប្រទេស​ចិន នេះ​បើ​យោង​តាម​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន (CAS)​។​

​ការសាងសង់​សួនឧទ្យាន​របស់​វិទ្យាស្ថាន​នេះ​បាន​ចាប់ផ្តើម​ក្នុង​ខែមីនា ឆ្នាំ ២០២០ ជាមួយនឹង​ឧបករណ៍​និង​សម្ភារៈ​តម្លៃ​ជាង ១០០ លាន​យ័ន (​ប្រហែល ១៤,៨៤ លាន​ដុល្លារ​អាម៉េរិក​)​រួម​ទាំង​ឧបករណ៍​ធំៗ​​ជាង ១០០ សម្រាប់​ចែករំលែក​ជាមួយ​សាធារណជន​។​

​វិទ្យាស្ថាន​នឹង​សហការ​ជាមួយ CAS និង​ស្ថាប័ន​ស្រាវជ្រាវ​ផ្សេងទៀត​ដើម្បី​អនុវត្ត​ការស្រាវជ្រាវ​លើ​ការច្នៃប្រឌិត​សមាហរណកម្ម​បច្ចេកវិជ្ជា​និង​កម្មវិធី​បំប្លែង​បច្ចេកវិជ្ជា​ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​​បញ្ហា​បច្ចេកវិជ្ជា​សំខាន់ៗ​ក្នុង​សន្តិសុខ​ថាមពល​និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ថាមពល​៕

​រូបថត ដែល​ថត​នៅ​ថ្ងៃទី ៨ ខែ​ធ្នូ ឆ្នាំ ២០២១ បង្ហាញ​ពី​តួប៊ីន​ខ្យល់​នៅ​កសិដ្ឋាន​ខ្យល់​ឆាង​ម៉ា (Changma)​ក្នុង​ទីក្រុង​យូ​មិន (Yumen) ខេត្ត​កាង​ស៊ូ (Gansu) ភាគ​ពាយព្យ​ប្រទេស​ចិន​