​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​សត្រូវ​

(​ស័ត​-​ត្រូវ​)

​នាមសព្ទ​

( សំ​. ក្ល​.; សំ​. ឝ​ត្រុ​; បា​. ស​ត្តុ ) អ្នក​បៀតបៀន​គេ​, អ្នក​ដែល​ប្រទូស្ដ​, ដែល​ចងទោស​ឬ​ចងគំនុំ​រកគ្នា​, ដែល​មានបំណង​នឹងធ្វើ​អាក្រក់​ដល់​គ្នា​, ដែល​រករឿង​គ្នា​, បច្ចាមិត្ត​
​ប្រយ័ត្ន​កុំ​ឲ្យ​ទៅជា​សត្រូវ​នឹង​គ្នា​; ខ្លា​ជាស​ត្រូវ​ចំពោះ​ពួក​ម្រឹគ ។​
​សភាវៈ​ឬអ្វីៗ​ដែលជា​ទំនាស់​នឹង​គ្នា​
​កិលេស​ជាស​ត្រូវ​ចំពោះ​សេចក្ដី​បរិសុទ្ធ ។​

​សាសន​

(–​សៈ​ន៉ៈ​)

​នាមសព្ទ​

( បា​. សំ​. ឝា​សន ) ពាក្យ​បណ្ដាំ​, ពាក្យ​ផ្ដាំផ្ញើ​; ពាក្យ​ប្រៀនប្រដៅ​, ការ​ប្រៀនប្រដៅ​; សាសនា​, លទ្ធិ​; ពាក្យ​បង្គាប់​, ការបង្គាប់បញ្ជា​; ដំណឹង​; សំបុត្រ​; ពាក្យ​ប្រកាស​, ការប្រកាស​ប្រាប់​; ការជឿ​ស្ដាប់​; ការដាក់ទណ្ឌកម្ម​, ការ​ផ្ចាល​ទោស​; ការកែសម្រួល​; ការគ្រប់គ្រង​; ការត្រួតត្រា ។ សាសនកាល ឬ –​សម័យ កាល​ឬ​សម័យ​ដែល​ឥត​អំពី​សាស្ដា​ដើម​ទៅហើយ នៅសល់តែ​សាសនា ។ សាសនកិច្ច ឬ –​ក្រឹត្យ កិច្ច​ឬ​ក្រឹ​ត​ក្នុង​សាសនា​ឬ​របស់​សាសនា ។ សាសនទូត​, សាសនហារិន ឬ –​ហារី អ្នក​នាំ​សំបុត្រ​, អ្នក​នាំ​ដំណឹង​ឬ​ពាក្យ​បណ្ដាំ ( បើ​ស្ត្រី​ជា សាសន​ទូ​តី​, សាសនហារិនី ) ។ សាសនទូសកៈ អ្នក​ប្រទូស្ដ​សាសនា ( បើ​ស្ត្រី​ជា សាសនទូសិកា ) ។ សាសនធម៌ ធម៌​ជា​ពាក្យ​ប្រៀនប្រដៅ ក៏​គឺ​សាសនា​នុះឯង ។ សាសនបត្រ សំបុត្រ​បញ្ជាក់​ការ​យ៉ាង​ដាច់ខាត ។ សាសនប្បដិបត្តិ ឬ –​ប្រតិបត្តិ ការប្រតិបត្តិ​តាម​សាសនា ។ សាសនប្បវត្តិ ឬ –​ប្រវត្តិ ដំណឹង​សាសនា​, ពង្សាវតារ​សាសនា ។ សាសនមណ្ឌល មណ្ឌល​សាសនា​, សាសនា​ទាំងមូល ។ សាសនមូល ទីតាំង​ឬ​ឫសគល់​នៃ​សាសនា ។ សាសនវិទ ឬ –​វិទូ អ្នកប្រាជ្ញ​ខាង​ការប្រកាស​សាសនា ។ សាសនវោហារ វោហារ​របស់​សាសនា​, ពាក្យ​ប្រើ​ក្នុង​សាសនា ។ សាសនសម្បត្តិ សម្បត្តិ​សម្រាប់​ទំនុកបម្រុង​សាសនា ។ សាសនាយុ​( បា​. < សាសន + អាយុ ) អាយុ​សាសនា គឺ​ការ​ឋិត​នៅ​នៃ​សាសនា ។ សាសនូបត្ថម្ភ ( បា​. < សាសន + ឧបត្ថម្ភ ) ការ​ទំនុកបម្រុង​សាសនា ។ សាសនូបត្ថម្ភក៍ ( បា​. < សាសន + ឧបត្ថម្ភក ) អ្នក​ទំនុកបម្រុង​សាសនា ( បើ​ស្ត្រី​ជា សាសនូបត្ថម្ភិកា ) ។ សាសនោវាទ ( បា​. < សាសន + ឱវាទ ) ដំបូន្មាន​ក្នុង​សាសនា ។ ល ។​

