​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយក​ប្រតិបត្តិ​កំពូល​នៅ​ក្រុមហ៊ុន Pfizer ដែលជា​អ្នក​ផលិត​វ៉ាក់សាំង​កូវី​ដ​១៩​ឈាន​មុខ​គេ បាន​ធ្វើតេស្តិ៍​វិជ្ជមាន​មេរោគ​នេះ​ហើយ​និយាយ​ថា​គាត់​កំពុង​​មាន​រោគសញ្ញា​ស្រាល​ខ្លាំង​។​

​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​លោក អាល់​បឺត បួ​ឡា (Albert Bourla) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​សីហា​ថា គាត់​បាន​ចាប់ផ្តើម​ប្រើ​ថ្នាំ Paxlovid របស់​ក្រុមហ៊ុន Pfizer​ហើយ​កំពុង​​ធ្វើ​ចត្តា​ឡី​ស័ក ខណៈ​គាត់​កំពុង​សម្រាក​ព្យាបាល​។​

​លោក​បួ​ឡា​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​ចំនួន​បួន​ដូស ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​នៅ​រដ្ឋ​ញូវយ៉ក​មួយ​នេះ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech​។​លោក​បាន​និយាយ​នៅក្នុង​សេចក្តី​​ថ្លែងការណ៍​ខ្លី​មួយ​ដែល​ចេញ​ដោយ​ក្រុមហ៊ុន​ថា គាត់​មាន​ទំនុកចិត្ត​លើ​ការ​ជាសះស្បើយ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​។​

​មនុស្ស​ជាង ១២៨ លាន​នាក់​នៅក្នុង​សហរដ្ឋ​អាម៉េរិក​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ជា​មួយ​នឹង​របប​វ៉ាក់សាំង​ពីរ​ដូសរ​បស់ Pfizer ចាប់តាំងពី​វា​បាន​ចូល​ទីផ្សារ​កាលពី​ជាង​មួយ​ឆ្នាំ​មុន ហើយ​មនុស្ស​ជិត ៦១ លាន​នាក់​បាន​ទទួលដូស​ជំរុញ​ទីមួយ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាម៉េរិក​៕

​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pfizer លោក អាល់​បឺត បួ​ឡា​