​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ តំណាង​ពិសេស​របស់​អង្គការសហប្រជាជាតិ​សំរាប់​មី​យ៉ាន់​ម៉ា បាន​ធ្វើដំណើរ​មក​កាន់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ជា​លើកដំបូង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​សីហា​ចាប់​តាំង​​ពី​ពេល​លោកស្រី​ត្រូវបាន​តែងតាំង​សំរាប់​មុខ​តំណែង​នេះ​កាលពី​ខែ​តុលា​ឆ្នាំមុន​។​

​ដំណើរ​របស់​លោកស្រី ណេ​ល​ឡេន ហេ​ហ្សឺ​( Nellen Heyzer)​កើត​ឡើង​បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អំពាវនាវ​អោយ​បញ្ចប់​អំពើ​ហិង្សា​គ្រប់​ទំរង់​និង​អោយ​ក្រុមការងារ​ផ្តល់ជំនួយ​​មនុស្សធម៌​អាច​ចូល​ទៅកាន់​គ្រប់​កន្លែង​ក្នុង​ប្រទេស​នេះ​ដោយ​គ្មាន​ការរារាំង​។​

​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក ស្ទេ​ហ្វាន ឌុយ​ចារិក​(Stephane Dujarric)​បាន​និយាយថា លោកស្រី​ហេ​ហ្សឺ «​នឹង​ផ្តោត​លើ​ការដោះស្រាយ​ស្ថានការណ៍​កាន់តែ​អាក្រក់​ទៅ​និង​ការព្រួយបារម្ភ​​ជា​បន្ទាន់​ព្រមទាំង​វិស័យ​អាទិភាព​ផ្សេងៗ​នៃ​អាណត្តិ​របស់​លោកស្រី​»​។​

​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ថា​តើ​លោកស្រី​ហេ​ហ្សឺ នឹង​ជួប​ពួក​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ដែរ​ឬ​អត់ ឬក៏​អតីត​មេដឹកនាំ អ៊ុង សាន ស៊ូ​ជី តាម​ការទាមទារ​ជា​យូរ​មក​ហើយរ​បស់​អង្គការ​សហ​ប្រជា​​ជាតិទេ។​

​ដំណើរ​នេះ​ក៏​កើតឡើង​ចំ​ពេល​អាជ្ញាធរ​មី​យ៉ាន់​ម៉ា កាត់ទោស​ដាក់គុក​លោក​ស្រី​ស៊ូ​ជី​បន្ថែម​ប្រាំមួយ​ឆ្នាំ​ទៀត ចំពោះ​បទចោទប្រកាន់​ពុករលួយ បន្ថែម​លើ​ទោស​ជាប់គុក​១១​ឆ្នាំ​ដែល​លោកស្រី​បាន​ទទួល​រួច​​ហើយ​។​

​បើ​តាម​លោក ឌុយ​ចារិក ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ហេ​ហ្សឺ កើត​ឡើង​ក្រោយ​មាន​ការប្រឹក្សា​យោបល់​គ្នា​ច្រើន​ជាមួយ​តួអង្គ​មកពី​មជ្ឈដ្ឋាន​នយោបាយ សង្គម​ស៊ីវិល ព្រម​ទាំង​សហគមន៍​ដែល​រង​ផល​​ប៉ះពាល់​ពី​ជម្លោះ​ដែល​កំពុង​កើតមាន​នៅ​មី​យ៉ាន់​ម៉ា​៕

ដំណើរ​ទស្សនកិច្ច​របស់ហេ​ហ្សឺ​ក៏កើតឡើង​ចំ​ពេល​អាជ្ញាធ​រ​មី​យ៉ាន់​ម៉ា កាត់ទោស​ដាក់គុក​លោក​ស្រី​ស៊ូ​ជី​បន្ថែម​ប្រាំមួយ​ឆ្នាំ​ទៀត ចំពោះ​បទចោទប្រកាន់​ពុករលួយ​