ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

បដិសេធ​

(​ប៉ៈ​ដិ​សែត​)

កិរិយាសព្ទ​

( បា​.; សំ​. ប្រតិ​ឞេ​ធ ) ឃាត់​, ហាម​, លើកចោល​ឬ​ទាត់ចោល​លែងយក​ជាការ​, លែង​រាប់អាន​
​បដិសេធ​ពាក្យ​, បដិសេធ​សេចក្ដី​, បដិសេធ​រឿងហេតុ ។​

​នាមសព្ទ​

( បា​. បដិសេធ ឬ –​សេ​ធន​; សំ​. ប្រតិ​ឞេ​ធ ឬ ប្រតិ​ឞេ​ធន ) ការឃាត់​, ការហាម​, ដំណើរ​លើកចោល ឬ​ទាត់ចោល លែងយក​ជាការ​, លែង​រាប់អាន ។​
​ឈ្មោះ​វណ្ណយុត្ត​មួយ​ប្រភេទ ( ម​. ព​. ទណ្ឌឃាដ ឬ ទណ្ឌឃាត ) ។​

​បដិសេធន៍​

(​ប៉ៈ​ដិ​សែត​)

នាមសព្ទ​

( ម​. ព​. បដិសេធ ) ។​

​កុំ​

​និបាតសព្ទ​

​ពាក្យ​បដិសេធន៍​ឃាត់​កិរិយាសព្ទ​ទាំងពួង​ដោយ​មិន​យល់ព្រម​
​កុំទៅ​, កុំមក​, កុំ​ឲ្យ​, កុំថាអ្វី​, កុំ​ពោល​តាមតែ​កំហឹង​,… ។​

កិរិយាសព្ទ​

​ជុំ​, ប្រមូលគ្នា​នៅ​ជា​ដុំ​, សម្បូរ​, កុះករ​
​ទឹក​ត្រជាក់​ត្រី​កុំ​, មាន​មនុស្ស​នៅ​កុះ​កុំ ។​

​គុណសព្ទ​

​ជុំ​, ប្រមូលគ្នា​នៅ​ជា​ដុំ​, សម្បូរ​, កុះករ​
​ទឹក​ត្រជាក់​ត្រី​កុំ​, មាន​មនុស្ស​នៅ​កុះ​កុំ ។​

​គ្មាន​

​កិរិយាសព្ទ​

​ពាក្យ​បដិសេធ​ប្រាប់​សេចក្ដី​ថា មិនមាន​, ឥត ។ ពាក្យផ្ទុយ មាន ។​

​ញឹន​

​កិរិយាសព្ទ​

​ស្រាក​, អន់​, ជិន ( ច្រើន​ប្រើតែ​នឹង​ពាក្យ​បដិសេធន៍​ថា មិន )
​ក្មេង​នេះ​ខិល​ពេក ខ្ញុំ​ស្ដី​ឲ្យ​វា​ណាស់ដែរ តែ​វា​មិន​ញឹន​សោះ ។​