​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

អនិស្សយមុត្តក​

(​អៈនិស​-​សៈ​យ៉ៈ​មុត​-​តៈកៈ​)

​នាមសព្ទ​

( បា​. —​មុ​ត្ត​ក ) អ្នក​ដែល​មិនទាន់​រួចផុត​អំពី​និស្ស័យ គឺ​អ្នក​ដែល​នៅក្នុង​បន្ទុក​ឬ​ក្នុង​អំណាច​គេ​ទូន្មាន​ប្រៀនប្រដៅ​ស្ដីថា​
​បុត្រ​បុរស​ស្ត្រី​ដែល​នៅក្នុង​បន្ទុក​មាតាបិតា ជា​អនិស្សយមុត្តក​; ភិក្ខុ​ខ្ចី​វស្សា​ឬ​ភិក្ខុ​ចាស់​សូម្បី​បួស​បាន ៦០ វស្សា​ហើយ បើ​ល្ងង់ខ្លៅ​ពុំ​ស្គាល់​កិច្ច​ខុសត្រូវ​ក្នុង​វិន័យ​ទេ ជា​អនិស្សយមុត្តក ( ប្រើ​ជា —​មុ​ត្ត​កៈ ក៏បាន ) ។ ព​. ផ្ទ​. និស្សយមុត្តក ។ បើ​ស្ត្រី​ជា អនិស្សយមុត្តិកា ។ ព​. ផ្ទ​. និ​ស្សយ​មុ​ត្តិ​កា ។ ព​. កា​. ឲ្យ​ងាយ​ចាំ​ថា : អនិស្សយមុត្តក៍ កាលបើ​ចេញផុត ចាក​អ្នកគ្រប់គ្រង ត្រូវសុំ​និស្ស័យ អ្នក​ដែល​ខ្លួន​ផ្គង នឹង​ជ្រក​នៅ​ផង ទើប​អាច​នៅបាន ។ អនិស្សយមុត្តិកា មានន័យ​ដូចគ្នា កុំបី​ឈ្លានពាន ត្រូវសុំ​និស្ស័យ ទើប​ខ្លួន​នឹងមាន ក្ដី​សុខ​សម្រាន្ដ តរៀង​ទៅមុខ ។ អ្នកបួស​គ្រហស្ថ ដូចគ្នា​ទាំងអស់ ត្រូវ​ចងចាំ​ទុក បើ​គ្មាន​និស្ស័យ ខុសផ្លូវ​ច្បាប់​ស្រុក ក្រម​ច្បាប់​ចាត់ទុក ថា​តាម​ទំនើង ។​

អនុបទេស​

(—​ប៉ៈ​—)

​គុណសព្ទ​

( បា​. < អន៑ “​មិន​, ពុំ​, ឥត​” + ឧបទេស​; សំ​. អនុ​ប​ទេ​ឝ < អន៑ + ឧ​ប​ទេ​ឝ ) ដែល​ឥត​ឧបទេស គឺ​ដែល​ឥត​បាន​ស្ដាប់​ដំបូន្មាន​ឬ​ពាក្យ​ប្រៀនប្រដៅ​ឬក៏​ការពន្យល់​ឡើយ​
​មនុស្ស​អនុបទេស ( ប្រើ​ជា និ​រុ​បទេស ក៏បាន ) ។​

​អវសាន​

(​អៈ​វៈ​––)

​នាមសព្ទ​

(​សំ​. ; បា​. ឱ​សាន​) ទីបំផុត​; ទី​ចប់​; ចុង​បំផុត​, ចុងក្រោយ​; ព្រំដែន​; ខេត្ត​
​ក្នុង​អវសាន​នៃ​កថា​នេះ ខ្ញុំ​សូម​ជូនពរ​ដល់​អស់លោក​-​អ្នក​… ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. អៈ​វៈសា​ន៉ៈ , ដូចជា អវសានកថា ពាក្យ​ជាទីបំផុត​; ពាក្យ​បញ្ចប់ ។ អវសានកាល កាល​ជាទីបំផុត​; មរណកាល ។ អវសានកិច្ច ឬ ––​ក្រឹត្យ កិច្ច​ជា​ខាងចុង​បំផុត​; កិច្ច​ដែល​ធ្វើ​រួចហើយ​ដល់ពេល​អស់​ជីវិត ។ អវសានគាថា គាថា​បញ្ចប់សេចក្តី​; គាថា​ជា​ខាងចុង​បំផុត​នៃ​គម្ពីរ ។ អវសានបទ បទ​ជា​ខាងចុង​បំផុត ។ អវសានវង្ស ឬ ––​ពង្ស វង្ស​ចុង​បំផុត ។ អវសានសាសន៍ ពាក្យ​បណ្ដាំ​ជាទីបំផុត​; បណ្ដាំ​ក្នុងពេល​ជិត​អស់​ជីវិត ។ អវសានានុសាសនី (–– ន៉ា​–– ; < អវសាន + អនុសាសនី ) ពាក្យ​ប្រៀនប្រដៅ​ជាទីបំផុត​ឬ​ចុងក្រោយ​បំផុត ។ ល ។​

