ដោយៈ បាយ័ន / សៀមរាបៈ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២ នៅ​សាលប្រជុំ ទីចាត់ការ​រដ្ឋបាល របស់​រដ្ឋបាល​ខេត្តសៀមរាប មាន​កិច្ចសម្ភាសន៍ ស្តីពី​ការសិក្សា​លើ ការអនុវត្ត​ផែនការ យុទ្ធសាស្ត្រ​បង្កើន​ចំនួន​ស្ត្រី ក្នុង​មុខតំណែង​គ្រប់គ្រង នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព ផែនការ​យុទ្ធសាស្ត្រ សម្រាប់​ឆ្នាំ ២០២២-២០២៥ ក្រោម​អ​ធិ​តី​ភាព​លោក ទេស ច័ន្ទ​គី​រី សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង​មានការ​អញ្ជើញ​ចូលរួម​ពី លោកនាយក​ទីចាត់ការ ធនធានមនុស្ស​ស្ដីទី លោកស្រី ប្រធាន​មន្ទីរ​កិច្ចការនារី លោកស្រី ធួន សុ​ម៉ាលី មន្ត្រី​ក្រសួង​កិច្ចការនារី និង​ជាទី​ប្រឹក្សាជាតិ (NCDGS) លោក ផុន សុខា ក្រុមប្រឹក្សា (GIZ) និង​លោកស្រី Kasumi ក្រុមប្រឹក្សា (GIZ) ។​

​កិច្ចសម្ភាសន៍ នាពេល​ព្រឹក​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង សិក្សា​លើ​ការអនុវត្ត​ផែនការ យុទ្ធសាស្ត្រ​បង្កើន​ចំនួន​ស្ត្រី ក្នុង​មុខតំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​បាន​អនុវត្ត​កន្លងមក ដេ​ី​ម្បី​ប្រមូល​បញ្ហា​ប្រឈម​នឹង​បទពិសោធន៍​ល្អៗ និង​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព ផែនការ​យុទ្ធសាស្ត្រ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​មុខតំណែង​គ្រប់គ្រង នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សម្រាប់​ឆ្នាំ​២០២២- ២០២៥៕/V​