​ដោយៈ health.com.kh
​បើ​កូនអ្នកមាន​ចំនុច​ទាំង​៨​ខាងក្រោម​នេះ នោះ​បញ្ជាក់ថា​កូន​អ្នកជា​កូនក្មេង​ដែល មាន​ប្រាជ្ញា​ឆ្លាត​វៃ​ខុសពី​ក្មេង​ដទៃទៀត​។​តើ​មាន​ចំនុច​អ្វីខ្លះ​?

​កុមារ​ដែល​ចូលចិត្ត​សើច អាច​និយាយបានថា​ចូលចិត្ត​សើច​តាំងពី​ជា​ទារក​។​

​ទារក​ដែល​បើក​កណ្តាប់ដៃ​លឿន ព្រោះ​ជាធម្មតា​ទារក​កើតមក​សុទ្ធតែ​ក្តាប់ដៃ​គេ​ជាប់ លុះ​ក្រោយពេល​៣​ខែ​ទើប​គេ​ចាប់ផ្តើម​លាដៃ​របស់គេ ដូចនេះ​បើ​គេ​លា​លឿន មានន័យថា​ខួរក្បាល​គេ​ឆ្លាត ព្រោះ​ខួរក្បាល​បញ្ជា​ឱ្យដៃ​លា​។​

​កុមារ​ដែល​ចូលចិត្ត​តួលេខ​ក៏​ឆ្លាត​ដែរ​។​

​កុមារ​ដែលមាន​ការចង​ចាំ​ល្អ គេ​តែងតែ​ចំណាំបាន​គ្រប់​រឿង​ដែល​អ្នក​ប្រាប់​គេ និង​ទីកន្លែង​ដែល​អ្នក​ធ្លាប់​នាំ​គេ​ទៅ​។​

​កុមារ​ដែល​អាច​ផ្តោ​ច​អារម្មណ៍​ទៅលើ​វត្ថុ​មួយ​បានយូរ មិន​ងាយ​បែក​អារម្មណ៍​។​

​កុមារ​ដែល​ឆាប់​ចេះ​និយាយ ក៏​ជា​កុមារ​ដែល​ឆ្លាត​ដែរ ព្រោះ​កុមារ​ដទៃ​ត្រូវការ ពេលវេលា​យូរ​ដើម្បី​រៀន​និយាយ​។​

​កុមារ​ដែល​ស្រលាញ់​ចូលចិត្ត​ប្រដាប់ប្រដា​ល់លេង​ជាច្រើន​ប្រភេទ​ខុសៗ​គ្នា​។​

​កុមារ​ដែល​ចូលចិត្ត​ឆ្ងល់​គ្រប់​រឿង ហើយ​ថែមទាំង​ចូលចិត្ត​អាន​សៀវភៅ​ផ្សេងៗ ទៀតផង​៕​/PC