អង្ឃើល​

​កិរិយាវិសេសន៍​

​ដែល​ចេញ​អាការ​ងងើល​លើកដាក់ៗ​, ទើ​ល​ងើ​ល​
​ដើរ​អង្ឃើល​ចុះ​អង្ឃើល​ឡើង​; ដំណើរ​អង្ឃើលៗ ។​
​ព​. ប្រ​. គំនិត​អង្ឃើល​, ចិត្ត​អង្ឃើល​, មនុស្ស​អង្ឃើល​, ឫកពា​អង្ឃើល គឺ​គំនិត​, ចិត្ត​, មនុស្ស​, ឫកពា​ងងើល​, ច​ចើ​ល ឥត​ក្រែង ( ព​. កា​. )
​ជនពាល​ងងើល ចេះតែ​អង្ឃើល ឥត​គិត​ខុសត្រូវ ប្រទូស្ដប្រទាំង ប្រឆាំង​រាំងផ្លូវ ក្លាយជា​សត្រូវ ជាតិ​សាសន៍​ក៏មាន ។ កើតជា​មនុស្ស គួរ​ស្គាល់​ត្រូវ​ខុស កុំ​ដើរ​បំពាន បំពារ​លើ​ច្បាប់ សម្រាប់​ទូន្មាន ផ្លូវចិត្ត​ឲ្យ​បាន សាន្តសុខ​ស្ងប់​ឡើយ ។​

គុណសព្ទ​

​ដែល​ចេញ​អាការ​ងងើល​លើកដាក់ៗ​, ទើ​ល​ងើ​ល​
​ដើរ​អង្ឃើល​ចុះ​អង្ឃើល​ឡើង​; ដំណើរ​អង្ឃើលៗ ។​
​ព​. ប្រ​. គំនិត​អង្ឃើល​, ចិត្ត​អង្ឃើល​, មនុស្ស​អង្ឃើល​, ឫកពា​អង្ឃើល គឺ​គំនិត​, ចិត្ត​, មនុស្ស​, ឫកពា​ងងើល​, ច​ចើ​ល ឥត​ក្រែង ( ព​. កា​. )
​ជនពាល​ងងើល ចេះតែ​អង្ឃើល ឥត​គិត​ខុសត្រូវ ប្រទូស្ដប្រទាំង ប្រឆាំង​រាំងផ្លូវ ក្លាយជា​សត្រូវ ជាតិ​សាសន៍​ក៏មាន ។ កើតជា​មនុស្ស គួរ​ស្គាល់​ត្រូវ​ខុស កុំ​ដើរ​បំពាន បំពារ​លើ​ច្បាប់ សម្រាប់​ទូន្មាន ផ្លូវចិត្ត​ឲ្យ​បាន សាន្តសុខ​ស្ងប់​ឡើយ ។​

​អាចម៍គោ​

(​អាច់​––)

នាមសព្ទ​

​ឈ្មោះ​កង្កែប​មួយ​ប្រភេទ មាឌតូច ច្រើន​នៅ​អាស្រ័យ​ក្នុង​កំពាយ​អាចម៍គោ​
​កង្កែបអាចម៍គោ ( ពាក្យ​ក្រាបទូល​ក្សត្រិយ៍​ថា កង្កែប​មូល​គោ ) ។ ព​. ទ​. បុ​. កង្កែបអាចម៍គោ​លោត ខាំ​ពស់វែក អ្នក​ឥត​អំណាច​ឬ​ខ្សោយ​អំណាច​ហ៊ាន​ប្រទូស្ត​ទៅរក​អ្នកមានអំណាច ។​
​ឈ្មោះ​កំពោង​មួយ​ប្រភេទ នៅ​អាស្រ័យ​ក្នុង​កំពាយ​អាចម៍គោ​
​កំពោង​អាចម៍គោ ( ពាក្យ​ក្រាបទូល​ក្សត្រិយ៍​ថា កំពោង​មូល​គោ ) ។​

​ឯក​

(​អែក​)

