ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈអភិបាលរងខេត្តកំពង់ឆ្នាំង លោក អមសុភា នៅថ្ងៃទី ១៥ ខែសីហានេះបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងរៀបចំផែនការជំរុញការងារចុះចាក់វ៉ាក់សាំងកូវីដ-១៩បន្តទៀតជូនដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។

អភិបាលរងខេត្តបានបញ្ជាក់ថា អាជ្ញាធរគ្រប់មូលដ្ឋានត្រូវតែយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ ក្នុងការងារចាត់ចែងធ្វើផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលផ្អែកលើចំនួនដែលបានធ្វើបច្ចុប្បន្នភាពជាក់ស្តែង។ចាត់ចែងចុះចាក់ផ្ទាល់ដល់ទីតាំងកំណត់ទីតាំងជាក់លាក់ដោយពង្រាយក្រុមគ្រូពេទ្យ ដល់ភូមិ ឃុំ សង្កាត់ រួមទាំងការផ្តល់សេវាចាក់វ៉ាក់សាំងទាំងថ្ងៃសៅរ៍ និងអាទិត្យ រួមនឹងថ្ងៃបុណ្យនានា គោលដៅសំខាន់មានរោងចក្រសហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រុមអាជ៏វកផ្សារ កម្មករសំណង់អ្នកបម្រើការតាមភោជនីយដ្ឋាន សណ្ឋាគារ កន្លែងកំសាន្តសប្បាយ កន្លែងស្នាក់នៅ និងកន្លែងធ្វើការប្រមូលផ្ដុំ ។ល។៕