នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៤ ខែសីហា ឆ្នាំ​២០២២ មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​រៀបចំ​វេទិកា​អន្តរ​ជំនាន់​ចុង​សប្តាហ៍​ស្ដីអំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​ដោយមាន​ការចូលរួម​របស់​យុវ​សិស្ស​មកពី​វិទ្យាល័យ​ឈី​ន លាន ហាន់ជ័យ​។ វេទិកា​អន្តរ​ជំនាន់​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ជំរុញ​ឲ្យ​ការយល់ដឹង​របស់​យុវ​សិស្ស​បន្ថែម​លើ​ប្រវត្តិ សាស្ត្រ​ខ្មែរក្រហម​។ ជា​កិច្ច​ចាប់ផ្ដើម លោក ស៊ា​ង ចិន្ដា នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម បានទទួល​ស្វាគមន៍ និង ដឹកនាំ​យុវ​សិស្ស​ចូល​ទស្សនា​ផ្ទាំង​ពិព័រណ៍​ធំៗ​ស្តីពី​ប្រវត្តិ​មេដឹកនាំ​ខ្មែរក្រហម ការជម្លៀស​ប្រជាជន និង​ការធ្វើការងារ​នៅ​ការដ្ឋាន និង​ពិព័រណ៍​រូបភាព​អំពី​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅក្នុង​ខេត្តកំពង់ចាម ចងក្រង​ដោយ​អ្នកស្ម័គ្រចិត្ត​កម្ពុជា​។

Aug 15, 2022

នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៤ ខែសីហា ឆ្នាំ​២០២២ មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​រៀបចំ​វេទិកា​អន្តរ​ជំនាន់​ចុង​សប្តាហ៍​ស្ដីអំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​ដោយមាន​ការចូលរួម​របស់​យុវ​សិស្ស​មកពី​វិទ្យាល័យ​ឈី​ន លាន ហាន់ជ័យ​។

វេទិកា​អន្តរ​ជំនាន់​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ជំរុញ​ឲ្យ​ការយល់ដឹង​របស់​យុវ​សិស្ស​បន្ថែម​លើ​ប្រវត្តិ សាស្ត្រ​ខ្មែរក្រហម​។ ជា​កិច្ច​ចាប់ផ្ដើម លោក ស៊ា​ង ចិន្ដា នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម បានទទួល​ស្វាគមន៍ និង ដឹកនាំ​យុវ​សិស្ស​ចូល​ទស្សនា​ផ្ទាំង​ពិព័រណ៍​ធំៗ​ស្តីពី​ប្រវត្តិ​មេដឹកនាំ​ខ្មែរក្រហម ការជម្លៀស​ប្រជាជន និង​ការធ្វើការងារ​នៅ​ការដ្ឋាន និង​ពិព័រណ៍​រូបភាព​អំពី​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅក្នុង​ខេត្តកំពង់ចាម ចងក្រង​ដោយ​អ្នកស្ម័គ្រចិត្ត​កម្ពុជា​។