​សំខ្យា​សព្វ​

(​សំ​.​បា​.) មួយ​; ម្នាក់ ។ គុ​.​ដែលមាន​តែមួយ​ឬ​តែ​ម្នាក់​, ឥតមាន​ពីរ​, ឥតពីរ​; ទីមួយ​, លេខ​មួយ​; ឧ​ត្ត​ម​, ខ្ពស់​, ខ្ពង់ខ្ពស់​;​ប្រសើរ​, ប្រសើរ​ផុត​; លើសលែង​, លើសលន់​, កន្លង​; ចម្បង​; សំខាន់​; ដែល​ដាច់​គេ​, បណ្ដាច់​; ផុត​, បំផុត​; ស្រស់​, ឆើត​; ឆ្នើម​; ថ្លៃថ្លា​; ឥតមាន​ប្រៀប​; ដែល​តែម្ដង​; ដែល​ព្រម​គ្នា : ឯកអគ្គ ឬ –​អគ្រ (–​អាក់​) ប្រសើរ​ឯក ។ ឯកអង្គ អង្គ​ប្រសើរ​ផុត​; អ្នក​ដែលមាន​ខ្លួន​ប្រសើរ​ផុត ( ព​. កា​. ) : ក្សត្រិយ៍​ក្សាន្ត​ឯកអង្គ ស្ដេចយាង​តម្រង់ ទៅកាន់​ប្រាសាទ រាជនិវេសន៍ ប្រសើរ​ស្អាងស្អាត ដល់​ហើយ​ព្រះបាទ ទ្រង់​ស្ដេច​ចូលក្នុង ។ ពាក្យ​បណ្ដៅ​បុរាណ​ថា : ឯកអង្គ​ទ្រង់​នាម​ឯក​ខ្ពស់​អនេក ទាប​ជាង​ស្មៅ តើ​គឺ​អ្វី​? –​ភ្នំ​– ត្រូវ​ហើយ ។ ឯកឧក ឬ –​ឧគ្គ ( –​អុក ) ឲ​ក​ញ៉ា​ទីមួយ​ឬ​ខ្ពង់ខ្ពស់​កន្លង ។ ឯកឧត្តម ឧ​ត្ត​ម​លើសលែង ។ ឯកឯង តែឯង​, តែម្នាក់ឯង : មនុស្ស​ឯកឯង​; នៅ​ឯកឯង ។ ចំណេះ​ឯក ចំណេះ​ខ្ពស់​។ ជា​ឯក ជាទី​មួយ : ទុកជា​ឯក ទុក​ថា​ជាទី​មួយ​ឬ​ជា​លេខ​មួយ ។ តួឯក តួ​ឆើត​, តួ​ស្រស់ : ល្ខោន​តួឯក ។ ប្រសើរ​ឯក ប្រសើរ​ផុត ។ ល្អ​ឯក ល្អ​ផុត ។ សម្រាប់​ឯក សម្រាប់​ទីមួយ ឬ​តំណែង​ទីមួយ : មន្ត្រី​សម្រាប់​ឯក ។​ល​។ អ​. ថ​.​អេកៈ ឬ​តាម​ទម្លាប់​ថា អែកៈ ក៏មាន​ខ្លះ (​សំ​. ឰ​ក ឬ ឰ​ក្យ អ​.​ថ​. អែកៈ ឬ –​ក្យៈ ), ដូចជា ឯកកោលាហល ( –​ល៉ា​ហល់ ) ដំណើរ​ជ្រួលជ្រើម​ព្រម​គ្នា ។ ឯកគ្គតា ( អេ​ក័ក​-​គៈ​– ) ដំណើរ​តាំងនៅ​មូលស្លុង​ក្នុង​អារម្មណ៍​តែមួយ​, ដំណើរ​មូលចិត្ត​ស្លុង​ក្នុង​អារម្មណ៍​តែមួយ ( ហៅ ឯកគ្គតាចិត្ត​ក៏បាន ) ។ ឯកចក្ខុ ឬ –​ចក្សុ ភ្នែក​តែ​ម្ខាង​; អ្នក​ដែលមាន​ភ្នែក​តែ​ម្ខាង ( ខ្វាក់​ម្ខាង ) ។ ព​. កា​. ប្រើ​ជា ឯកច័ក្សុ ក៏បាន​, អ​. ថ​. –​ចាក់ ។ ឯកចរ ការ​ត្រាច់​ឬ​ដើរ​ម្នាក់ឯង ។ ឯកចារិន ឬ –​ចារី អ្នក​ដែល​ត្រាច់​ឬ​ដើរ​តែម្នាក់ឯង ( បើ​ស្ត្រី​ជា ឯកចារិណី ឬ –​រិ​នី ) ។ ឯកចិត្ត ចិត្ត​មួយ​; គំនិត​តែមួយ​; គំនិត​ត្រូវ​គ្នា​តែមួយ​; អ្នក​ដែលមាន​គំនិត​ត្រូវ​គ្នា​តែមួយ : ពួក​ឯកចិត្ត ពួក​អ្នក​ត្រូវ​គំនិត​គ្នា​។​
​ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា ” ស្រេច​នឹង​ចិត្ត​, សេរី​, សេរីភាព ” ក៏មាន : មនុស្ស​ឯកចិត្ត​, នៅ​ស្រណុក​ឯកចិត្ត​, មនុស្ស​ស្រណុក​ឯកចិត្ត ។ ឯកច្ឆត្រ ( –​ក័​ច​-​ឆ័ត ) ដែលមាន​ស្វេតច្ឆត្រ​តែមួយ គឺមាន​ក្សត្រិយ៍​ទ្រង់​រាជ្យ​តែមួយ​ព្រះអង្គ មាន​រាជានុភាព​ពេញទី : ប្រទេស​ឯកច្ឆត្រ ប្រទេស​ឯករាជ្យ ។ ឯកច្ឆន្ទ ( –​ក័​ច​-​ឆ័ន ) ចំណង់​តែមួយ​; បំណង​តែមួយ​; បំណង​ត្រូវ​គ្នា​តែមួយ​; ដែលមាន​បំណង​ត្រូវ​គ្នា​តែមួយ​, ដែល​ព្រម​ចិត្ត​គ្នា : ខំប្រឹង​ធ្វើការ​ដោយ​ឯកច្ឆន្ទ​, ព្រម​គ្នា​ជា​ឯកច្ឆន្ទ​; ពួក​ឯកច្ឆន្ទ ។ ខ្មែរ​ប្រើ​ក្លាយជា ឯកច្ឆាន្ទ សំដៅ​សេចក្ដី​ថា ” ស្រេច​លើ​ខ្លួន​, សេរី​, អត្តាធីន ” : មនុស្ស​ឯកច្ឆាន្ទ ។ ឯកជន ជន​ម្នាក់​, មនុស្ស​ម្នាក់​។ ចំពោះតែ​ខ្លួន​មួយ : ការ​ឯកជន ការ​ចំពោះតែ​មនុស្ស​ម្នាក់ៗ ។ ឯកជាតិ ជាតិ​មួយ​, មួយ​ជាតិ​( កំណើត​មួយ ) ។ ឯកទត្ត ( –​ទ័ត ) អ្វីៗ​ដែល​គេ​ត្រូវ​ឲ្យ​ចំពោះតែ​បុគ្គល​ម្នាក់ : របស់​ឯកទត្ត ។ ឯកទិដ្ធិ ដែលមាន​ទិ​ដ្ធិ​ត្រូវ​គ្នា​; អ្នក​ដែលមាន​សេចក្ដី​យល់ឃើញ​ត្រូវ​គ្នា ។ ឯកទិន ថ្ងៃមួយ​, មួយថ្ងៃ​; ពាក្យសន្មត​ហៅ​សន្លឹក​ក្រដាស​ដែលមាន​ចុះ​ថ្ងៃខែ សម្រាប់​មើល​បានតែ​មួយថ្ងៃៗ ហើយ​ត្រូវ​បើក​បក​សន្លឹក​ថ្ងៃ​ដែល​កន្លងផុត​ទៅនោះ​ចោល​ចេញ ក្នុង​មួយ​ថ្ងៃមួយ​សន្លឹក​រៀងរាល់​ថ្ងៃ ដើម្បី​នឹង​មើល​ថ្ងៃខែ​តៗ​គ្នា​ជា​លំដាប់​ទៅ : មើល​ឯកទិន​, ទិញ​ឯកទិន ។ ឯកទិស ទិស​មួយ​, ទិស​ម្ខាង​; ទិស​ឬ​ផ្លូវ​ដែល​តម្រូវ​ឲ្យ​អ្នកបើកបរ​រថយន្ត​ឬ​យាន​ផ្សេងៗ ប្រកាន់យក​បានតែ​ម្ខាងៗ​គឺថា​បានតែ​ទៅ ឯ​មក​បញ្ច្រាស​មិនបាន ឬ​បានតែ​មក ឯ​ទៅ​មិនបាន ។ ឯកទុក្ខ ទុក្ខ​ត្រូវ​គ្នា​; អ្នក​ដែលមាន​ទុក្ខ​ត្រូវ​គ្នា ។ ឯកទេស ភាគ​មួយ​, ចំណែក​មួយ​ដែល​ត្រូវ​លើក​ឬ​ទាញ​យកមក​និយាយ​ផ្សេង​ដោយឡែក : និយាយ​ដោយ​ឯកទេស​;
​ពិសេស​, ប្លែក : វត្ថុ​ឯកទេស ។ ឯកធីតា កូនស្រី​តែមួយ ។ ឯកធ្យាស្រ័យ ឬ ឯក​ជ្ឈា​ស័​យ អធ្យាស្រ័យ​ត្រូវ​គ្នា​; អ្នក​ដែលមាន​អធ្យាស្រ័យ​ត្រូវ​គ្នា ។ ឯកន័យ ន័យ​មួយ​; ដែល​មានន័យ​តែមួយ​, មានន័យ​ត្រូវ​គ្នា : សេចក្ដី​នេះ​ជា​ឯកន័យ​; ពាក្យ​ទាំងនេះ​ជា​ឯកន័យ ។ ឯកនាម ឈ្មោះ​ត្រូវ​គ្នា​; អ្នក​ដែលមាន​នាម​ត្រូវ​គ្នា​។​