​ឧបទេស​

(​អ៊ុ​ប៉ៈ​–)

​នាមសព្ទ​

( បា​. ; សំ​. ឧ​ប​ទេ​ឝ ) ការពន្យល់​, ការណែនាំ​, ការ​ឲ្យ​ន័យ​ឲ្យ​ទំនង​; ការ​បញ្ចេះ​, ការ​ប្រៀនប្រដៅ​
​ឲ្យ​ឧបទេស​, ធ្វើតាម​ឧបទេស​របស់​គ្រូ ។​
​ពាក្យ​ប្រៀនប្រដៅ​របស់​គ្រូអាចារ្យ​តៗ​មក​
​ឧបទេសបុរាណ (​ហៅ បោ​រា​ណុប​ទេស ក៏បាន​, អ​. ថ​. ប៉ោ​រ៉ា​– ) ។​
( ព​. កា​. )
​ឧបទេសបុរាណ ដែល​ចាស់​ព្រេង​បាន ពន្យល់​ទុក​មក គួរ​បច្ឆាជន គន់​គិត​រាវរក កុំបី​កាន់​យក សេចក្ដី​ព្រាវៗ ។​
​ម្យ៉ាង​ថា​
​ធ្វើការ​ធ្វេសៗ គ្មាន​ឧបទេស ពី​គ្រូ​ណា​សោះ ច្រើនតែ​ភ្លាំងភ្លាត់ វិបត្តិ​ការ​នោះ បើ​ពុំ​ដូច្នោះ ក៏​គង់​មាន​ឆ្គង ។​

​ឱវាទ​

(–​វ៉ាត​)

​នាមសព្ទ​

( បា​. អ​វ > ឱ​; សំ​. អ​វ​វាទ ) ដំបូន្មាន​, អនុសាសន៍ : ឱ្យ​ឱវាទ​, ស្ដាប់​ឱវាទ ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. –​វ៉ា​ទៈ​, ដូចជា ឱវាទការកៈ ឬ –​ការី អ្នកធ្វើ​តាម​ឱវាទ ( បើ​ស្ត្រី​ជា ឱវាទការិកា ឬ –​ការិណី ) ។ ឱវាទទាន ( –​វ៉ាត​-​ទាន ) ការឱ្យ​ឱវាទ ។ ឱវាទទាយក ( –​យក់ ) អ្នក​ឱ្យ​ឱវាទ ( បើ​ស្ត្រី​ជា ឱវាទទាយិកា ) ។ ឱវាទប្បដិគ្គាហក ( –​ទ័​ប​-​ប៉ៈ​ដិ​ក​-​គាហៈកៈ ឬ –​ហក់ ) អ្នកទទួល​ឱវាទ​, អ្នក​កាន់​តាម​ឱវាទ​( បើ​ស្ត្រី​ជា ឱវាទប្បដិគ្គាហិកា ) ។ ឱវាទប្បាតិមោក្ខ ឬ ឱវាទបាតិមោក្ខ ( ព​. ពុ​. ) បាតិមោក្ខ​ជា​ឱវាទ​គឺ​បាលី​បី​គាថា​កន្លះ​ដែល​ព្រះ​សព្វញ្ញុពុទ្ធ​ទ្រង់​ប្រទាន​ឱវាទ​ប្រកាស​ពុទ្ធសាសនា​ដោយ​សង្ខេប : ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ឱវាទប្បាតិមោក្ខ ជាដំបូង​បង្អស់​ក្នុង​ខាងដើម​នៃ​បឋម​ពោធិកាល ( ម​. ព​. មាឃបូជា ផង ) ។ ឱវាទានុសាសន៍ ឬ ឱវាទានុសាសនី ការ​ទូន្មាន​ប្រៀនប្រដៅ​រឿយៗ ។​ល ។ ពុទ្ធោវាទ ឱវាទ​ព្រះពុទ្ធ​។​សុន្ទរោ​វាទ ឱវាទ​ល្អ​។ សុភាសិតោវាទ ឱវាទ​ជា​សុភាសិត​។ អាចរិយោវាទ ឱវាទ​អាចារ្យ ។​ល​។​