ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៥ ខែ សីហា ឆ្នាំ ២០២២​នេះ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នៅ បានចេញ​សេចក្តីថ្លែងការណ៍​ពី​កិច្ចប្រជុំ​លើក​ទី​១​របស់ខ្លួន​ក្នុងការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត ផលិតផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៣​។​

​បើ​យោងតាម​សេចក្តីថ្លែងការណ៍​នេះ​បានឱ្យដឹងថា នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា អាណត្តិ​ទី​២ ឆ្នាំ​ទី​២ បាន​បើក​កិច្ចប្រជុំ​លើក​ទី​១ ដើម្បី​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ផ្នែក វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៣ ដោយ​សម្រេចបាន លទ្ធផល​ដូចខាងក្រោម​៖
១- បានធ្វើ​បទ​បង្ហាញ​អំពី​ស្ថិតិ​សំខាន់ៗ សម្រាប់​ភាគី​ពាក់ព័ន្ធ​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ប្រើប្រាស់​លក្ខណវិនិច្ឆ័យ ទាំង​៧ ដែលជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុង​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត ផលិតផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៣​។​
២- បាន​ស្តាប់​គោលជំហរ​ពី​តំណាង​ភាគី​នីមួយៗ​ទៅលើ​បម្រែបម្រួល​លក្ខណវិនិច្ឆ័យ​បែប​សង្គម (​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​ក្នុងការ​រស់នៅ​) និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច (​ផលិតភាព ភាព​ប្រកួតប្រជែង​របស់ ប្រទេស ស្ថានភាព​ទីផ្សារការងា​រ និង​កម្រិត​ចំណេញ​របស់​វិស័យ​) ប៉ុន្តែ​ភាគី​តំណាង​និយោជក និង​ភាគី​តំណាង​កម្មករ និយោជិត មិនទាន់​អាច​បញ្ចា​ក់បាន​នូវ​តួលេខ​ដែលជា​គោលជំហរ​ផ្លូវការ​របស់ខ្លួន​នៅឡើយ ដោយ​ស្នើសុំ​ប្រជុំ​ផ្ទៃក្នុង​របស់ ខ្លួន​ម្ដងទៀត​សិន​។​
៣- នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាប់​នៅ​ថ្ងៃទី​២៤, ទី​៣១ ខែសីហា​, ទី​៧, ទី​១៤, ទី​២២ និង​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិ​ជា្ជ​ជីវៈ​៕