​ដែល​រស់​ដោយសារ​អាហា​រ​ដូចគ្នា : សត្វលោក​ទាំងអស់​ជា​ឯកនាម ព្រោះ​សុទ្ធតែ​រស់​ដោយសារ​អាហា​រ​ដូចគ្នា ។ ឯកនិន្នាទ ដែលមាន​ដំណើរ​គឹកកង​ឬ​កងរំពង​តែមួយ​, ដែលមាន​សូរសព្ទ​កងរំពង​រួមគ្នា​តែមួយ : សម្រែក​ហ៊ោ​ឯកនិន្នាទ ។ ឯកនេត្ត ឬ –​នេត្រ ដូចគ្នា​នឹង ឯកចក្ខុ ។ ឯកន្តសុខ ដែល​សុទ្ធតែ​សុខ ។ ឯកន្តបរមសុខ ដែល​សុទ្ធតែ​សុខ​យ៉ាង​ក្រៃលែង ។ ឯកបថ ( –​បត់ ) ផ្លូវ​ឬ​គន្លង​តែមួយ​; ដែលមាន​ផ្លូវ​ឬ​គន្លង​តែមួយ​; ដែលមាន​ផ្លូវ​ឬ​លំ​អាន​ត្រូវ​គ្នា ។ ឯកបទ បទ​មួយ​; ដែលមាន​បទ​តែមួយ ។ ឯកបទិក ឬ –​ប​ទី ផ្លូវជើង ។ ឯកបុគ្គល ឬ –​បុរស បុគ្គល​ស្រួច​ឆ្នើម ឬ​បុរស​ប្រសើរ​ផុត ។ ឯកបុត្ត ឬ –​បុត្រ កូនប្រុស​តែមួយ ។ ឯកប្បហារ ( –​ក័​ប​-​ប៉ៈ​ហា ) ឬ –​ប្រហារ ប្រហារ​តែម្ដង​។​
​ដំណើរ​ព្រម​គ្នា​, ស្មើគ្នា : នាំគ្នា​ចូល​ចោមចាប់​ជា​ឯកប្បហារ​; រត់ខ្នាប់​ជា​ឯកប្បហារ ។ ឯកភក្ដី ( ជើង ដ​,​អ​. ថ​.–​ភ័ក​-​ក្ដី​) សេចក្ដីស្រឡាញ់​ស្មោះ​រួមចិត្ត​គំនិត​គ្នា​ចំពោះ​ទៅលើ​បុគ្គល​ម្នាក់​; ដែលមាន​ភក្ដី​ចំពោះ​ទៅលើ​បុគ្គល​ម្នាក់ : អាណាប្រជាជន​ទាំងអស់​ត្រូវ​មានចិត្ត​ស្មោះស្ម័គ្រ​ឯកភក្ដី​ចំពោះ​ព្រះ​បរម​ក្សត្រិយ៍​របស់ខ្លួន ( ប្រើ​ជា ឯក​ភក្ដិ ឬ –​ភ័ក្ដិ ក៏បាន​, អ​. ថ​. –​ភ័ក ) ។ ឯកភត្តិក ឬ -​ភក្ដិ​កៈ​, ឯកភោជិន ឬ –​ភោ​ជី អ្នក​ដែល​បរិភោគ​ភោជនាហារ​ក្នុង​មួយថ្ងៃ ( មួយថ្ងៃ​មួយ​យប់ ) តែម្ដង​; ( ព​. ពុ​. ចំពោះ​អ្នក​ដែល​បរិភោគ​មួយថ្ងៃ​តែម្ដង ក្នុង​វេលា​ពី​ព្រឹក​ទល់នឹង​ថ្ងៃត្រង់ ); បើ​ស្ត្រី​ជា ឯកភត្តិកា ឬ ឯកភោជិនី ។ ឯកភរិយា ភរិយា​ទីមួយ​, ភរិយា​ធំ​, ប្រពន្ធដើម ( ហៅ ឯ​កប​ត្នី ក៏បាន ) ។ ឯកភាគ ចំណែក​មួយ​, មួយចំណែក ។ ឯកភាព ឬ ឰ​ក​–
, ឰ​ក្យ​– ភាព​មួយ​, ភាព​ត្រូវ​គ្នា​; ដែលមាន​បែបបទ​, សណ្ដាប់ធ្នាប់​, សម្លៀកបំពាក់​, ឫកពា ត្រូវ​គ្នា : ប្រទេស​ឯកភាព​, ស្រុក​ឯកភាព ។ ឯកភោជន ភោជន​តែមួយ​មុខ ។ ឯកមគ្គ ឬ –​មាគ៌ា ផ្លូវ​មួយ ។ ឯកមតិ ឬ –​ម័​តិ គំនិត​តែមួយ​; អ្នក​ដែលមាន​គំនិត​ត្រូវ​គ្នា ។ ឯកមាស មួយខែ ។ ឯករត្តិ​, –​រាត្រី ឬ ឰ​ក​រាត្រី​, ឰ​ករា​ត្រ ( –​រា​ត ) មួយ​យប់ ។ ឯករស រស​តែមួយ​; ដែលមានរ​សត្រូវ​គ្នា : ទឹក​មហាសមុទ្រ​ជា​ឯករស​; រិ​មុ​ត្តិ​សុខ​ជា​ឯករស ។ ឯករាជ ( អែក​-​កៈ​រាច​) ស្ដេច​ឯក​; ដែលមាន​ស្ដេច​សោយរាជ្យ​ឬ​អ្នកគ្រប់គ្រង​ប្រទេសមួយ​មិនជា​ចំណុះ​ប្រទេស​ណា ។ ឯករាជ្យ ( –​រាច​) ឬ ឰ​ក្យ​រាជ្យ រាជ្យ​ឯក​, រាជ្យ​នៃ​ស្ដេច​ឯក​; ភាព​នៃ​រដ្ឋ​ឬ​ប្រទេស​ដែលមាន​សិទ្ធិ​និង​សេរីភាព​ពេញ​បរិបូរ ក្នុងការ​គ្រប់គ្រង​ខ្លួនឯង​មិនមែនជា​ចំណុះ​នៃ​ប្រទេស​ដទៃ : គ្រប់គ្រង​ឯករាជ្យ​, ការពារ​ឯករាជ្យ ។ ឯករូប ដែលមាន​រូប​ដូចគ្នា ។ ឯកលាភ លាភ​ឯក​; លាភ​ចំពោះតែ​បុគ្គល​ម្នាក់ ឬ​លាភ​ដែល​ត្រូវបាន​តែម្ដង​ប៉ុណ្ណោះ ។ ឯកវចនៈ (​ព​. វ​.) ពាក្យ​ប្រាប់​ចំនួន​តែមួយ​ឬ​តែ​ម្នាក់​, ដូចជា តុ​មួយ​, កៅអី​មួយ​, ក្មេង​ម្នាក់ ជាដើម ( ព​. ផ្ទ​. ទ្វិ​វចនៈ​, ពហុវចនៈ ) ។ ឯកវណ្ណ ឬ –​ព័ណ៌ ព័ណ៌​ឯក​; ព័ណ៌​តែមួយ​; ដែលមាន​ព័ណ៌​ឬ​សម្បុរ​ដូចគ្នា ។ ឯកស័ក ស័ក​ទីមួយ​( នៃ​ឆ្នាំ ) : ឆ្នាំកុរ​ឯកស័ក ។ ឯកស័ក្ដិ ឬ ឰ​ក​– ស័ក្ដិស្មើគ្នា​; ដែលមាន​ស័ក្ដិស្មើគ្នា : មន្ត្រី​ឯកស័ក្ដិ ។ ឯកសណ្ឋាន សណ្ឋាន​ឬ​ទ្រង់ទ្រាយ​ដូចគ្នា​តែមួយ​បែប​; សម្លៀកបំពាក់​តែ​បែប​មួយ​ដែល​គេ​តម្រូវ​ឲ្យ​កង​យោធា​ឬ​សិស្សសាលា​ជាដើម​ប្រើប្រាស់​ជា​កាតព្វកិច្ច : ស្លៀកពាក់​ឯកសណ្ឋាន​, ប្រើប្រាស់​គ្រឿង​ប្រដាប់​ជា​ឯកសណ្ឋាន​;
​ដែលមាន​សណ្ឋាន​ឬ​ទ្រង់ទ្រាយ​ដូចគ្នា​តែមួយ​បែប : ខោអាវ​ឯកសណ្ឋាន​, សម្លៀកបំពាក់​ឯកសណ្ឋាន ។ ឯកសព្ទ សូរ​ឮ​តែមួយ​ដដែលៗ ( ដូច​យ៉ាង​សូរសំឡេង​ចង្រិត​និង​រៃ​ជាដើម ) ។ ឯកសារ ដែល​សុទ្ធតែ​ខ្លឹម​; ដែលមាន​ខ្លឹម​ដូចគ្នា​( បុរាណ​ប្រើ​សំដៅ​សេចក្ដី​ថា “​សំបុត្រ​សន្យា​សម្លាក់សំខាន់​” ក៏មាន : សំបុត្រ​ឯកសារ ) ។ ឯកសិទ្ធិ សិទ្ធិ​តែមួយ​; អំណាច​ដោយឡែក​; អត្ថប្រយោជន៍​ដាច់​មុខតែ​ម្នាក់ឯង : បានទទួល​ឯកសិទ្ធិ​, មាន​ឯកសិទ្ធិ ។ ឯកសេស សព្ទ​ដែល​លុប​ទុក​ឲ្យ​នៅសល់​តែមួយ​; ហៅ ឯកសេសន័យ ក៏បាន ( ព​. វ​. សំ​.