​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ល្មើស​

​កិរិយាសព្ទ​

​ប្រព្រឹត្ត​លើស​រំលង​លើ​ច្បាប់​, ច្រឡើស​បំពាន​លើ​បញ្ញត្តិ​
​ល្មើសច្បាប់​, ល្មើសបញ្ញត្តិ ។​
​ទោស​ល្មើស ទោស​ដែលមាន​ព្រោះ​ល្មើសបញ្ញត្តិ ។ បទល្មើស ដំណើរ​ល្មើសច្បាប់ ។ ព​. ​កា​. ​ថា​
​ការ​ល្មើស​លើ​ច្បាប់ ព្រោះ​ហេតុ​មិន​ស្ដាប់ ពាក្យ​ប្រៀនប្រដៅ ពុំនោះ​ព្រោះតែ ចិត្ត​កាច​កម្លៅ គំនិត​ឆោតឆៅ ក្រៅ​ធម៌​ប្រៀន​ប្រាប់ ។​

​សម័យ​

(​សៈ​ម៉ៃ​)

​នាមសព្ទ​

( សំ​. បា​. សម​យ ) កាល​, ពេល​ឬ​វេលា​, គ្រា​; រដូវ​; វេលា​ដែល​ស្រួល​, ដែល​ត្រូវ​ទំនង​; ឱកាស​; លទ្ធិ​; គតិ​; ទំនៀម​, ទម្លាប់​; វិធី​, បែប​, បែប​ប្រើ​; គ្រឿង​សង្កេត​; សញ្ញា​; ពាក្យ​ប្រៀនប្រដៅ​; មុខការ​; ហេតុ​, ការណ៍​, គោល​ចារឹក​
​សម័យមួយ​, គ្រាមួយ​; សម័យនេះ ពេលនេះ​, គ្រានេះ​; តាម​សម័យ តាម​កាល​; ទាន់សម័យ ទាន់​កាល​, ទាន់​វេលា ។ ល ។​
​សម័យនិយម ឬ –​និយាម សេចក្ដីកំណត់​តាម​កាល​
​ប្រើ​របស់​តាម​សម័យនិយម ប្រើ​របស់​តាម​កាលដែល​មហាជន​រាប់អាន ។​
​គិលាន​សម័យ ( –​នៈ​– ) វេលា​មាន​ជំងឺ ។ ទុព្ភិក្ខសម័យ ( ទុប​-​ភិ​ក​-​ខៈ​– ) គ្រា​អត់បាយ​, គ្រាអំណត់ ។ បុព្វណ្ហសម័យ ( បុ​ប​-​ព័ន​-​ហៈ​– ) ពេលព្រឹក​ព្រាង ។ សាយណ្ហ​សម័យ ( សា​យុ័​ន​-​ហៈ​– ) វេលា​ល្ងាច ។ អក្ខរសម័យ វិធី​ប្រើ​អក្សរ គឺ​ការសរសេរ​ឬ​អាន​អក្សរ​
​ស្ទាត់​ក្នុង​អក្ខរសម័យ ។​
​អទ្ធានគមនសម័យ ( អ័ត​-​ធានៈ​គៈមៈ​នៈ​– ) វេលា​ដើរ​ផ្លូវ​ឆ្ងាយ ។ ល ។​

សាមីចិ​

(–​ម៉ី​-​ចិ​)

​គុណសព្ទ​

( បា​. ) ដែល​ត្រឹមត្រូវ​, ប្រពៃ​, សមគួរ​, គួរ​គាប់​, មិន​ឆ្គង ។ សាមីចិកម្ម កិច្ចការ​ត្រឹមត្រូវ​; ការគោរព​, ការ​គប្បី ។ សាមីចិបដិបត្តិ បដិបត្តិ​ត្រឹមត្រូវ ។ សាមីចិបដិបទា បដិបទា​ប្រពៃ ។ សាមីចិបដិបន្ន អ្នក​បដិបត្តិ​ត្រឹមត្រូវ ( បើ​ស្ត្រី​ជា សាមីចិបដិបន្នា ) ។ សាមីចិវត្ត វត្ត​បដិបត្តិ​ត្រឹមត្រូវ ។ សាមីចិវាចា ឬ –​វាទ សម្ដី​ត្រឹមត្រូវ​, ពាក្យ​គោរព​, ពាក្យ​គួរសម ។ សាមីចិវាទី អ្នក​ដែល​ប្រើ​សម្ដី​គួរសម​ជានិច្ច ។ បើ​ស្ត្រី​ជា សាមីចិវាទិនី ។ សាមីចិសាសន៍ ឬ –​សាសនា ពាក្យ​ប្រៀនប្រដៅ​ដែល​គួរ​គោរព​, ពាក្យ​ប្រៀនប្រដៅ​ត្រឹមត្រូវ ។ ល ។​

សាស្ដា​

(​សា​-​ស្ដា​, ជើង ដ​)

​នាមសព្ទ​

(​សំ​. ឝា​ស្តា < ឝា​ស្ត្ឫ​; បា​. ស​ត្ថា < ស​ត្ថុ ) គ្រូ​, គ្រូ​ប្រៀនប្រដៅ​, គ្រូ​ប្រដៅ​សាសនា​; ព្រះ​សព្វញ្ញុពុទ្ធ ។ សាស្ដាចារ្យ អាចារ្យ​ជា​គ្រូ​ប្រៀនប្រដៅ ( ខ្មែរ​ហៅ​ចំពោះ​ព្រះ​សព្វញ្ញុពុទ្ធ​ថា ព្រះ​សាស្ដាចារ្យ ) ។​

​សិស្ស​

(​សឹ​ស​)

​នាមសព្ទ​

( បា​.; សំ​. ឝិ​ឞ្យ ) អ្នករៀន​ចំណេះ​ពី​គ្រូ​, អ្នក​ដែល​គ្រូ​ត្រូវ បង្ហាត់បង្រៀន​ឬ​ត្រូវ​ប្រៀនប្រដៅ ។ សិស្សគណ (—​គន់ ) គណៈ​សិស្ស​, ពួក​សិស្ស ។ សិស្សបំបួស សិស្ស​ដែល​ឧបជ្ឈាយ៍​ឬ​អាចារ្យ​បំបួស​ជា​សាមណេរ ។ សិស្សរបួស សិស្ស​របស់​ពេទ្យហ្ម​, សិស្ស​ថ្នាំសង្កូវ ។ សិស្សវត្ត សិស្ស​ដែល​នៅ​រៀន​ក្នុង​វត្ត ។ សិស្សសាលា សិស្ស​ដែល​រៀន​ក្នុង​សាលា​រាជការ ។ សិស្សសិប្បៈ ឬ​—​សិល្ប៍ សិស្ស​រៀន​សិប្បៈ ។ សិស្សសូត្រ ឬ សិស្សសូធ្យ សិស្ស​របស់លោក​គ្រូសូត្រ ឬ គ្រូ​សូធ្យ ។ ល ។ ( សរសេរ​ជា សិស្យ ក៏បាន​, តែ​មិនសូវ​ដែល​ប្រើ ) ។​