​ក្រុមមន្ត្រី​ចុះ​ពិនិត្យ​និង​ជួយ​អន្តរាគមន៍​ទៅលើ​ផលប៉ះពាល់​ដំណាំ​ស្រូវ​របស់​កសិករ​រាប់ពាន់​ហិកតា​ខ្វះខាត​ទឹក​ចំនួន​ពីរ​ស្រុក

1099
ចែករម្លែក

​ដោយៈ បា​យ៉ង់​/​ភ្នំពេញៈ​ក្រុមការងារ​អន្តរាគមន៍​ពិសេស​របស់ ក្រសួង​ធនធានទឹក​និង​ឧតុនិយម រួម​ជាមួយនិង​អាជ្ញាធរ ខេត្តបាត់ដំបង ដឹកនាំ​ដោយ​លោក​អភិបាលខេត្ត មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​និង​អន្តរាគមន៍​ទៅលើ​ផលប៉ះពាល់​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​រាប់ពាន់​ហិកតា​រង​នូវ​ការខ្វះខាត ទឹក​ប្រើប្រាស់​ក្នុង ស្រុក​ប​វេ​ល និង ស្រុក​ថ្មគោល ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​។​
​ ​
​តាម​ការពិនិត្យ​ជាក់ស្តែង​របស់​ក្រុមការងារ​បានឱ្យដឹងថា ការប៉ះពាល់​ផ្ទៃដី​សរុប​មាន​ប្រមាណ​១០.០០០​ហិកតា​។ ប៉ុន្តែ​តាមរយៈ​ការចុះ​អន្តរាគមន៍​ជាង​មួយ​សប្តាហ៍​កន្លង មក​ផ្ទៃដី​ប្រមាណ​ជាង​៤.០០០​ហិកតា​ត្រូវបាន​សង្គ្រោះ​ជា​បន្តបន្ទាប់​។ ចំពោះ​ផ្ទៃដី​ដែល​នៅ​សេសសល់​មិនទាន់បាន​ជួយ​អន្តរាគមន៍​មាន​ប្រមាណ​ជាង​៥.០០០​ហិកតា​។ ក្នុងនោះ​ផ្ទៃដី​ប៉ះពាល់​ធ្ងន់ធ្ងរ​អាច​នឹង​ខូចខាត​ប្រសិនបើ​ទុក​មួយ​សប្តាហ៍​ទៀត​គ្មាន​ទឹក​ទៅដល់​នោះ​មាន​ចំនួន​ប្រមាណ​១.០០០​ហិកតា​។​
​ ​
​ក្រុមមន្ត្រី​បានបញ្ជាក់​អំពី​មូល​ហេតុថា ការបង្ក​ឱ្យមាន​ផលប៉ះពាល់​គឺ​អ្នក​នៅ​ផ្នែក​ខាងលើ​តែងតែ​ធ្វើការ​ទម្លាក់​ទ្វារ​ទឹក​ចុះ​ដើម្បី​បញ្ចាល់ទឹក​ឱ្យ​ហូរហៀរ​លើ​ខ្នង​ប្រឡាយ​ចូល ស្រែ​តែម្តង​។ នៅពេល​មានការ​អន្តរាគមន៍​ពី​មន្ទីរជំនាញ ពួកគាត់​បាន​បើកទ្វារ​ទឹកតែ​ក្នុង​រយៈពេល​ខ្លី​ប៉ុ​ណ្តោះ រួច​ក៍​លួច​ទម្លាក់​ចុះ​វិញ​។ ប្រឡាយ​មួយចំនួន​នៅពេលដែល ដល់​វេណ​ត្រូវ​បានទទួល​ទឹក​បងប្អូន​កសិករ​តែង​តែ​ធ្វើការ​បង្វែរ​ទឹក​ទៅ​ឱ្យទៅ​ប្រឡាយ​ផ្សេងៗ​ទៀត​ដើម្បី​ទទួល​ទឹក​មុន​។ ការមិនទទួលបាន​ទឹក​ដែល​ដល់​វេណ​នោះ​គឺមាន រហូតដល់​ទៅ​បី​ដង​ស្មើនឹង​ប្រាំបួន​ថ្ងៃ​ដែល​នេះ​ក៍​ជា​ផ្នែក​មួយ​បណ្តាលឱ្យមាន​ផលប៉ះពាល់​ផងដែរ​។
​ ​
​ចំពោះ​ដំណោះស្រាយ​ប្រភព​ដដែល​បាន​បន្តថា ក្រុមការងារ​បាន​បញ្ជា​ឱ្យ​បើកទ្វារ​ទឹក​នៅ​ផ្នែក​ខាងលើ​ទាំងអស់ ដើម្បីឱ្យ​ទឹក​ហូរ​ចុះមក​ផ្នែក​ខាងក្រោម​និង​បញ្ជា​ឱ្យ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក ត្រូវតែ​ដាក់​កម្លាំង​ការពារ​នៅតាម​បណ្តា​ទ្វារ​ទឹក​ដែល​បើក​ទាំងនោះ​មិនឱ្យ​មានការ​លួច​ទម្លាក់​ចុះ​ទៀត​ទេ​។ ទឹក​ដែល​ទម្លាក់​មក​គឺជា​អាទិភាព​ត្រូវបញ្ជូន ទៅកាន់​កន្លែង​ដែល​រង​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ប្រមាណ​១.០០០​ហិកតា​ជាមុនសិន​រួច​ទើប​បន្ត​បញ្ជូន​ទៅកាន់​តំបន់​ផលប៉ះពាល់​ដទៃទៀត​។​
​ ​
​គួរ​បញ្ជាក់ថា តាមរយៈ​ការដោះស្រាយ​ដោយ​ប្រើប្រាស់​វិធានការ​ម៉ឺងម៉ាត់ ក្នុងការ​បែងចែក​ទឹក​នេះ ស្រូវ​របស់​បងប្អូន​ព​ល​រដ្ឋ​នឹងមិន​រង​ការខូចខាត​នោះទេ​៕ Tp

ទីតាំងផ្សាយពាណិជ្ជកម្ម