ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: នៅ​រសៀល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២​នេះ លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ដឹកនាំ​គណៈប្រតិភូ​ទស្សនកិច្ច​សិក្សា ស្ដីពី​ការអនុវត្ត​បញ្ចប់​សម្ភារៈ​អំ​ណាន​ថ្នាក់ដំបូង និង​កម្មវិធី​គាំទ្រ​ពាក់ព័ន្ធ ដោយមាន​ការចូលរួម​អភិបាលរង​ខេត្តកំពង់ឆ្នាំង លោក ស្រ៊ន សំឫទ្ធី ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​កំពង់​ឆ្នាំ លោក ស៊ីម ប្រឹម និង​សហការី លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង លោកគ្រូ​អ្នកគ្រូ​នៅ​សាលា​បឋម​សឹ​ក្សា​គំរូ​ក្រុង ក្រុង​កំពង់ឆ្នាំង​មាតាបិតា​សិស្សានុសិស្ស​ចូលរួម​ចំនួន​៥៣​នាក់​។​

​លោក នុត អង្គារ នាយក​សាលាបឋមសិក្សា​គំរូ​ក្រុង ក្រុង​កំពង់ឆ្នាំង បានធ្វើ​បទ​បង្ហាញជូន​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា រួម​និង​គណៈប្រតិភូ​អមដំណើរ ស្ដីពី​ការគ្រប់គ្រង​ដោយបាន​ការទទួល​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​សាលា​បាន​បង្កើត​មជ្ឈមណ្ឌល​សិក្សា​ទំនើប ដើម្បី​បំពេញតម្រូវការ​សិក្សារ​បស់​សិស្ស​និស្សិត​។​

​ដោយមាន​ការគាំទ្រ​ពី​អង្គការ​ដៃគូ ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សាលា​បាន​អនុវត្ត​កម្មវិធី​រៀន និង​បង្រៀន​ពេញ​មួយថ្ងៃ​សហគមន៍ ចូលរួម​គាំទ្រ​ជា​ធនធាន​ក្នុងការ​ធ្វើតេស្ត​ស្តង់ដារ​ប្រចាំខែ​ដល់​សិស្ស​នៅក្នុង​ឆ្នាំ​២០០៧ សាលា​ទទួលបាន​ប័ណ្ណសរសើរ​ស្តីពី​ការការពារ​ធនធានធម្មជាតិ​និង​ការអភិរក្ស​ជីវៈចម្រុះ​និង​ការរស់នៅ​ប្រកបដោយ​ចិ​រ​ភាព​ពី​ក្រសួងបរិស្ថាន​។​

​លោក នុត អង្គា នាយក​សាលាបឋមសិក្សា​គំរូ​ក្រុង​ក្រុង​កំពង់ឆ្នាំង​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា អនុវត្តន៍​កញ្ចប់​អំ​ណាន​ថ្នាក់ដំបូង និង​ចំណុច​ល្អ​របស់​គ្រូ លើ​ការអនុវត្តន៍​កញ្ចប់​អំ​ណាន​គ្រូបង្រៀន​អនុវត្តតាម​សៀវភៅ​ណែនាំ គ្រូ​សកម្មភាព​គោល​ទាំង​៧ រួមមាន ការ​ស្គាល់​សូ​អក្សរ​ថ្មី ការ​ស្គាល់​តួអក្សរ​ថ្មី ការអាន​ព្យាង្គ ការអាន​ពាក្យ វាក្យសព្ទ ការអាន​ល្បះ ការអាន​អត្ថបទ​ថ្មីៗ និង​ការសរសេរ​របស់​សិស្ស​។​

​នាយក​សាលា​គំរូ​ក្រុង​បានឱ្យដឹង​ទៀតថា​ក្នុង​ដំណើរ​ការរៀន​និង​បង្រៀន​សិស្ស​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​គ្រូបង្រៀន​ក្នុងពេល​បង្រៀន​គ្រូ​បាន​ដើរ​តាម​តុ​ជួយ​គាំទ្រ​សិស្ស​ដែល​ជួប​ការលំបាក​គ្រូបង្រៀន​បាន​អនុវត្ត​សកម្មភាព​ទំនាញ​អារម្មណ៍​សិស្ស​ក្នុងការ​ភ្ជាប់​សកម្មភាព​គោល​មួយ​ទៅ​សកម្មភាព​គោល​មួយទៀត​ក្នុងពេល​បង្រៀន​សិស្ស​។​

​នាយក​សាលា​គម្រូ​ក្រុង​កំពង់ឆ្នាំង​បាន​លើក​ទិសដៅ​៦ បន្ត​រួមមាន កត្តា​សិស្ស​រៀន​យឺត និង​ដំណោះស្រាយ សាលា​មាន​កម្រង​មាន​សកម្មភាព​និង​វាសនា​ដូចគ្នា គ្រោង​បើក​កម្រិត​ថ្នាក់​ទី​៧​ដល់ទី​១២ គ្រូបង្រៀន​៦០% ចេះ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុងការ​បង្រៀន​និង​រៀន​និង​រដ្ឋបាល​ថ្នាក់​នៅ​ឆ្នាំ​២០២៥.​ពង្រឹង​និង​សហការ​ជាមួយ​អង្គការ​ដៃគូ​ចុះជួយ​គ្រូ​ថ្នាក់​ទី​១ លើ​ការអនុវត្តន៍​កញ្ចប់​ស​ម្ភា​រ​អំ​ណាន បន្ត​ជួយ​ដល់​សាលា​ដទៃ​ក្នុង​ក្រុង​ស្រុក និង​ខេត្ត​ប្រទេស​ផងដែរ​។​

​នៅ​បញ្ចប់​ពិធី​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​ពិនិត្យ និង​វាយតម្លៃ​លើ​ការបង្រៀន​បរិស្ថាន​បរិ​វេណ​សាលា​មើល​ការបង្រៀន​បស់​អ្នកគ្រូ​និង​ការរៀន​របស់​ប្អូនៗ សិស្សានុសិស្ស និង​បាន​ចុះ​ពិនិត្យមើល​សាលា និង​ការលេង​កីឡា​របស់​ប្អូន​សិស្សានុសិស្ស និង​បានផ្តល់​រង្វាន់​ដល់​សិស្ស​កីឡា​ផងដែរ​៕​