ដោយៈ health.com.kh
មាន​ទម្លាប់​មើលថែទាំ​កូន​មួយចំនួន​ដែល​អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន ទើប​មិន​ធ្វើ​ឲ្យ ប៉ះពាល់​ដល់​សុខភាព​កូន​។ តើ​មាន​អ្វី​ខ្លះទៅ​?

​កូន​ដែលមាន​អាយុ​ក្រោម​៦​ខែ អ្នក​ម្តាយ​មិនគួរ​ឲ្យ​កូនបៅ​ទឹក​ច្រើន​ទេ ព្រោះ​អាច ធ្វើ​ឲ្យ​កូន​ឆាប់​ឆ្អែត ដោយ​បៅ​ទឹកដោះ​អ្នក​ម្តាយ​មិនសូវ​បាន​ច្រើន​ឡើយ​។
​ជា​ហេតុដែល​អាចធ្វើ​ឲ្យ​រាងកាយ​កូន​មិនអាច​ទទួលបាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ឡើយ​។ ជាពិសេស ក៏​អាចធ្វើ​ឲ្យ​ក្រលៀន​កូនរង​សម្ពាធ​បានដែរ​។​

​អ្នក​ម្តាយ​មិនគួរ​កោរសក់​ឲ្យ​កូន​ទេ ព្រោះ​នៅពេលដែល​កូន​បែកញើស នឹង​ប៉ះ​ត្រូវ ស្បែកក្បាល​ផ្ទាល់ ដោយ​ធ្វើ​ឲ្យ​កូន​រមាស់ ហើយ​យកដៃ​ទៅ​អែ​សបាន​។ ជាហេតុ​ដែល ធ្វើ​ឲ្យ​ស្បែកក្បាល​កូន​ងាយ​របួស ធ្វើ​ឲ្យ​មេរោគ​អាច​ចូលទៅ បាន​យ៉ាង​ងាយ​។ ជាពិសេស នៅពេលដែល​គ្មាន​សក់​ការពារ​ស្បែកក្បាល ក៏​ធ្វើ​ឲ្យ​ស្បែកក្បាល​កូន​ងាយ​កើតមាន​បញ្ហា​ដែរ​។​

​អ្នក​ម្តាយ​មិនគួរ​មិន​ឲ្យ​កូន​ពាក់​ស្រោមជើង ឬ​ស្បែក​ជើងទេ ព្រោះ​ងាយ​ធ្វើ​ឲ្យ ជើង​កូន​របួស ថែមទាំង​ធ្វើ​ឲ្យ​ជើង​កូន​លូតលាស់​មិនបាន​ល្អ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ សុខភាព​កូន​ងាយ​កើតមាន​គ្រោះថ្នាក់​ខ្លាំងណាស់​៕​/PC