​បា​. ) ។ ឯកអគ្គារហន្ត ឬ ឯកអគ្គារហា ( អែក​-​អ័ក​-​គា​រៈ​ហន់ ឬ –​រៈ​ហា​; បា​. < ឯក + អគ្គ + អរហន្ត ឬ –​អរហា ) ព្រះអរហន្ត​ប្រសើរ​ឯក ឬ​ព្រះអរហន្ត​ប្រសើរ​ផុត ។ ព​. កា​. និយាយ​ពី​បុគ្គល ១០ ប្រភេទ​ដែល​ជន​ពុំ​ត្រូវ​ប្រទូស្ត​ថា : ព្រះពុទ្ធ​ព្រះ​បច្ចេក និង​ឯកអគ្គារហា អគ្គ​សាវ​កា និង​មាតាបិតា​ផង ។ គ្រូ​និង​សាស្ត្រាចារ្យ និង​ទាយ​កឥត​មោះហ្មង និង​អ្នក​ទេស្នា​ផង កុំ​យង់ឃ្នង​ឆ្គង​ប្រមាថ ។ បុគ្គល​ទាំង​ដប់​នេះ គួរ​ប្រាជ្ញ​រិះរេ​សម្អាត ត្រូវ​កុំបី​ប្រមាថ គួរ​ឱហាតរៀន​ឲ្យ​ចាំ ។ ថា​មិនត្រូវ​ប្រទូស្ត ឬ​រឹងរូស​ធ្វើ​ឲ្យ​ឆ្គាំ​- ឆ្គង​ខុស​ក្រែង​នឹង​នាំ​- ឲ្យ​បាន​ទុក្ខ​ឃើញ​ទាន់ហន់ ។ ល ។ ព​. កា​. ប្រើ​ជា ឯកា​, ឯកោ​, ឯកំ ( –​ក័​ង ) ក៏បាន​, ដូចជា : ឯកោ​-​ឯកា​និង​ឯកំ កវី​សម្រាំង​តែងកា​ព្យា ដូច​កាព្យ​ថា​ឯកោ​រាជា ឯកា​ទេវី​រដ្ឋ​ឯកំ ។ ទាំងបី​ពាក្យ​នេះ​សុទ្ធតែ​ឯក ឥតមាន​ចម្លែក​ឲ្យ​ភ័ន្ត​ភាំង ប្រើ​តាម​ជើង​កាព្យ​ចួន​មិន​គាំង ឯកោ​ឯកំ​ឬ​ឯកា ។ ឯកាធិបតី អធិបតី​ក្នុង​ប្រទេសមួយៗ​; មន្ត្រី​ស័ក្ដិធំ​ដែលជា​អធិបតី​ត្រួតត្រា​រាជការ​អាណាព្យាបាល​ក្នុង​ប្រទេសមួយៗ ( ត្រូវ​នឹង​ពាក្យ​បារ​. រ៉េស៊ីដង់​ត៍ ស៊ុ​ប៉េ​រី​យើរ Résident Supérieur ) ។ ឯកាធិបតីសភា ទី​ធ្វើការ​នៃ​ឯកាធិបតី ។ ឯកាធិបតេយ្យ ឬ ឯកាធិបតៃយ ( –​ប៉ៈ​តៃ ) មុខការ​, មុខក្រសួង​, នាទី​, អំណាច​នៃ​ឯកាធិបតី ។ ឯកាយនមគ្គ ឬ –​មាគ៌ា ( –​យ៉ៈ​ន៉ៈ​ម័ក ឬ –​មារ​-​គា ) ផ្លូវ​ឯក​, ផ្លូវ​សម្រាប់​បុគ្គល​ឯក​, ផ្លូវ​ទៅកាន់​ព្រះ​និព្វាន​; ផ្លូវ​ដែល​ទៅមក​បានតែ​ម្នាក់ៗ​( ឥតមាន​អ្នកណា​ជូន​ឬ​កំដរ​អ្នកណា​បានឡើយ ) : ផ្លូវ​ព្រះ​និព្វាន​ជា​ឯកាយនមគ្គ​; ការស្លាប់​កើតជា​ឯកាយនមគ្គ ( ព​. ពុ​. ) ។ ឯការម្មណ៍ អារម្មណ៍​តែមួយ​, អារម្មណ៍​ដែល​មូលស្លុង​តែមួយ ។ ឯកាសនិកង្គ ( –​សៈ​ន៉ិ​ក័​ង​-​គៈ ) ឈ្មោះ​ធុតង្គ​មួយ​ប្រភេទ​, ក្នុង​ពួក​ធុតង្គ​១៣, មាន​លក្ខណៈ​ឲ្យ​បរិភោគ​ភោជន​ក្នុង​មួយថ្ងៃ​បានតែ​ក្នុង​មួយ​បង្គុយ ( ព​. ពុ​. ) ។ ឯកោទិភាព ( បា​. ឯក + ឧ​ទិ + ភាវ ) ភាពជា​ចិត្ត​ខ្ព​ស់ឯក គឺ​សមាធិចិត្ត​ក្នុង​ទុតិយ​ជ្ឈា​ន ( ព​. ពុ​. ) ។ ល ។ ព​. កា​. ប្រាប់​អំពី​ការ​ផ្សំ ឯក​-​សព្ទ ជាមួយនឹង​សព្ទ​ដទៃ​បាន​តាម​គួរ​ដល់​ការប្រកប : រី​សព្ទ​ថា​ឯក ផ្សំ​បាន​អនេក នឹង​សព្ទ​ដទៃ ស្រេច​នឹង​អ្នក​ប្រើ គេ​ចេះ​ប្រើ​លៃ ឲ្យ​តែ​ប្រពៃ កុំ​ឲ្យ​មាន​ឆ្គង ។​

