ដោយ​៖​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ នា​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២ លោក សែម សុខា រដ្ឋលេខាធិការ​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​ជ័យលាភី និង​បិទ​ការប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ ២០២២ នៅ​ខេត្តសៀមរាប​។

​ការប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២២​ នៅ​ទី​រួម​ខេត្តសៀមរាប​នាឱកាស​នេះ​ក្នុង​គោលបំណង​ផ្តល់ឱកាស​ឲ្យ​ក្រុម​កីឡាករ​-​កីឡាការិនី ភូមិ ឃុំ ស្រុក ខណ្ឌ ខេត្ត និង​ខេត្ត បាន​ជួបជុំគ្នា ធ្វើការ​ប្រកួតប្រជែង ចែករម្លែក បទពិសោធន៍​ភាពសប្បាយ​រីករាយ រវាង​កីឡាករ​កីឡាការិនី​បញ្ញា​ខ្សោយ​។ ដើម្បី​ជាការ​លើកទឹកចិត្ត ការរួមចំណែក​ក្នុងការ​អភិវឌ្ឍ​កាយសម្បទា ជន​បញ្ញា​ខ្សោយ​គណៈកម្មាធិការ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​អន្តរជាតិ និង​គណៈកម្មាធិការ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ថ្នាក់ជាតិ បានរៀបចំ​ឲ្យ​មានកម្ម​វិធី​ផ្សេងៗ​ជាច្រើន​។​

​សម្រាប់​កីឡាអត្តពលកម្ម​មាន​៥០ ម៉ែត្រ បុរស – នារី កីឡាបាល់ទាត់​បុរស ៥ នាក់​ម្ខាង កីឡា​ប៊ូល ១ នាក់​ទល់ ១ នាក់ និង ២ នាក់​ទល់ ២​នាក់​។ លទ្ធផល​ផ្នែក​កីឡាបាល់ទាត់ ៥ នាក់ ម្ខាង ចំណាត់ថ្នាក់​លេខ ១ បាន​ទៅលើ​ក្រុម​កីឡាករ មកពី​ខេត្តកំពង់ធំ​១ ចំណាត់ថ្នាក់​លេខ ២ បាន​ទៅលើ​ក្រុម​កីឡាករ ខេត្តកំពង់ធំ​៣​និង​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​ក្រុម​កីឡាករ មកពី​ខេត្តសៀមរាប ។​

​ផ្នែក​កីឡាអត្តពលកម្ម​វិ​ញ្ញា ៥០ ម៉ែត្រ បុរស​-​នារី​ចំណាត់ថ្នាក់​លេខ ១ កីឡាការិនី ស្រី អ៊ុ​ល ខេត្តកំពង់ធំ ចំណាត់ថ្នាក់​លេខ ២ កីឡាការិនី ឡី សុវណ្ណ​រតនា ខេត្ត ខេត្តសៀមរាប ចំណាត់ថ្នាក់​លេខ ៣ កីឡាការិនី ស្រី លាភ ខេត្តកំពង់ធំ​។​ចំពោះ​បុរស ចំណាត់ថ្នាក់​លេខ ១ កីឡាករ ស៊ឹម រស្មី ខេត្តកំពង់ធំ ចំណាត់ថ្នាក់​លេខ ២ កីឡាករ ហេង ស្រី​នី ខេត្តកំពង់ធំ ចំណាត់ថ្នាក់​លេខ ៣ កីឡាករ អ៊ូ រ៉ា​បី ខេត្តកំពង់ធំ​។ វិញ្ញាសា​រត់ ១០០ ម៉ែត្រ បុរស ចំណាត់ថ្នាក់​លេខ ១ កីឡាករ វណ្ណ ឆ​វ័​ន្ត មកពី​ខេត្តសៀមរាប ចំណាត់ថ្នាក់​លេខ ២ កីឡាករ វី វិច្ឆិកា មកពី​ខេត្តសៀមរាប ចំណាត់ថ្នាក់​លេខ ៣ កីឡាករ ប៉ា ថន មកពី​ខេត្តសៀមរាប ។ វិញ្ញាសា ១០០ ម៉ែត្រ នារី ចំណាត់ថ្នាក់​លេខ ១ កីឡា​កា​រិ​ន ស្រី ពេជ្រ មកពី​ខេត្តកំពង់ធំ ចំណាត់ថ្នាក់​លេខ ២ កីឡាការិនី យឿន ដុង​យី មកពី​ខេត្តកំពង់ធំ ចំណាត់ថ្នាក់​លេខ ៣ កីឡាការិនី វិច្ឆិកា មកពី​ខេត្តកំពង់ធំ ។​

​ប្រភេទ​កីឡា​ប៊ូល វិញ្ញាសា ២ ទល់ ២ នាក់ នារី ចំណាត់ថ្នាក់​លេខ ១ កីឡាការិនី ជិន ស្រី​ម៉ោង និង​អៀម សុ​ភ័​គ្រ ខេត្តសៀមរាប ចំណាត់ថ្នាក់​លេខ ២ កីឡាការិនី អី សុ​យ៉េន និង​យឹ​ង ភី ខេត្តកំពង់ធំ ចំណាត់ថ្នាក់​លេខ ៣ កីឡាការិនី ឈុន លី​នី និង ព្រំ សាម៉ុន ខេត្តកំពង់ធំ រីឯ​ផ្នែក​កីឡា​ប៊ូល​៖ វិញ្ញាសា ២ ទល់ ២ នាក់ បុរស​។

​ប្រភេទ​ប៊ូល​២​នាក់​ទល់​២​នាក់​បុរស​ចំណាត់ថ្នាក់​លេខ​១​កីឡាករ លី ម៉េង និង សង្ហា ខេត្តសៀមរាប ចំណាត់ថ្នាក់​លេខ ២ កីឡាករ ស្វាយ ញែ​ន និង​ព្រំ សៀង​ហេង ខេត្តកំពង់ធំ ចំណាត់ថ្នាក់​លេខ ៣ កីឡាករ ញៀ សំអែក និង ព្រំ ឈៀង កុសល ខេត្តកំពង់ធំ​៕​