នាមសព្ទ​

​ប្រដាប់​មួយ​ប្រភេទ​មាន​ដង​សណ្ឋាន​ស្រដៀង​នឹង​ដង​ធ្នូ ប៉ុន្តែ​តូចរៀវ មាន​ស្លាប​តែមួយ មាន​សាយ​, សម្រាប់​ដាក់​ស៊ក​ភ្ជាប់​នៅ​ក្បាល​ខ្លែង​ព្នង​, លាន់ឮ​សូរសព្ទ​ឆ្លើយ​រងំ ដោយ​កម្លាំង​ខ្យល់​ប៉ះ​ត្រូវ : យប់មិញ​គេ​បង្ហើរខ្លែង​បួន​ប្រាំ​ឮ​តែ​សូ​រឯក​ឆ្លើយ​គ្នា​រងំ ( ហៅ ឯក​ខ្លែង ក៏បាន ) ។ ឯក​ង៉ាវ ឈ្មោះ​ឯក​ខ្លែង​មួយ​ប្រភេទ មានតែ​ស្លាប​ភ្ជាប់​ឥត​សាយ ធ្វើ​ដោយ​ស្លឹករឹត​សក​ឲ្យ​ស្ដើង ចងភ្ជាប់​នឹង​ចុង​ដង​ឮសូរ​រន​ង៉ាវៗ ។​